សម្រាលកូនបាន ២ ខែ តារាសម្តែង កុល ដាវី ទាស់សរសៃដល់ថ្នាក់ស្វាមីមិនឱ្យធ្វើអ្វីទាំងអស់ !

schedule 1 សប្ដាហ៍មុន 101 Views

ពេលនេះតារាសម្តែង កុល ដាវី សម្រាលកូនបានជាង ២ ខែហើយ ហើយសុខភាពនាងនៅពុំទាន់ល្អ ប្រសើរនៅឡើយទេ ដូច្នេះការងារទាំងអស់ត្រូវធ្លាក់​មកលើលោក សុខ រក្សា​ ជាស្វាមីទាំងអស់ ។

លោក សុខ រក្សា ដែលជាស្វាមីតារាសម្តែង កុល ដាវី បានបញ្ជាក់ប្រាប់ថា​ សុខភាពភរិយា (កុល ដាវី) ខ្លួនមិនទាន់ល្អប្រសើរដូចដើមទេ ដៃជើងគាត់ឈឺសន្លាក់ ដូចពាក្យចាស់និយាយថា ទាស់សរសៃខ្ចី លោកពិតជាអាណិតភរិយាខ្លាំងណាស់ ។

ដើម្បីភរិយាបណ្តូលចិត្តមានសុខភាពល្អឡើងវិញ  លោក សុខ រក្សា មិនឱ្យ កុល ដាវី ធ្វើការងារធ្ងន់ៗ ឡើយ ភាគច្រើនលោកធ្វើការងាររទាំងនោះជំនួសនាងទាំងអស់ សូម្បីតែមើលថែទាំកូនតូច ក៏លោកព្យាយាមមើលខុសត្រូវដោយខ្លួនឯងដែរ ។

កុល ដាវី កាន់តែទទួលបានភាពកក់ក្តៅពីស្វាមី នៅពេលឃើញទង្វើរល្អរបស់ស្វាមីក្នុងគ្រានេះ ។ ពេលនេះលោក សុខ រក្សា នៅពុំទាន់ឱ្យភរិយាខ្លួនប្រកបការងារសិល្បៈវិញនៅឡើយទេ លោកចង់ឱ្យ កុល ដាវី ថែទាំសុខភាពឱ្យបានល្អប្រសើរសិន ទើបទទួលការងារទាំងនោះ ។

តាំងពីទទួលបានកូនស្រីម្នាក់ជាចំណងដៃលោក សុខ រក្សា ស្រកសាច់ខ្លាំង សូម្បីតែពេលជួបជុំមិត្តភក្តិ ម្នាក់ៗលាន់មាត់ថា រក្សា ឥឡូវចាស់ម្លេះ មើលទៅដូចជាអ្នកមានជំងឺ ។ ទោះជាមិត្តភក្តិថាយ៉ាងនេះក្តី លោក សុខ រក្សា ញញឹមនិងតបទៅកាន់មិកត្តភក្តិភ្លាមៗថា រឿងអីមិនចាស់ បើមើលថែកូនទាំងយប់ទាំងថ្ងៃ ព្រោះមានតែប្តីប្រពន្ធផ្លាស់ប្តូរគ្នាមើលកូន យើងមិនមានអ្នកជួយ ឬអ្នកជំនួសទេ តែទោះជាលំបាកបន្តិច លោកសប្បាយរីករាយជាមួយគ្រួសារ ៕

អត្ថបទស្រដៀង
សិល្បៈកម្សាន្ត

ឈប់ពីសិល្បៈ​ ១ ឆ្នាំ អតីតតារាសម្តែង ស៊ីម ស្រីនិច បង្ហោះសារប្លែកៗហាក់ដូចជាមានរឿងស្នេហា មិនសមបំណង !

5 ម៉ោងមុន
5 ម៉ោងមុន

ឈប់ពីសិល្បៈ​ ១ ឆ្នាំ អតីតតារាសម្តែង ស៊ីម ស្រីនិច បង្ហោះសារប្លែកៗហាក់ដូចជាមានរឿងស្នេហា មិនសមបំណង !

សិល្បៈកម្សាន្ត
ភ្នំពេញ ៖ អតីតតារាសម្តែង ស៊ីម ស្រីនិច បានបោះបង់អាជីពសិល្បៈចោលមួយឆ្នាំហើយ ក្រោយពីសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈបាន ៦ ឆ្នាំ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងពេលនេះគឺនាងតែងតែបង្ហើរអារម្មណ៍មិនសប្បាយចិត្តហាក់ដូចជាមានបញ្ហាអ្វីកើតឡើងចំពោះខ្លួន ជាពិសេសតាមរយៈសំណេរ ថ្មីមួយដែលនាងទើបបង្ហោះកាលពីម្សិលមិញ មើលទៅដូចជាស្នេហានាងកំពុងមានបញ្ហា ។ ខ្លឹមសារនៅក្នុងសំណេរដែលអតីតតារាសម្តែង ស៊ីម ស្រីនិច បានបង្ហោះនោះបានរៀបរាប់ថា « សូមអោយការស្រលាញ់រវាងខ្ញុំនឹងបងជឿទុកចិត្តគ្នាដោយភក្តីភាព នឹងភាពត្រឹមត្រូវមួយ នៅឆ្ងាយពីគ្នាយូរប៉ុណ្ណា រឺបែបណាក៍ខ្ញុំមិនដែលភ្លេចម៉ោងបងញុំាបាយនឹងម៉ោងបងសម្រាកដែរ សង្ឃឹមបងនឹងមានចិត្តអាណិតមេត្តាដល់ស្នេហាមួយនេះដោយការទុកចិត្តខ្ពស់បំផុត ដូចដែលខ្ញុំមានចំពោះបង មិនឧស្សាហ៍ផុសរូបមិនមែនឈប់ស្រលាញ់រឺចិត្តងាករ៉េទេ ខ្ញុំបានជួបរឿងយ៉ាងច្រើនអោយខ្ញុំទទួលបានបទពិសោធន៍យ៉ាងច្រើនដូចគ្នាកន្លងមក គ្រប់រឿងដែលឆ្លងកាត់ធ្វើអោយខ្ញុំលែងចេះនិយាយស្តីច្រើនទៅអ្នកណាដូចមុនតែប៉ុណ្ណោះ ស្រលាញ់ហើយគោរព » ។ ទោះបីជាខ្លឹមសារបង្កប់ទៅដោយរឿងអ្វីក៏ដោយ សម្រាប់មិត្តរួមអាជីពបានផ្ញើសារជូនពរនាងមាន សុភមង្គល ។ អតីតតារាសម្តែង ស៊ីម ស្រីនិច សុំមិននិយាយអ្វីទាក់ទងទៅរឿងជីវិតរបស់ខ្លួន ពីព្រោះនាងបានប្រកាសឈប់ពីសិល្បៈតាំងពីឆ្នាំមុនមកម្ល៉េះ ដូច្នេះពេលនេះនាងសុំប្រើជីវិតឯកជន រស់នៅធម្មតា ។តាំងពីប្រកាសឈប់ពីសិល្បៈ ស៊ីម ស្រីនិច កម្រលេចមុខក្នុងកម្មវិធីជួបជុំមិត្តសិល្បករណាស់ ខុសប្លែកសិល្បករផ្សេង ទោះបីជាពួកគេឈប់ពីសិល្បៈ តែពួកគេតែងតែជួបគ្នានៅក្នុងពិធីនានា ។ ស៊ីម ស្រីនិច មិនមានបំណងនឹងវិលត្រឡប់មកកាន់វិស័យសិល្បៈវិញដែរនៅក្នុងពេលនេះ ពីព្រោះនាងជីវិតនាងរស់ នៅសុខស្រួលហើយ មិនខ្វល់ពីរឿងអស់ប្រាក់ចាយនោះទេ ៕    ...
សិល្បៈកម្សាន្ត

តារាចម្រៀង អ៊ីវ៉ា ជឿជាក់ខ្លាំងលើស្នេហាខ្លួនហើយត្រៀមនឹងធ្វើជាកូនក្រមុំនៅឆ្នាំ ២០២៣

5 ម៉ោងមុន
5 ម៉ោងមុន

តារាចម្រៀង អ៊ីវ៉ា ជឿជាក់ខ្លាំងលើស្នេហាខ្លួនហើយត្រៀមនឹងធ្វើជាកូនក្រមុំនៅឆ្នាំ ២០២៣

សិល្បៈកម្សាន្ត
ភ្នំពេញ ៖ ឆ្នាំ ២០២៣ ខាងមុខ តារាចម្រៀង អ៊ីវ៉ា ចូលវ័យ ៣០ ឆ្នាំហើយ ហើយក៏ជាពេលវេលាល្អសម្រាប់នាង ដើម្បីសាងជីវិតគ្រួសារដែរ ក្រោយពីបានស្រឡាញ់និងមើលចិត្តគ្នាជាមួយបុរសម្នាក់ ។ តារាចម្រៀង អ៊ីវ៉ា បានដៅខ្លួនឯងថា នឹងរៀបការនៅពេលខ្លួនមានវ័យ ៣០ ឆ្នាំ ដូច្នេះសល់តែជាងកន្លះឆ្នាំទៀតនាងចូលវ័យដែលខ្លួនចង់រៀបការហើយ នាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាកូនក្រមុំ ។ ទោះបីជាប្រកាសថានឹងចូលរោងការនៅឆ្នាំក្រោយក៏ពិតមែន តែតារាចម្រៀង អ៊ីវ៉ា មិនបានបង្ហាញមុខ ឬរូបថត Pre Wedding ជាមួយគូស្នេហ៍ខ្លួនឱ្យទស្សនិកជនបានស្គាល់នៅឡើយទេ នាងថា ចាំជិតដល់ថ្ងៃទើបបង្ហាញ ដើម្បីឱ្យមានការភ្ញាក់ផ្អើល ។ គួស្នេហ៍របស់ អ៊ីវ៉ា ត្រូវបានគេស្គាល់ថា ជាអ្នករកស៊ីម្នាក់ដែលមានភាគហ៊ុននៅក្នុងក្លឹបបាល់ទាត់មួយ  អ៊ីវ៉ា មានការជឿជាក់ខ្លាំងលើស្នេហាខ្លួន រហូតហ៊ានបង្ហាញនូវអារម្មណ៍ពិតនិងពេលវេលាដែលចង់រៀបការ ខុសប្លែកបីសិល្បការីនីមួយចំនួន ។ ទស្សនិកជនជាច្រើនកំពុងរងចាំមើលតារាចម្រៀង អ៊ីវ៉ា ស្លៀកឈុតមង្គលការ ។ អ៊ីវ៉ា ជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម សាន់ដេ កន្លងមកនាងមានបទចម្រៀងល្បីៗជាច្រើនបំពេរ អារម្មណ៍ទស្សនិកជន តែចុងក្រោយនេះពុំឃើញបទចម្រៀងណាមួយដែលធ្វើឱ្យនាងលេចធ្លោនោះទេ ផ្ទុយទៅវិញ អ៊ីវ៉ា បែរជាងាកទៅពង្រឹងអាជីវកម្មរកស៊ីលក់សម្លៀកបំពាក់វិញ ។ ទោះជាយ៉ាងនេះក្តី អ៊ីវ៉ា នៅតែបន្តអាជីពចម្រៀង និងចេញសម្តែងតាមបណ្តា ខនសឺត តាមខេត្តក្រុងដូចមុនដដែល ៕    ...
សិល្បៈកម្សាន្ត

ពៅ លីដា ស្អាតប្លែកខ្លាំងក្នុងឆ្នាំនេះ តែនៅពុំទាន់មានតម្រុយស្នេហ៍ !

មួយថ្ងៃមុន
មួយថ្ងៃមុន

ពៅ លីដា ស្អាតប្លែកខ្លាំងក្នុងឆ្នាំនេះ តែនៅពុំទាន់មានតម្រុយស្នេហ៍ !

សិល្បៈកម្សាន្ត
ភ្នំពេញ ៖  រាល់ពេលទៅចូលរួមកម្មវិធីជួបជុំម្តងៗ ពៅ លីដា កម្របណ្តើរបុរសប្លែកមុខណាម្នាក់ទៅជាមួយខ្លូន ណាស់ ភាគច្រើននាងទៅម្នាក់ឯង ឬទៅជាមួយប្អូនប្រុស ពៅ ពិសិដ្ឋ តែប៉ុណ្ណោះ ។ ជាមួយគ្នានោះក៏មានទស្សនិកជនជាច្រើនចង់ឃើញតារាស្រីរូបនេះបណ្តើរគូស្នេហ៍ និងស្លៀករ៉ូបរៀបការ ។ ចំពោះរឿងគូស្រករ ពៅ លីដា នៅតែអះអាងថា ខ្លួនពុំទាន់រកឃើញបុរសក្នុងក្តីស្រមៃ ដូច្នេះហើយទើបមិនទាន់គិតគូរឿងរៀបការ ពេលដែលរកឃើញហើយ នាងនឹងប្រកាសឱ្យទស្សនិកជនបានដឹងភ្លាមៗពីព្រោះនាងក៏ចង់រៀបការមានគ្រួសារដែរ ។ ពៅ លីដា ជាតារាសម្តែងលេចធ្លោមួយរូប តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនាងបាត់មុខឈឹងពីសិល្បៈ រហូតធ្វើឱ្យទស្សនិកជនគិតថា ពៅ លីដា ឈប់សន្សំប្រាក់កាក់ល្អិតនេះទៀតហើយ ពីព្រោះនាងមានមុខរបររកស៊ីជាច្រើននៅក្នុងដៃ ជាពិសេសនាងមានដីធ្លីជាច្រើនកន្លែង ពេលលក់ម្តងៗមាន ប្រាក់រាប់សែនដុល្លារក្នុងដៃ ។ ទោះជាយ៉ាងនេះក្តី ពៅ លីដា នៅតែនិយាយថា នាងមិនបានឈប់ពីសិល្បៈទេ នាងនៅតែបន្តអាជីពនេះដូចដើម គ្រាន់តែប៉ុន្មានឆ្នាំមុននាង គៀបធ្មេញដែក ទើបនាងមិនទទួលការងារសម្តែង តែពេលនេះ នាងបានដោះដែកចេញពីធ្មេញហើយ ដូច្នេះចាប់ផ្តើមទទួលការងារសិល្បៈឡើងវិញ ហើយឆាប់ៗខាងមុខទស្សនិកជននឹងឃើញវត្តមានថ្មីរបស់នាងក្នុងរឿងដុំ និង ភាគជាបន្តបន្ទាប់ ។ ចាប់តាំងពី ពៅ លីដា ដោះដែកចេញពីធ្មេញ ធ្វើឱ្យទម្រង់មុខនាងប្រែប្រួល ស្រស់ស្អាតជាងមុនទ្វេដង រហូតត្រូវបានក្រុមហ៊ុនផលិតផល និងសំអាងការជាច្រើនចាប់អារម្មណ៍ហៅនាងថតជាបន្តបន្ទាប់ ដូច្នេះហើយទើប ពៅ លីដា សុំពេលចេញកើបលុយ មុននឹងរៀបការ ៕...
សិល្បៈកម្សាន្ត

 សេង សុខឃីម ទម្លាយប្រាប់តម្លៃខ្លួនពិតលោក ចឺម ខ្ពស់កប់ពពក

មួយថ្ងៃមុន
មួយថ្ងៃមុន

 សេង សុខឃីម ទម្លាយប្រាប់តម្លៃខ្លួនពិតលោក ចឺម ខ្ពស់កប់ពពក

សិល្បៈកម្សាន្ត
ភ្នំពេញ ៖ ថ្មីៗនេះ Lee News បានចេញផ្សាយព័ត៌មានថា ប្រជាប្រិយភាពលោក ចឺម និងលោក សង្សាវរីយ ត្រូវបានគេសម្លឹងឃើញថា កំពុងដើរទន្ទឹមគ្នានៅលើទផ្សារ ខនសឺតក្នុងស្រុក ដោយមានប្រភពព័ត៌មានពីបុគ្គលិកនៅក្នុងផលិតកម្ម សាន់ដេ បានទម្លាយចេញពីតម្លៃខ្លួនចេញសម្តែងរបស់អ្នកទាំងពីរ គឺប្រហាក់ប្រហែលគ្នា ពោលគឺពួកគេចេញសម្តែងមួយកម្មវិធីតម្លៃ ១ ៥០០ ដុល្លារ។ ព័ត៌មាននេះធ្វើឲ្យលោក ចឺម និងអ្នកនាង សេង សុខឃីម ជាសង្សារ បានប្រតិកម្មជាខ្លាំង ដោយពួកគេបានច្រានចោលទៅនឹងតួលេខដែលយើងទទួលបានទាំងនោះ។ អ្នកនាង សេង សុខឃីម បានប្រាប់មក Lee News ថា “មួយរយៈមកនេះសម្រាប់ប្រជាប្រិយភាពបង ចឺម គឺមិនធ្លាក់ចុះដូចការមើលឃើញពីមហាជននោះទេ ព្រោះគាត់នៅតែទទួលបានការងារច្រើនដូចសព្វមួយដងទេបង” អ្នកនាងបន្តថា “ធម្មតាទេបងកាលពីសម័យជំងឺកូវីដ១៩ រីករាលដាល់ខ្លាំងតារាណាក៏ដូចតារាណាដែរ គឺមិនសូវទទួលបានការងារសម្តែង ព្រោះកម្មវិធីត្រូវបិទទាំងអស់ ហើយពេលស្ថានភាពជំងឺនេះប្រសើឡើងវិញបង ចឺម គាត់មានការងារចេញសម្តែងច្រើន ដូចមុនកូវីដអីចឹងបង”។ សង្សារលោក ចឺម បន្តទៀតថា “បើនិយាយពីតម្លៃខ្លួនបង ចឺម ក្នុងការចេញសម្តែងម្តងៗ គឺមិនមែនមានតម្លៃ ១ ៥០០ ដុល្លារ ដូចព័ត៌មានដែលមានគេនិយាយនោះទេបង ពោលគឺតម្លៃខ្លួនបង ចឺម យ៉ាងតិចក៏ចាប់ពី ២ ០០០ ដុល្លារ រហូតដល់ ៣ ៥០០ ដុល្លារក្នុងមួយកម្មវិធីដែរ ដូច្នេះហើយសម្រាប់អ្នកនិយាយថា តម្លៃខ្លួនបង ចឺម ទទួលបានត្រឹម ១ ៥០០ ដុល្លារនោះ គឺមិនពិតទេបង ហើយខ្ញុំក៏សូមច្រានចោលផងដែរ” ។ សម្រាប់ព័ត៌មានខាងលើនេះលោក ចឺម ក៏បានចេញមុខបញ្ជាក់តាមរយៈសារឆ្លើយតបមក Lee News ដែរថា សម្រាប់រឿងនេះលោកមិនអាចទទួលយកបានទេ ព្រោះ សង្សាវរីយ ជាសិស្សប្អូនរបស់លោក ហើយរឿងពិតលោកបានដឹងច្បាស់ តែដល់ពេលមានគេនិយាយថា តម្លៃខ្លួនរូបគេទាំងពីរ ស្មើ ឬប្រហាក់ប្រហែលគ្នានោះ លោកទទួលយកមិនបានទេ។  ...
សិល្បៈកម្សាន្ត

ប៉ាច គីមមួយ និង ស៊យ រតនៈ ដឹកដៃគ្នាធ្វើពិធីភ្ជាប់ពាក្យថ្ងៃនេះ បំពេញក្តីស្រមៃជាង ៧ ឆ្នាំ !

មួយថ្ងៃមុន
មួយថ្ងៃមុន

ប៉ាច គីមមួយ និង ស៊យ រតនៈ ដឹកដៃគ្នាធ្វើពិធីភ្ជាប់ពាក្យថ្ងៃនេះ បំពេញក្តីស្រមៃជាង ៧ ឆ្នាំ !

សិល្បៈកម្សាន្ត
ភ្នំពេញ ៖ ទីបំផុត ប៉ាច គីមមួយ និង ស៊យ រតនៈ បានដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យទៅតាមប្រពៃណី ហើយនៅក្នុងថ្ងៃទី០១ ខែកក្កដា នេះ ។ ក្រោយទទួលស្គាល់ចំណងស្នេហ៍ជាង ៧ របស់ខ្លួនជាសាធារណៈ បានធ្វើឱ្យគូស្នេហ៍គូចម្រៀង ស៊យ រតនៈ និង ប៉ាច គីមមួយ កាន់តែមានសុភមង្គល ហើយទទួលបានការជូនពរពីគ្រួសារ និងមិត្តភក្តិ ហើយចុងក្រោយនេះអ្នកទាំងពីរក៏សម្រេចចិត្តដឹកដៃគ្នាធ្វើពិធីភ្ជាប់ពាក្យទៅតាមប្រពៃណីបំពេញ មុខមាត់គ្រួសារ ។ នៅក្នុងថ្ងៃភ្ជាប់ពាក្យនេះ ប៉ាច គីមមួយ និងលោក ស៊យ រតនៈ មើលទៅពិតជាស្រស់ស្រាយណាស់ ព្រោះជាថ្ងៃដែលអ្នកទាំងពីរតែងតែស្រមៃជាយូរមកហើយ ។ ប៉ាច គីមមួយ និយាយថា នាងរៀបចំ ត្រឹមពិធីភ្ជាប់ពាក្យប៉ុណ្ណោះ រឿងរៀបការគឺនៅពេលក្រោយ ។ បើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធជាមួយ ប៉ាច គីមមួយ បានលួចខ្សិបប្រាប់ថា មូលហេតុដែល ប៉ាច គីមមួយ និង ស៊យ រតនៈ សម្រេចចិត្តភ្ជាប់ពាក្យមុនបែបនេះ ដោយសារ ប៉ាច គីមមួយ ជាស្រីស្អាត និងសប្បូរស្នេហ៍ មានអ្នកតាមនាងរាល់ថ្ងៃ ដើម្បីបញ្ចប់រឿងរ៉ាវទាំងនេះ ស៊យ រតនៈ សម្រេចចិត្តដឹកដៃ ប៉ាច គីមមួយ ភ្ជាប់ពាក្យត្រៀមនឹងរៀបការក្នុងពេលឆាប់ៗ ។ ពេលនេះតារាចម្រៀងកូនកាត់ចិន ប៉ាច គីមមួយ ភ្ជាប់ពាក្យជាផ្លូវការជាមួយលោក ស៊យ រតនៈ ហើយ ច្បាស់ជាមានបុរសៗជាច្រើនខូចចិត្ត និងត្រូវកាត់ចិត្តពីតារាស្រីរូបនេះ ។ គួររំលឹកផងដែរថា ចំណងស្នេហ៍ ប៉ាច គីមមួយ និងលោក ស៊យ រតនៈ បានស្រឡាញ់គ្នាជាង ៧ ឆ្នាំមកហើយ អ្នកទាំងពីបានតស៊ូស្នេហាយ៉ាងលំបាក ទំរាំអាចដឹកដៃគ្នាមកដល់ថ្ងៃនេះ ។ ថ្មីៗនេះអ្នកទាំងពីរថែមទាំងបានទិញផ្ទះរួមគ្នា និង បើកអាជីវកម្មរកស៊ីជាមួយគ្នាទៀតផង ៕...
សិល្បៈកម្សាន្ត

ឆ្នាំងបាយចាស់ CTN មានអ្នកដុតភ្លើងឆេះខ្លោច ធុំក្លិនឆ្ងៀម នាយ ក្រូច រត់ទិញឆ្នាំងថ្មីភ្លាម

2 ថ្ងៃមុន
2 ថ្ងៃមុន

ឆ្នាំងបាយចាស់ CTN មានអ្នកដុតភ្លើងឆេះខ្លោច ធុំក្លិនឆ្ងៀម នាយ ក្រូច រត់ទិញឆ្នាំងថ្មីភ្លាម

សិល្បៈកម្សាន្ត
ភ្នំពេញ ៖ ទីបំផុតតារាកំប្លែងនាយ ក្រូច ម្នាក់ទៀតហើយ ដែលបានសម្រេចចិត្តដើរចេញ ឈប់នឹកស្រណោះទ្រនំចាស់ CTN ខណៈដែលជម្រកមួយនេះ ត្រូវកំដៅជះចូល ធ្វើឱ្យលោកស្អុះស្អាប់ទ្រាំលែងបាន ។ ប៉ុន្តែការសម្រេចចិត្តលែងញ៉ាំបាយឆ្នាំងចាស់ ព្រោះតែមានអ្នកថែមភ្លើងធ្វើឲ្យឆេះខ្លោច ធុំក្លិនឆ្ងៀមនេះ នាយក្រូច ក៏បាននិយាយដែរថា លោកនៅតែត្រូវការអ្នកគាំទ្រ រូបលោក និងសូមជួយជួល ក្រុមភ្លេងអកកេះរបស់លោកផង។  ប៉ុន្មានថ្ងៃមុនតារាកំប្លែង នាង ខ្ញុង ទើបប្រកាសចប់កុងត្រាជាមួយ CTN  ពេលនេះនាយ ក្រូច ក៏ប្រកាសបញ្ចប់កុងត្រានៅទីនោះផងដែរ ។ បើតាមប្រភពព័ត៌មានពីអ្នកស្គាល់គ្នាជាមួយ នាយ ក្រូច បានបង្ហើបប្រាប់ថា នៅមានតារាកំប្លែងជាច្រើនរូបទៀតត្រៀមនឹងចេញពីទីនោះជាបន្តបន្ទាប់ ក្រោយពីមានរឿង ចម្រុងចម្រាសនិងមានសម្ពាធការងារខ្លាំងពីថ្នាក់លើ  ។ តាមរយៈសារ នាយ ក្រូច បង្ហោះលើ ហ្វេសប៊ុក របស់ខ្លួនកាលពីម្សិលមិញនេះលោកបានរៀបរាប់ថា  « ថ្ងៃទី ០១ ខែ ០១ ឆ្នាំ ២០១០ ជាថ្ងៃដែលខ្ញុំប្រលងជាប់នៅ CTN ថ្ងៃទី ២៩ ខែ ០៦ ឆ្នាំ ២០២២ ជាថ្ងៃចុងក្រោយដែលខ្ញុំដើរចេញពី CTN ជួយជួលកំប្លែង និង អកកេសខ្ញុំផងបងប្អូន »។ នាយ ក្រូច ទទួចឱ្យបងប្អូនជួយជួលកំប្លែង និង អកកេសរបស់ខ្លួនផង បើទោះបីជាខ្លួនចាក់ចេញពីការងារកំប្លែងនៅទូរទស្សន៍ក្តី លោកនៅតែបន្តក្នុងអាជីពកំប្លែងដូចមុនដដែល ។ មកទល់ពេលនេះ នាយ ក្រូច ចាប់អាជីពកំប្លែងរយៈពេល ១២ ឆ្នាំហើយ អាជីពនេះបានធ្វើឱ្យជីវិតលោកល្អប្រសើរឡើងមានទាំងកេរ្តិ៍ឈ្មោះ លុយកាក់  និង ផ្ទះសំបែង ដូច្នេះហើយលោកបេ្តជ្ញាចិត្តមិន បោះបង់អាជីពក្នុងក្តីសម្រៃនេះចោលស្រួលៗនោះទេ ៕...
សិល្បៈកម្សាន្ត

ទីបំផុត តារាសម្រៀងសមាជិកក្រុម EXID  នាង Hani ប្រកាសអំពីទំនាក់ទំនងស្នេហា

2 ថ្ងៃមុន
2 ថ្ងៃមុន

ទីបំផុត តារាសម្រៀងសមាជិកក្រុម EXID  នាង Hani ប្រកាសអំពីទំនាក់ទំនងស្នេហា

សិល្បៈកម្សាន្ត
កូរ៉េ៖ ទស្សនិកជនអ្នកស្នេហាវិស័យចម្រៀងយុវវ័យកូរ៉េភាគច្រើនច្បាស់ជាបានស្គាល់ហើយស្រីស្អាតប្រចាំក្រុម EXID គឺ នាង Hani  ដោយមុននេះបន្តិចនាងបានទទួលស្គាល់ និងប្រកាសជាសាធារណៈថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយវេជ្ជបណ្ឌិតផ្នែកសសៃប្រសាទរូបសង្ហាម្នាក់ឈ្មោះ Yang Jae Woong ។ គិតមកទល់ពេល Hani  មានវ័យ ៣០ឆ្នាំហើយ​ ខណៈដែលគូស្នេហ៍របស់នាងមានវ័យ ៤០ឆ្នាំ ហើយអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ គឺថាចំណងស្នេហ៍របស់នាងមិនមែនទើបតែចាប់ផ្ដើមទេ ពោលគឺមានរយៈពេល ២ឆ្នាំមកហើយ ។ តាមរយៈភ្នាក់ងាររបស់ Hani បានបញ្ជាក់មុននេះតាមរយៈគេហទំព័រ wikitree ថា «Hani ពិតជាកំពុងមានទំនាក់ទំនងស្នេហាយ៉ាងល្អជាមួយលោក Yang Jae Woong, សូមអ្នកទាំងអស់គ្នាគាំទ្រគេទាំងពីរនាក់ផង» ៕...
សិល្បៈកម្សាន្ត

អបអរសាទរ! តារាសម្តែងកូរ៉េមួយគូទៀតសម្រេចចិត្តចូលរោងការខែក្រោយហើយ

2 ថ្ងៃមុន
2 ថ្ងៃមុន

អបអរសាទរ! តារាសម្តែងកូរ៉េមួយគូទៀតសម្រេចចិត្តចូលរោងការខែក្រោយហើយ

សិល្បៈកម្សាន្ត
កូរ៉េ៖ តារាសម្ដែង Joo Min Ha និងអតីតតារាបង្ហាញម៉ូត Yoo Il នឹងរៀបការខែក្រោយបន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់រយៈពេល៤ឆ្នាំ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាតារាសម្តែង Joo Min Ha និង Yoo Il ជាអតីតអ្នកសិល្បៈមួយរូបគ្រោងនឹងរៀបចំពិធីមង្គលការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ។ ដំណឹងនេះទៀតសោតក៏ធ្វើឱ្យមហាជនចូលរួមត្រេកអរ និងអបអរសាទរទៅកាន់អ្នកទាំងពីរខណៈក្នុងឆ្នាំនេះ មានតារាល្បីៗជាច្រើនសុទ្ធតែដឹកដៃគ្នាចូលរោងការ។   គួរបញ្ជាក់ផងដែរថា  Joo Min Ho បានបង្ហាញខ្លួនក្នុងឆ្នាំ២០០៦ តាមរយៈរឿងភាគ «Sharp 3» រួមទាំងរឿងមួយចំនួនទៀតមានដូចជា «My Wife Is A» «Super Woman» និង «Voice» ជាដើម។ ចំណែកឯ Yoo Il បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមតារាបង្ហាញម៉ូត និងតារាសម្តែង 5urprise ក្នុងឆ្នាំ២០១៣ ព្រមទាំងបង្ហាញខ្លួននៅក្នុងផលិតកម្មដូចជា «Monster», «Evergreen» និងច្រើនទៀត។ ទោះយ៉ាងណាបច្ចុប្បន្ន Yoo Il បាន ចាក ចេញ ពី ឧស្សាហកម្ម កម្សាន្ត ដោយងាកមកកាន់ខាងមុខជំនួញវិញ ហើយក៏ជោគជ័យផងដែរ៕...
សិល្បៈកម្សាន្ត

ព្រោះតែការងារសិល្បៈ រឿន ណាត ចូលពេទ្យទាំងយប់  

3 ថ្ងៃមុន
3 ថ្ងៃមុន

ព្រោះតែការងារសិល្បៈ រឿន ណាត ចូលពេទ្យទាំងយប់  

សិល្បៈកម្សាន្ត
  ភ្នំពេញ ៖ អតីតបវរកញ្ញា ចក្រវាឡ រឿន ណាត បានចូលពេទ្យភ្លាមៗកាលពីយប់មិញនេះ ធ្វើឱ្យអ្នកផ្ទះនិងអ្នកជុំវិញខ្លួននាងមានការព្រួយបារម្ភជាខ្លាំង ។ កញ្ញា រឿន ណាត បានបញ្ជាក់ថា កាលពីប៉ុន្មានម៉ោងមុននេះនៅលើ ហ្វេសប៊ុក  របស់ខ្លួន ថា  « កាលពីយប់មិញ ម៉ោង១០ ខ្ញុំមានអាការៈ ចុកពោះខ្លាំង ពិបាកដកដង្ហើម ទើបខ្ញុំបានសំរេចចិត្តមកពេទ្យ ពេទ្យធើ្វការ អេកូ និងតេស្តឈាម លទ្ធផល គឺ ខ្ញុំ រលាកក្រពះធ្ងន់ នឹងលើសគ្រាប់ឈាមស  ។ ខ្ញុំសូម ផ្តាំផ្ញើរ ដល់បងប្អូន ដែលញាំអត់ទៀងពេល គេងអត់គ្រប់គ្រាន់ ធ្វើការធ្ងន់លើសម៉ោង សូមគិតគូរដល់សុខភាពផង ជៀសវាងធ្ងន់ធ្ងរដូចនាងខ្ញុំ ។ ឥឡូវនេះ នាងខ្ញុំបានសម្រាក នឹងព្យាបាលនៅមន្ទីរពេទ្យ ហើយសូមអរគុណដល់បងប្អូន នឹង fan ដែលបាន ឆាតមកលើកទឹកចិត្ត នឹង ជូនពរ »​ ។ ក្រោយពីឃើញសាររបស់កញ្ញា រឿន ណាត បែបនេះបានធ្វើឱ្យមិត្តភក្តិ និង អ្នកគាំទ្រជូនពរនាងឆាប់ជា ។ ក្រៅពីកញ្ញា រឿន ណាត ក៏មានសិល្បករជាច្រើនរូបទៀតក៏មានបញ្ហា ក្រពះ ធ្ងន់ធ្ងរ រហូតរត់ទៅព្យា​បាលនៅក្រៅប្រទេស ដោយសារម្នាក់ៗប្រឹងធ្វើការងាររហូតពេលបាយភ្លេចទឹក បង្កទៅជាមា​នជំងឺបែបនេះ ។ កន្លងមក កញ្ញា  រឿន ណាត ក៏ធ្លាប់ប្រាប់ផងដែរថា សុខភាពនាងមិនសូវល្អទេ ដោយសារនាងញុំាមិនទៀត គ្រាន់តែកន្លងមកមិនសូវធ្ងន់ធ្ងរ ។ ដោយឡែកលើកនេះវាធ្វើទុកខ្លាំងដូច្នេះហើយទើបប្រញាប់មក ពេទ្យព្យាបាល ។ ស្របពេលសម្រាកព្យាបាលជំងឺ រឿន ណាត បានប្រាប់ពីសុខភាពរបស់ខ្លួនថា ពេលនេះជំងឺនាងបានធូរបន្តិចហើយ តែត្រូវតាមដានបន្ត គ្រូពេទ្យសុំឱ្យនាងសម្រាកព្យាបាលមួយរយៈពេលសិន ។ ចំណែកការងាររបស់នាងមួយចំនួនខ្លះត្រូវបន្ត ខ្លះទៀតក៏ត្រូវផ្អាក ៕    ...