លឺថា ពុទ្ធ ឆាយរិទ្ធី ចូលខ្លួនស្វាគមន៍ថៃ លេងអំបោះឆៅ
ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរចាស់វស្សា ពុទ្ធ ឆាយរិទ្ធី បានល្បីថា នឹងមកលេងសង្វៀន TVK Fighter ដែលជាកម្មវិធីរបស់ស្ថានីយ៍ទូរទស្សនស៍ជាតិ ដោយនឹងបង្ហាញវត្តមាន លេងអំបោះឆៅ ដើម្បីស្វាគមន៍ជើងខ្លាំង របស់ថៃ សម្រាប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
អ្នកលេងក្បាច់គុនខ្មែរ មកពីក្លិប ពុទ្ធសេរីវង្សកីឡា បានត្រៀមខ្លួនរួចរាល់ក្នុងការ តង្រៀមខ្លួនលេងគុនខ្មែរអំបោះឆៅ សម្រាប់ការប្រកួតគូឯករបស់ កម្មវិធីខាងលើ ។
បើតាមប្រភពព័ត៌មានពីអ្នករៀបចំកម្មវិធីខាងលើ បានបង្ហើបឲ្យដឹងថា ពុទ្ធ ឆាយរិទ្ធ នឹងចូលខ្លួនលេងអំបោះឆៅ ដោយស្វាគមន៍កីឡាករថៃ ប៉ុន្តែកីឡាករជានរណានោះ សុំលាក់ទុកសិន រងចាំការប្រូម៉ូតចេញមក ដើម្បីកុំឲ្យខុសគោលការណ៍របស់កម្មវិធី ។ ការប្រកួតគុនខ្មែរ អំបោះឆៅ នេះ រូបនេះ នឹងប្រកួតក្នុងប្រភេទម្ងន់ 69 គីឡូក្រាម ។
អ្នករៀបចំកម្មវិធីខាងលើក៏បានបង្ហើបទៀតថា ក្រៅពីគូអំបោះឆៅ មិត្តភាពខ្មែរថៃ នៅមាន កីឡាករខ្មែរ ប៉ះកីឡាករខ្មែរ លេងអំបោះឆៅ ៤គូផ្សេងទៀតផងដែរ ៕