លី រិទ្ធី និង សូដា សុជាតិ ក្លាយជាប្រធានបទធំក្នុងពិភពគុនខ្មែរ 

schedule 1 សប្ដាហ៍មុន 63 Views

ភ្នំពេញ៖  ខណៈដែល Poster បានបង្ហាញជាផ្លូវការក្នុងការប្រកួតនៅសង្វៀន ថៃហ្វៃ របស់ព្រះរាជាណាចក្រថៃ បាននឹងកំពុងធ្វើឲ្យ អ្នកស្នេហាគុនខ្មែរ មានប្រតិកម្មយ៉ាងខ្លាំង ក្រោយឃើញកីឡាករ ពីររូបលំដាប់ C របស់ខ្មែរ យកទៅជល់នឹងលំដាប់កំពូលរបស់ថៃ ។ 

លី រិទ្ធី និង សូដា សុជាតិ បានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ តែលើកនេះជារឿងរិះគន់ មិនមែនចាប់អារម្មណ៍ថាល្អនោះទេ ក៏ព្រោះតែ អ្នកគាំទ្រយល់ឃើញថា យកកីឡាករលំដាប់ ខ្សោយទៅជួបខ្លាំង ហាក់ជាចេតនា បន្ថោក មិនឲ្យតម្លៃ ទៅលើកីឡាករខ្មែរ ។
វាបានក្លាយជាប្រធានបទដ៏ក្តៅ នៅសប្តាហ៍នេះ សម្រាប់ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងក្បាច់គុននេះ ។ 

ទោះជាយ៉ាងណា មានការលើកឡើងថា ការដាក់កីឡាករពីរូបនេះខាងលើនេះ ​មានភាគរយតិចណាស់ ក្នុងាករឈ្នះកីឡាកររបស់ថៃ ប៉ុន្តែ បើសិនជាពួកគេអាចធ្វើបានវិញ អាចក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ។ ថ្វីបើមានការគិតបែបវិជ្ចមានបែបនេះក្តី ប៉ុន្តែមានការលើកឡើងថា ភាគរយ ឈ្នះ មិនអាចទៅរួចនោះទេ ព្រោះថា កីឡាករ​ពីររូបខាងលើនេះ មានបទពិសោធន៍លើសង្វៀនក្នុងការជួបជើងខ្លាំងតិចបំផុត ។ ម្លោះហើយ រឿងនេះជារឿងមិនអាចទៅរួច ៕

May be an image of 2 people, people standing and indoor

អត្ថបទស្រដៀង
ប្រដាល់

រិន ដេវីត និង សៀវ ង៉ុយ ប្រឈមគ្នាវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ និងលុយ១ម៉ឺនដុល្លារ ថ្ងៃអាទិត្យ នេះ

2 ថ្ងៃមុន
2 ថ្ងៃមុន

រិន ដេវីត និង សៀវ ង៉ុយ ប្រឈមគ្នាវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ និងលុយ១ម៉ឺនដុល្លារ ថ្ងៃអាទិត្យ នេះ

ប្រដាល់
ទីបំផុត វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម ខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក ក្នុងកម្មវិធីប្រដាល់ Ganzberg One Strike រដូវកាលទី២ នៃស្ថានីយ ទូរទស្សន៍ PNN បានឈានមកដល់ហើយ នាថ្ងៃ អាទិត្យ  ទី០៣ ខែកក្កដា  ឆ្នាំ២០២២ ចុង សប្ដាហ៍នេះ រវាងកំពូលអ្នកលេងក្បាច់ រិន ដេវិត និងខ្លាចាស់ សៀវ ង៉ុយ។ ឆ្លងកាត់វគ្គជម្រុះជាច្រើនសប្ដាហ៍រយៈពេលប្រមាណ៦ខែ បានរកឃើញជើងខ្លាំងគុនខ្មែរពីររូប ក្នុងចំណោមបេក្ខភាពប្រកួតប្រជែង១៦រូប គឺ រិន ដេវីត  និង សៀវ ង៉ុយ បានឡើងមកវគ្គផ្ដាច់ព្រ័ត្រប្រឈមគ្នាដ៏សំខាន់មួយនេះ. តើនរណាជាម្ចាស់ប្រាក់រង្វាន់១ម៉ឺនដុល្លារ និងក្រវាត់ដ៏ស្រស់ស្អាត ពីកម្មវិធីប្រដាល់ Ganzberg One Strike រដូវកាលទី២ លើប្រភេទទម្ងន់៦០គីឡូក្រាម នាសប្ដាហ៍នេះ?  កាន់តែពិសេស និងកក្រើក ក្នុងកម្មវិធីតែមួយ គូអមវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម ខ្សែក្រវាត់ រវាង រិន ដេវីត និង សៀវ ង៉ុយ ក្នុងនោះ គូ មិត្តភាព អន្តរជាតិ ONESTRIKE សែន រ៉ាដេត ត្រូវប្រឈមជើងខ្លាំងថៃ ភេត ផាត់ឆារ៉ាក់ ប្រកួត១ទឹក៧នាទី មានពីរទឹក ដើម្បីរកឈ្នះទទួលបាន១លានរៀលបន្ថែមពី Ganzberg។ ដោយឡែក សម្រាប់គូមិត្តភាពជាតិ ជំនួបសងសឹក គឿង សុវណ្ណឃឹម តតាំង យុទ្ធថាន់ ចាន់រាជ្យ ស្របពេល ឃន សុម៉ាលី ប៉ះ យ៉ន ពីសី លើសង្វៀន Ganzberg One Strike ដូចគ្នាផងដែរ។ សូម បញ្ជាក់ថា កម្មវិធីប្រដាល់ Ganzberg One Strike ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និង Ganzberg ចាប់ពីវេលាម៉ោង១រសៀលតទៅ៕...
ប្រដាល់

​ឡុង សុភី រកឃើញដំណោះស្រាយ ក្រោយបញ្ហាចម្រូង​ចម្រាស់ 

4 ថ្ងៃមុន
4 ថ្ងៃមុន

​ឡុង សុភី រកឃើញដំណោះស្រាយ ក្រោយបញ្ហាចម្រូង​ចម្រាស់ 

ប្រដាល់
ភ្នំពេញ៖ ក្រោយរឿងបាចសាចពេញបណ្តាញសង្គម ពាក់ព័ន្ធរឿងមិនឲ្យតម្លៃខ្លួន ដល់កីឡាករ នី សុភី ស្រាប់តែ ធ្លាយព័ត៌មានចុងក្រោយមកថា បញ្ហាទាំងនោះត្រូវបានដោះស្រាយរួចរាល់ហើយ ។ មុនដំណោះស្រាយបញ្ហាខាងលើ បានឡើងសារនៅលើបណ្តាញសង្គមថា  ​ខ្ញុំ​ច​ង់​សួ​រ​ថា​លុ​យ​ត​ម្លៃ​ខ្លួ​ន​រ​ប​ស់​ខ្ញុំ​ ​បើ​ក​អោ​យ​ខ្ញុំ​ទេ​ ​ព្រោះ​ខ្ញុំ​ឡើ​ង​ប្រ​កួ​ត​ដើ​រ​ចូ​ល​វៃ​ ​៤​ ​​ទឹក​ពេ​ញ​មិ​ន​បា​ន​ដើ​រ​ថ​យ​ក្រោ​យ​ទេ​​ ខ្ញុំ​ច​ង់​ដ​ល់​អ្ន​ក​រៀ​ប​ចំ​ក​ម្ម​វិ​ធី​ប្រ​កួ​តនៅ​​ភី​អឹ​ន​ៗ​តើ​ឲ្យ​ត​ម្លៃ​ខ្លួ​នខ្ញុំ​ដែ​រ​ឬ​ទេ​អោ​យ​មិ​ន​ឲ្យ​ព្រោះ​ត​ម្លៃ​ខ្លួ​ន​រ​ប​ស់​​ខ្ញុំពេ​ញ​តើ​ហេ​តុ​អ្វី​មិ​ន​ឱ្យ​ត​ម្លៃ​ខ្លួ​ន​ខ្ញុំ​ព្រោះ​ថា​ខ្ញុំ​ខុ​ស​អ្វី​ច​ង់​សួ​រ​ប​ន្តិ​ច​តើខ្ញុំ​ដើ​រ​ចូ​ល​​វៃ​ខុ​ស​ឬក៏​ដោ​យ​ថ​យ​​ឈ្នះ​ ។ ដំណឹងបាចសាចពេញបណ្តាញសង្គម ព្រោងព្រាតយ៉ាងដូច្នោះ ក៏ស្រាប់តែនៅរសៀលថ្ងៃទី ២៨ ខែមិថុនា ធ្លាយចេញ នូវព័ត៌មានដ៏ទុកចិត្តមួយថា តម្លៃខ្លួន របស់នី សុភី ឬ ឡុង សុភី ត្រូវបានទម្លាយចេញរួចរាល់ហើយ ដោយខាងស្ថានីយ៍បានដោះស្រាយជូន ដើម្បីបញ្ចប់បញ្ហា ដ៏ចម្រូង​ចម្រាស់នេះ ។តាមប្រភពមួយបានបង្ហើបថា ឡុង សុភី នឹងទទួលថវិកាពេញ៥០០ដុល្លារ ពេញតែម្តង​។ ទន្ទឹមជាមួយគ្នានោះដែរ អ្នកលេងក្បាច់មាន់ចឹកស្រូវ ខាងលើ បានបញ្ជាក់ថា កិត្តិយសខ្ញុំខំប្រឹងរយៈពេលជាង 20 ឆ្នាំឥឡូវពេលនេះខ្ញុំបញ្ចប់រឿងត្រឹមហ្នឹងចុះខ្ញុំមិនចង់បន្តរឿងដំណើរទៅមុខទៀតទេ សូមអរគុណ បងប្អូនទាំងអស់គ្នា ដែលគាំទ្រ ឈ្នះ ឈ្នះ ឈ្នះ ទាំងអស់គ្នា ៕    ...
ប្រដាល់

នី សុភី ប្រកាន់គោលជំហរ មិនលុបចោលនូវការទាមទារតាមហ្វេសប៊ុក

4 ថ្ងៃមុន
4 ថ្ងៃមុន

នី សុភី ប្រកាន់គោលជំហរ មិនលុបចោលនូវការទាមទារតាមហ្វេសប៊ុក

ប្រដាល់
ភ្នំពេញ៖ កីឡាករក្បាច់មាន់ចឹកស្រូវ នី សុភី បានប្រកាន់គោលជំហរដោយមិនលុបចោលនូវអ្វីដែលគេបានសរសេរតាមហ្វេសប៊ុក នូវការទាមទារពីកំលាំងញើសឈាមរបស់គេ ក្រោយអាជ្ញាកណ្តាលបណ្តេញគេចុះ  ពីការប្រកួតថែមទាំងមិនឲ្យតម្លៃខ្លួន ។  នី សុភី ឬ ឡុង សុភី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា លុយប៉ុណ្ណឹងវាមិនច្រើនសម្រាប់អ្នក តែវាជាកម្លាំងញើសឈាមរបស់ខ្ញុំដែលខំប្រឹងការប្រកួត បើចង់សួរខ្ញុំអាចទាក់ទងមកខ្ញុំបានតាមលេខទូរស័ព្ទ📱093432226  📱093432226 ។  ក្រោយការសេរថានេះ នី សុភី បានអះអាងថា ខាងសហព័ន្ធប្រដាល់គុនខ្មែរ បានស្នើសុំឲ្យលុបចោលនូវអ្វីដែលបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប៉ុន្តែកីឡាករ ចាស់វស្សានេះ បានបញ្ជាក់ថា រូបគេមិនលុបចោលឡើយ ក៏ព្រោះថា រូបគេ មិនបានខុស ។ ក្នុងបទសម្ភាសន៍មួយ នី សុភី  បានអះអាងថា ហេតុការណ៍ការប្រកួតនេះ បានកើតឡើងនៅស្ថានីយ៍ ភីអិនអិន ដោយរូបគេ ត្រូវបានអាជ្ញាកណ្តាល បណ្តេញរូបគេចុះពីលើសង្វៀន  ហើយថែមទាំងមិនបើកតម្លៃខ្លួនឲ្យ ដែលជា កំលាំង ញើស ឈាមរបស់គេ ។  នី សុភី នៅតែប្រកាន់ គោលជំហរ ថា រូបគេមិនខុសនោះទេ ហើយក៏មិនលុបចោលនូវអ្វីដែលជាការទាមទារនៅលើបណ្តាញទំនាក់ទំនងសង្គមផងដែរ ៕ ...
ប្រដាល់

ធន់ រិទ្ធី  អាចនឹងជួប សុកសាខន នៅសង្វៀនថៃហ្វៃ ?

4 ថ្ងៃមុន
4 ថ្ងៃមុន

ធន់ រិទ្ធី  អាចនឹងជួប សុកសាខន នៅសង្វៀនថៃហ្វៃ ?

ប្រដាល់
ភ្នំពេញ៖ នៅទីបំផុត ធន់ រិទ្ធី ត្រូវបានគេផ្គូរផ្គង ជាមួយជើងខ្លាំងចាស់វស្សា របស់ ថៃហ្វៃ គឺ សុកសាខន   ក្រោយពីកីឡាករជើងខ្លាំងថៃនេះ បានវាយឲ្យ លី រិទ្ធី ដែលជា អតីត សិស្សប្អូនរបស់ ធន់ រិទ្ធី សន្លប់ធំ កាលពីពេល ថ្មីៗនេះ ។ រយៈពេល ប៉ុន្មានថ្ងៃនេះ ក៏មានការផ្គូរផ្គងឲ្យ ធន់ រិទ្ធី ជួបជាមួយ សុកសាខន ប៉ុន្តែ លទ្ធផល ទៅរួច ឬយ៉ាងណា មានតែរងចាំមើល ទាំងអស់គ្នា ។ នៅលើផេក MrLy Gym and Boxing បានសរសេរថា លី រឹទ្ធី សន្លប់ មិនមែនអត់ប្រយោជន៍នោះទេ។  មើលទៅអាចកើតឡើងបានទេ គូនេះ?ដោឡែកម្ចាស់អាខោន Sopheap Kh បានសរសេរនៅលើបណ្តាញទំនាក់ទនងសង្គមថា សិស្សចាញ់ តែបើដាក់គ្រូទៅម្តងមិនប្រាកដថាស៊ីផុយទៀតទេ អាចឈ្នះសន្លប់វិញ ព្រោះ ធន់ រិទ្ធី មានផ្លែមានអាវុធល្អត្រូវជំនាញ👍 គាំទ្របើបញ្ជូន ធន់ រិទ្ធីទៅ👍 ។ អ្នកគាំទ្រគុនខ្មែរ លោក Dara Vuthy បានលើកឡើងផងដែរថា មាន ប្រម៉ូតទ័រម្នាក់គាត់ដាក់ឈ្មោះ  ធន់ រិទ្ធី  ទៅដែរពេលនឹង  តែខាងថៃគេមិនយក ប្រហែលជាថៃគេមិនព្រមព្រោះគិតថា  ធន់ រិទ្ធី  គេនឹងពិបាកស៊ី  ឬក៏អាចចាញ់ ធន់ រិទ្ធី  ទើបបានខាងថៃគេទាក់ទៅ ប្រម៉ូតទ័រផ្សេង ហើយប្រម៉ូតទ័រប្រហែលព្រោះតែលុយមួយមុខ មិនគិតពីមុខមាត់ Kun Khmer ទាំងដែលដឹង សមត្ថភាព កីឡាករ ខ្លួនដែលនាំទៅនោះនៅកំរិតណាហើយ៕  ...
ប្រដាល់

សហព័ន្ធ គួរលៃលក ថវិកាបានពីសង្វៀនផ្សេងៗ ធ្វើកម្មវិធីប្រដាល់ថ្នាលគុនខ្មែរ ដើម្បីបណ្តុះអ្នកបន្តវេន កុំនៅដេកធ្មឹងចឹង!

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

សហព័ន្ធ គួរលៃលក ថវិកាបានពីសង្វៀនផ្សេងៗ ធ្វើកម្មវិធីប្រដាល់ថ្នាលគុនខ្មែរ ដើម្បីបណ្តុះអ្នកបន្តវេន កុំនៅដេកធ្មឹងចឹង!

ប្រដាល់
ភ្នំពេញ៖ ឬស្សីធំធាត់ ឡើងធំដើមខ្ពស់ ក៏ព្រោះវាមានប្រភពរបស់វា ដែលកើតចេញពីទំពាំង ដូចគ្នានេះដែរ គុនខ្មែរ ដើម្បីបានភាពល្បីល្បាញ ក៏គួរតែព្យាយាមបង្កើតកម្មវិធីថ្នាលគុនខ្មែរឲ្យបានជាប្រចាំ ទើបអាចធ្វើឲ្យគុនខ្មែរ​ខ្លាំងក្លា បាន ។ មកដល់ចំណុចនេះ អ្នកតាមដានស្នេហាគុនខ្មែរ ចង់ឃើញសង្វៀនថ្នាលគុនខ្មែរ កើតឡើងជាប្រចាំ ដែលជាការផ្តល់ឱកាស​ឲ្យក្មេងៗ ជំនាន់ក្រោយ ដកស្រង់បទពិសោធន៍  នឹងបន្តធ្វើការកម្មវិធីវៃ ដណ្តើមប្រាក់លានជាដើម ក្នុងន័យជំរុញ ឲ្យបណ្តាក្លិបបង្រៀន ហ្វឹកហាត់ជំហរ និងក្បាច់ ឲ្យបាន ត្រឹមត្រូវ ដើម្បីត្រៀមប្រកួតផងដែរ ។ មានការលើកឡើងពីអ្នកគាំទ្ររបស់គុនខ្មែរជាច្រើនបានលើកឡើងថា សហព័ន្ធទទួលបានថវិកាពីសង្វៀនគុនខ្មែរប្រចាំសប្តាហ៍ និងរាល់ខែច្រើន គួរតែលៃលក បង្កើតសង្វៀនឲ្យខានតែបានសម្រាប់បណ្តុះបណ្តាលពន្លកគុនខ្មែរ ឲ្យខានតែបាន កុំដល់ថ្នាក់មិនគិតគូ ពីមួយជំនាន់ហើយ មួយជំនាន់ទៀត ។ ការដេកធ្មឹង មិនខ្វល់ ដោយមិនលៃលក បង្កើតសង្វៀន វាហាក់បង្ហាញពី ភាពអសមត្ថភាពក្នុងការដឹកនាំ គុនខ្មែរ  នឹង​មិនអាច​ធ្វើឲ្យគុនខ្មែរបានល្បីនោះទេ  ដូច្នេះ គួរតែបើកភ្នែកផង កុំដល់ថ្នាក់ពឹងទៅលើបណ្តាក្លិបច្រើនពេក៕...
ប្រដាល់

លឺថា  ពុទ្ធ ឆាយរិទ្ធី ចូលខ្លួនស្វាគមន៍ថៃ លេងអំបោះឆៅ 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

លឺថា  ពុទ្ធ ឆាយរិទ្ធី ចូលខ្លួនស្វាគមន៍ថៃ លេងអំបោះឆៅ 

ប្រដាល់
ភ្នំពេញ៖ អ្នក​ប្រដាល់​គុន​ខ្មែរ​ចាស់​វស្សា​ ពុទ្ធ ឆាយ​រិទ្ធី  បានល្បីថា នឹងមកលេង​សង្វៀន TVK Fighter ដែលជាកម្មវិធីរបស់ស្ថានីយ៍ទូរទស្សនស៍ជាតិ ដោយនឹងបង្ហាញវត្តមាន លេងអំបោះឆៅ ដើម្បីស្វាគមន៍ជើងខ្លាំង របស់ថៃ សម្រាប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខនេះ​។អ្នកលេងក្បាច់គុនខ្មែរ មកពីក្លិប ​ពុទ្ធ​សេរី​វង្ស​​កីឡា បានត្រៀមខ្លួនរួចរាល់ក្នុងការ តង្រៀមខ្លួនលេងគុនខ្មែរអំបោះឆៅ សម្រាប់ការប្រកួតគូឯករបស់ កម្មវិធីខាងលើ ។  បើតាមប្រភពព័ត៌មានពីអ្នករៀបចំកម្មវិធីខាងលើ បានបង្ហើបឲ្យដឹងថា ពុទ្ធ ឆាយរិទ្ធ  នឹងចូលខ្លួនលេងអំបោះឆៅ ដោយស្វាគមន៍កីឡាករថៃ ប៉ុន្តែកីឡាករជានរណានោះ សុំលាក់ទុកសិន រងចាំការប្រូម៉ូតចេញមក ដើម្បីកុំឲ្យខុសគោលការណ៍របស់កម្មវិធី ។  ការប្រកួតគុនខ្មែរ អំបោះឆៅ នេះ រូបនេះ នឹង​ប្រកួតក្នុងប្រភេទម្ងន់ 69 គីឡូក្រាម ។  អ្នករៀបចំកម្មវិធីខាងលើក៏បានបង្ហើបទៀតថា ក្រៅពីគូអំបោះឆៅ មិត្តភាពខ្មែរថៃ នៅមាន កីឡាករខ្មែរ ប៉ះកីឡាករខ្មែរ លេងអំបោះឆៅ ៤គូផ្សេងទៀតផងដែរ ៕​ ...
ប្រដាល់

តារាក្បាច់គុនខ្មែរ ឡៅ ចិន្ទ្រា ស្វាគមន៍ថៃដណ្តើមប្រាក់លាន 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

តារាក្បាច់គុនខ្មែរ ឡៅ ចិន្ទ្រា ស្វាគមន៍ថៃដណ្តើមប្រាក់លាន 

ប្រដាល់
ភ្នំពេញ៖ ឡៅ ចន្ទ្រា បានត្រៀមខ្លួនសារជាថ្មី ក្នុងការទទួលយកការប្រកួត ១ទៀតនៅស្ថានីយ៍ទូរទស្សន៍ ស៊ីអីនស៊ី ដោយត្រូវ​ស្វាគមន៍ជើងខ្លាំងរបស់ថៃ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ2022 ខាងមុខនេះ​។ ក្នុងការប្រកួតនេះ នឹងធ្វើការដណ្តើមប្រាក់លាន ដោយ ចិន្ទ្រា ត្រូវ​ជួប កីឡាករ បានឆាសឹក របស់ថៃ ។  តារាក្បាច់គុនខ្មែរ ឡៅចន្ទ្រា មួយរយៈចុងក្រោយនេះ​បានធ្វើឲ្យអ្នកគាំទ្រអាក់អនចិត្តយ៉ាងខ្លាំង ចំពោះរូបគេ ក៏ព្រោះតែទម្រង់វាយធ្លាក់  ខណៈដែលតម្លៃខ្លួននៅតែបន្តឡើងថ្លៃ ៕ ...
ប្រដាល់

សហព័ន្ធប្រដាល់គុនខ្មែរ ជួយអង្ករ១បាវ និងថវិកា១លានដល់ ឡុង ជិន ជួបគ្រោះធម្មជាតិ​

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

សហព័ន្ធប្រដាល់គុនខ្មែរ ជួយអង្ករ១បាវ និងថវិកា១លានដល់ ឡុង ជិន ជួបគ្រោះធម្មជាតិ​

ប្រដាល់
ភ្នំពេញ៖ អ្នកស្នៀតក្រៀកឡើងជង្គង់ ឡុងជិត នៅពេលថ្មីៗនេះ បានជួបគ្រោះដោយធម្មជាតិ ភ្លៀងខ្យល់កន្ទ្រាក់ ដែលបណ្តាលឲ្យផ្ទះរបស់គេ ដួលរលំ ហើយសហព័ន្ធបានយកចិត្តទុកដាក់ជួយជា ថវិកា ១លានរៀល និងអង្ករ ១បាវ មទាំងត្រីខ ផងដែរ ដើម្បីសម្រួលអំឡុងពេល ដ៏លំបាកនេះ ។ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯឧត្ដម​ ឧត្ដម​សេនីយ៍​ឯក​ តែម​ ម៉ឺន​ ប្រធាន​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ព្រម​ទាំង​ សហការី​ បាន​ អញ្ជើញ​ ចុះសួរសុខទុក្ខ​ ដល់​ កីឡាករ​ ឡុង​ ជិន​ ដែល​ ត្រូវ​បាន​ ខ្យល់កន្រ្តាក់ធ្វើឱ្យ​រលំផ្ទះ​ ក្នុង​ ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម​ក៏​ បាន​ ឧបត្ថម្ភ​ជា​​ ថវិកា​ចំនួន​ ១​លានរៀល​ និង​ សម្ភារៈមួយ​ចំនួន​ទៀត​ ដើម្បី​ជួយ​សម្រួល​ ដល់​ កីឡាករ​ ឡុង​ ជិន​ ។ ក្រៅពីសហព័ន្ធខាងលើ ឡុង ជិន ក៏ទទួលបានការឧបត្ថម្ភ ពីអ្នកស្នេហាគុនខ្មែរផ្សេងទៀត ផងដែរ ដោយជួយជាថវិកា ម្នាក់មួយដៃ មួយជើង ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។នេះសបញ្ជាក់ថា កីឡាករគុនខ្មែរ មិនឯកោនោះទេ នៅពេលដែលមានបញ្ហាម្តងៗ ។ ចេញពីចំណុចនេះ រាល់ពេលឡើងវៃ គួរតែយល់ចិត្តអ្នកគាំទ្រផង ៕ ...
ប្រដាល់

រយៈពេល ជិត ២ឆ្នាំ បាត់មុខ​ពីសង្វៀន លី ភា បង្ហាញមុខថ្មី 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

រយៈពេល ជិត ២ឆ្នាំ បាត់មុខ​ពីសង្វៀន លី ភា បង្ហាញមុខថ្មី 

ប្រដាល់
ភ្នំពេញ៖ អ្នកលេងកែងខ្លី គាស់ចាក់ៗ  និងក្បាច់ឱបឡើងជង្គង់ កីឡាករ លី ភា បានវិលចូលសង្វៀនជាថ្មី  ក្រោយខកខានជិត ២ឆ្នាំមកនេះ  ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលផងដែរ ស្របពេលដែលទីផ្សារតម្រូវការកីឡាករវៃតាមសង្វៀន កាន់តែច្រើនឡើង ។ កីឡាករខ្លាំង ជាម៉ូយរបស់សង្វៀន  ដែលចំណុចនេះបណ្តាក្លិបផ្សេងៗគួរតែពង្រីកសមត្ថភាពសិស្សរបស់ខ្លួន ទៅតាមខ្សែបន្ទាត់ ដែលស្ថានីយ៍ចង់បាន  នោះមានន័យថា វានឹងក្លាយជាតម្រូវការទីផ្សារដ៏ចាំបាច់ ។លី ភា ប្រហែលជាអស់ស្រែធ្វើ ឬបានន័យថា ការប្រមូលផលបានរួចរាល់ ទើបកីឡាកររូបនេះ ចូលសង្វៀនជាថ្មី យ៉ាងក្រឡើម ដែលធ្វើឲ្យអ្នកស្នេហាគុនខ្មែរ ភ្ញាក់ព្រឺត ។​ ការឡើងសង្វៀន ជាថ្មីរបស់ លី ភា ទំនងជា​ឡើងវៃក្នុងស្ថានីយ៍ទូរទស្សន៍មួយ ដោយតម្រូវវៃ ៩នាទី  ហើយឱកាសវៃនេះ នឹងជួបថៃច្រើនជាង ក៏ព្រោះតែតាំងពីដើមទី កីឡាកររូបេះ ប្រកាន់ជំហរមិនវៃខ្មែរគ្នាឯង  បើសិនជាវៃជាមួយបរទេស កីឡាករ​រូបនេះមិនញញើតវៃ៕ ...