បាល់ទាត់


បាល់ទាត់

ក្រោយប្រកាសអ្នកឧបត្ថម្ភថ្មី Next Step នាំចូលកីឡាករ២រូប និងចែកផ្លូវកីឡាករប្រេស៊ីល១រូប

6 ម៉ោងមុន
6 ម៉ោងមុន

ក្រោយប្រកាសអ្នកឧបត្ថម្ភថ្មី Next Step នាំចូលកីឡាករ២រូប និងចែកផ្លូវកីឡាករប្រេស៊ីល១រូប

បាល់ទាត់
ក្លិបបាល់ទាត់ Next Step FC ក្រោមការដឹកនាំរបស់លោក Darren Sam Pomroy ប្រកាសនាំចូលកីឡាករថ្មីចំនួន២រូបមកពង្រឹងក្លិប មុនជួបជើងខ្លាំងអគ្គិសនីកម្ពុជា នៅលីគលំដាប់ទី២ចុងសប្តាហ៍នេះ ក្រោយទទួលបានអ្នកឧបត្ថម្ភថ្មីក្រុមហ៊ុន Z1 FINANCIAL។ កីឡាករចំណូលថ្មី២រូបមានដូចជា៖– Ayoub ជនជាតិម៉ារ៉ុក ពាក់អាវលេខ១០– ឡាយ សំរឹទ្ធ អតីតថ្នាលយុវជនអង្គរថាយហ្គឺរ ពាក់អាវលេខ៣២។ ខណ:ក្លិបបាល់ទាត់ Next Step FC ក៏បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធប្រស៊ីលវ័យ ២៤ឆ្នាំ Douglas Taua Caldas Santos ក្រោយចំណាយពេលជិត៤ខែមកនេះ។ សម្រាប់ជំនួបចុងសប្តាហ៍នេះនៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា Next Step នឹងត្រូវជួបក្រុមកំពូលតារាង អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន EDC វេលាម៉ោង ៣:៤៥នាទីរសៀល ពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ២ ឆ្នាំ២០២២ សប្តាហ៍ទី៩៕              ...
បាល់ទាត់

អតីតខ្សែប្រយុទ្ធបឹ​​ងកេត គឺជាកីឡាករដែល ឈ្នះស្បែកជើងមាសច្រើនជាងគេនៅពានរង្វាន់សម្ដេច

6 ម៉ោងមុន
6 ម៉ោងមុន

អតីតខ្សែប្រយុទ្ធបឹ​​ងកេត គឺជាកីឡាករដែល ឈ្នះស្បែកជើងមាសច្រើនជាងគេនៅពានរង្វាន់សម្ដេច

បាល់ទាត់
គិតត្រឹមឆ្នាំ២០០៧មក នេះគឺជាឆ្នាំទី១៧ហើយនៃការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ។ ឆ្លងកាត់ការប្រកួតប៉ុន្មានឆ្នាំកន្លងមក អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី ជាអ្នកទទួលបានស្បែកជើងមាសច្រើនជាងគេ ពោលគឺ៤ដង។ អតីតកីឡាករដែលបច្ចុប្បន្នជាមន្ត្រីបច្ចេកទេសប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងពានសម្ដេចតេជោនៅព្រះខ័នរាជស្វាយរៀង ចំនួន២ដង គឺឆ្នាំ២០១១ និង២០១២។ ក្រោយមក អំឡុងការរួមរស់ជាមួយបឹងកេត កីឡាករមានប្រភពពីខេត្តកំពង់ចាម ដណ្ដើមបានស្បែកជើងមាស២ដងទៀត គឺឆ្នាំ២០១៤ និង២០១៧។ ដោយឡែក កីឡាករម្នាក់ទៀតដែលធ្លាប់បានស្បែកជើងមាសលើសពី១ដង គឺ គួច សុកុម្ភៈ ដែលរកបានក្នុងឆ្នាំ២០០៩ និង២០១០ ពេលលេងនៅខេមរាកីឡា។ អតីតកីឡាករ និងកីឡាករផ្សេងៗទៀតដែលបានឈ្នះស្បែកជើងមាស១លើកៗដូចគ្នា មានលោក ហុក សុជីវ័ន, សុក ច័ន្ទរស្មី, ស្រី វាសនា, ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, សួង វីរៈ, នួន បូរី, វ៉ា សុខថន, វុធ តុលា និង កែវ សុខផេង៕              ...
បាល់ទាត់

អង្គរថាយហ្គឺរ នាំចូលកីឡាករថ្មីចំនួន២រូប មុខជំនួបទល់នឹងគិរីវង់ រសៀលនេះ

6 ម៉ោងមុន
6 ម៉ោងមុន

អង្គរថាយហ្គឺរ នាំចូលកីឡាករថ្មីចំនួន២រូប មុខជំនួបទល់នឹងគិរីវង់ រសៀលនេះ

បាល់ទាត់
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាជាផ្លូវការជាមួយកីឡាករ មិត្ត សាម៉ើយ អតីតយុវជនក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដើម្បីចូលរួមពានរង្វាន់លីគកំពូលកម្ពុជា ជុំទី២។ មិត្ត សាម៉ើយ គឺថ្នាលយុវជនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន និងបានចំណាយពេលមួយរដូវកាលកន្លះនៅក្លិបនគរបាលជាតិពីឆ្នាំ២០១៩ ហើយនៅឆ្នាំដដែលនោះ គេក៏បានរួមចំណែកជួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំឆ្លងផុតវគ្គជម្រុះ AFC U19 Championship 2020 និងមានកៅអីទៅប្រទេសអ៊ូបេគីស្ថាន។ លុះនៅឆ្នាំ ២០២០ រូបគេក៏បានចាកចេញពីក្លិបនគរបាលជាតិ ហើយបន្តទៅចូលរួមជាមួយក្លិបបាល់ទាត់ ISI ដង្កោសែនជ័យក្នុងក្របខណ្ឌទី២។ក្រៅពីនេះក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក៏បានចុះកិច្ចសន្យាជាផ្លូវការជាមួយអតីតកីឡាករគិរីវង់សុខសែនជ័យ និងសូលទីឡូអង្គរ គឺកីឡាករ រដ្ជ សំណខណ:រសៀលនេះថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០២២ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នឹងត្រូវប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានគិរីវង់ វេលាម៉ោង៣:៤៥នាទី ពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ សប្តាហ៍ទី៩៕                ...
បាល់ទាត់

ច្បាស់ការហើយ លោកChristophe Galtier នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់PSG

7 ម៉ោងមុន
7 ម៉ោងមុន

ច្បាស់ការហើយ លោកChristophe Galtier នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់PSG

បាល់ទាត់
         យោងតាមអ្នកសារព័ត៌មានដ៏ល្បីមួយរូបក្នុងវិស័យបាល់ទាត់គឺលោក Fabrizio Romano បានឱ្យដឹងផងដែរថា ក្លិបអ្នកមានដែលមានមជ្ឍដ្ឋាននៅទីក្រុងប៉ារីស Paris-Saint-Germain នឹងប្រកាសតែងតាំងលោក Christophe Galtier ជាគ្រូបង្វឹកផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខនេះ បន្តពីលោក Mauricio Pochettinoដែលត្រូវបានក្លិបបញ្ចប់ដំណែងកាលពីពេលថ្មីៗនេះ។ អតីតគ្រូបង្វឹក Nice វ័យ៥៥ឆ្នាំរូបនេះបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងParis-Saint-Germain រួចរាល់ហើយ នៅរង់ចាំប៉ុន្មានថ្ងៃខាងមុខដើម្បីបង្ហាញខ្លួននិងប្រកាសជាផ្លូវការក្នុងនាមជាគ្រូបង្វឹកក្លិបអ្នកមានបារាំងPSG។ គួរបញ្ជាក់ផងដែរថាលោក Galtier គឺជាអតីតគ្រូបង្វឹករបស់ OCG Nice និងជាគ្រូបង្វឹកដែលធ្លាប់ឈ្នះពានរង្វាន់លីគកំពូលបារាំងកាលពីរដូវកាល២០២០-២០២១ ជាមួយនឹងក្លិបLile ហើយការមកកាន់ដំណែងជាគ្រូបង្វឹកថ្មីបន្តពីលោក Pochettino នេះផងដែរ រូបលោកនឹងធ្វើការជាមួយនឹងលោក Luís Campos ដែលនឹងមកកាន់តំណែងជានាយកប្រតិបត្តិកីឡាថ្មីរបស់PSG ផងដែរ។  ...
បាល់ទាត់

Mohamed Salah បានយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយហង្សក្រហម Liverpool រហូតដល់ឆ្នាំ២០២៥

7 ម៉ោងមុន
7 ម៉ោងមុន

Mohamed Salah បានយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយហង្សក្រហម Liverpool រហូតដល់ឆ្នាំ២០២៥

បាល់ទាត់
         ខ្សែប្រយុទ្ធសញ្ជាតិអេស៊ីប កីឡាករ Mohamed Salah បានយល់ព្រមបន្តកិច្ចសន្យា៣ឆ្នាំបន្ថែម បន្ទាប់ពីសុពលភាពកិច្ចសន្យាចាស់របស់រូបគេនឹងផុតនៅចុងរដូវកាលក្រោយនេះ។គួរបញ្ជាក់ផងដែរថាម្ចាស់ពានFWA និង PFA ប្រចាំរដូវកាល២០២១-២០២២ កីឡាករMohamed Salah បានរកបានគ្រាប់បាល់បញ្ចូលទីសរុប១៥៦គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនសរុបចំនួន២៥៦ប្រកួត ជាមួយក្លិបហង្សក្រហមLiverpool បន្ទាប់ពីចាកចេញពី ក្លិបអ៊ីតាលី AS Roma ក្នុងតម្លៃ៤២លានអ៉រ៉ូ កាលពីរដូវកាល២០១៧-២០១៨។តាមប្រភពមួយបានឱ្យដឹងផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិអេស៊ីបរូបនេះបានចុះកិច្ចសន្យាថ្មីរហូតទៅដល់ឆ្នាំ២០២៥ និង ត្រូវបានក្លិបហង្សក្រហមLiverpool ផ្តល់ប្រាក់ពលកម្មក្នុងកិច្ចសន្យាថ្មីនេះរហូតទៅដល់៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករដែលមានប្រាក់ថ្លៃពលកម្មថ្លៃជាងគេប្រចាំប្រវត្តិសាស្រ្តក្លិប។  ...
បាល់ទាត់

Ernesto Valverde មកដឹកនាំ Athletic Bilbao ជាលើកទី៣

មួយថ្ងៃមុន
មួយថ្ងៃមុន

Ernesto Valverde មកដឹកនាំ Athletic Bilbao ជាលើកទី៣

បាល់ទាត់
(កីឡា) ៖ ក្លិប Athletic Bilbao បានប្រកាសតែងតាំងលោក Ernesto Valverde ធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួនដើម្បីត្រៀមប្រជែងនៅ La Liga។ នេះជាលើកទី៣ហើយ ដែលលោក Ernesto ធ្វើជាអ្នកចាត់ការមកដឹកនាំក្លិប Bilbao នេះ ដោយលោកធ្លាប់ដឹកនាំលើកទី១ កាលពីកំឡុងឆ្នាំ២០០២ ដល់២០០៥ និងលើកទី២ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ សរុបទាំងពីរលើកកន្លងមក លោកធ្លាប់ដឹកនាំក្លិបខាងលើនេះបាន៣០៤ប្រកួត ឈ្នះ១៣៧ប្រកួត ចាញ់៩៩ប្រកួត និងស្មើ៦៨ប្រកួត ដោយឈ្នះបានពាន Super Cup ១ដងកាលរដូវកាលឆ្នាំ២០១៥និងជួយឲ្យក្រុមនេះចូលរួមលេងក្នុង Europa League និង Champions League ផងដែរ។ Valverde វ័យ៥៨ឆ្នាំទំនេរគ្មានការងារ ចាប់តាំងពី Barcelona បណ្ដេញចេញពីតំណែងកាលពីខែមករា ឆ្នាំ២០២០។ រហូតដល់ឆ្នាំ២០២០នេះ ប្រធានក្លិបថ្មីរបស់ Bilbao លោក Jon Uriarte បានជ្រើសរើស Valverde មកជំនួសកន្លែងរបស់លោក Marcelino ដែលបានចាកចេញ៕ ...
បាល់ទាត់

អាវលេខ ១០ កំពុងរងចាំ Neymar  នៅសារិកាព្រៃ

មួយថ្ងៃមុន
មួយថ្ងៃមុន

អាវលេខ ១០ កំពុងរងចាំ Neymar  នៅសារិកាព្រៃ

បាល់ទាត់
(កីឡា)៖ កីឡាករ JOELINTON  របស់ក្រុមសារិការព្រៃ បានលើកឡើងថា អាវលេខ ១០ កំពុងទន្ទឹងរងចាំ កីឡាករ Neymar មកពាក់ ។The Sun បានរាយការណ៍ថា មេធំរបស់ PSG មិនចង់ឲ្យ Neymar នៅបន្តជាមួយ Parc De Princes នោះទេ ដោយរងចាំការដាក់សំណើរពីក្លិបផ្សេងៗ ក្នុងតម្លៃសមរម្យមួយ ។ មកដល់ពេលនេះ ក្រុមតោខៀវ  និង បិសាចក្រហម បានបង្ហាញចំណាប់អារម្មណ៍កីឡាករប្រេស៊ីល ខាងលើ ហើយក្នុងនោះ សារិកាព្រៃ ជាក្រុមកំពុងមានលទ្ធភាព ក្នុងការផ្តល់កម្រៃកំលាំងពលកម្ម 490,000  ផោនផងដែរ​។Joelinton ដែលទើបតែបានចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅ ភាគឦសាន នៃទីក្រុងឡុងដ៍ បានស្នើសុំឲ្យភ្នាក់ ងាររបស់គាត់ ជួយបញ្ចុះបញ្ចូលឲ្យ Neymar មកលេងទីនេះផង​។ ថ្លែងទៅកាន់  Cast FC  កីឡាករ​ Joelinton បាននិយាយថា មានកន្លែងល្អមួយសម្រាប់គាត់។ ប្រសិន​បើ​គាត់​មក​វា​នឹងជារបស់គាត់… ខ្ញុំ​មិន​អាច​ពន្យល់​វា​បាន​។ កីឡាករចំណូលថ្មីរបស់ក្រុម ញ៉ូខេសល បានបន្តថា អាវលេខ ១០ ជារបស់គាត់ បើសិនជាគាត់មក។  ...
បាល់ទាត់

Oleg Starynskyi៖«ខ្ញុំចង់ឧទ្ទិសការឈ្នះ Young Elephants ទៅកាន់ប្រធានក្លិបលោកឧកញ៉ា ឬទ្ធី សំណាង»

មួយថ្ងៃមុន
មួយថ្ងៃមុន

Oleg Starynskyi៖«ខ្ញុំចង់ឧទ្ទិសការឈ្នះ Young Elephants ទៅកាន់ប្រធានក្លិបលោកឧកញ៉ា ឬទ្ធី សំណាង»

បាល់ទាត់
នៅទីក្រុង​ហូជីមិញ នាប្រទេសវៀតណាម ក្រុមបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងលីគកំពូលកម្ពុជា៧សម័យកាល បានយកឈ្នះ Young Elephants របស់ឡាវ ក្នុងលទ្ធផល ៤-២ លើទីលានកីឡដ្ឋាន Thong Nhat ក្នុងជំនួបចុងក្រោយពូល I នៃពានរង្វាន់ AFC Cup 2022។ ក្រោយចប់ការប្រកួតលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបានថ្លែងដូច្នេះថា៖«ខ្ញុំចង់ឧទ្ទិសការឈ្នះនេះទៅកាន់ប្រធានក្លិបរបស់យើងដែលទើបតែទទួលមរណភាពថ្មីៗនេះ។ គាត់មានក្តីស្រមៃក្នុងការឃើញក្រុមរបស់គាត់លេង AFC CUP ប៉ុន្តែគាត់មិនអាចនៅជាមួយយើង។ យ៉ាងណាក៏ដោយក្លិបនិងស្នាដៃរបស់គាត់នឹងនៅតែបន្តសម្រាប់ការអភិវឌ្ឍបាល់ទាត់នៅកម្ពុជា។» ខណ:ខ្សែប្រយុទ្ធ Fareed Sadat ក៏បានបន្ថែមថា៖«ក្រុមរបស់យើង បានធ្វើអ្វីដែលយើងគួរធ្វើលើទីលាន ក្រុមរបស់យើងប្រឹងប្រែងខ្លាំងដើម្បីឈ្នះការប្រកួតនេះ។ យើងចង់ឈ្នះការប្រកួតទី១ និងទី២ ដូចគ្នា តែយើងដឹងហើយពីគុណភាពរបស់យើង ប្រហែលជារដូវកាលក្រោយយើងមកទីនេះម្តងទៀត។» គួរដឹងថាក្រុមទាំង៤នៅតំបន់អាស៊ានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup 2022 មានដូចជា៖– ក្រុមម៉ាឡេស៊ី Kedah Darul Aman (លេខ១ពូល G)– ក្រុមឥណ្ឌូនេស៊ី PSM Makassar (លេខ១ពូល H)– ក្រុមវៀតណាម Viettel FC (លេខ១ពូល I)– ក្រុមម៉ាឡេស៊ី Kuala Lumpur (លេខ២ល្អបំផុត)៕            ...
បាល់ទាត់

Bruno Fernandes ចេញមុខមកបញ្ជាក់ពីដំណឹងសិស្សច្បងគេថា មិនចាកចេញពី Man Utd ទេ 

មួយថ្ងៃមុន
មួយថ្ងៃមុន

Bruno Fernandes ចេញមុខមកបញ្ជាក់ពីដំណឹងសិស្សច្បងគេថា មិនចាកចេញពី Man Utd ទេ 

បាល់ទាត់
(បរទេស)៖ ខ្សែបម្រើ របស់ក្រុមបិសាចក្រហម កីឡាករ Bruno Fernandes  បានចេញមុខបញ្ជាក់ពីដំណឹងថា សិស្សច្បងគេ គឺ Ronaldo មិនចាកចេញពីក្រុមឡើយ ។ ខ្សែបម្រើ Bruno Fernandes បានបញ្ជាក់យ៉ាងច្បាស់ៗថា Manchester United នឹងមិនបណ្តោយឲ្យកីឡាករ Cristiano Ronaldo ចាកចេញនោះទេសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។  Bruno បាននិយាយថា៖ស្ថានភាពរបស់ Ronaldo? ខ្ញុំបាននិយាយជាមួយគាត់កាលពីសប្តាហ៍មុន ដូច្នេះខ្ញុំរំពឹងថានឹងបានជួប Ronaldo នៅថ្ងៃទី ៤ ខាងមុខនេះសម្រាប់ការហ្វឹកហាត់មុនបើករដូវកាល។ ខ្ញុំមិនគិតថា Man United នឹងបើកចំហរក្នុងការបាត់បង់ធនធានកំពូលដូចជាគាត់នោះទេ៕ ...
បាល់ទាត់

AFC Cup៖វិសាខា អស់ឱកាសឡើងទៅវគ្គបន្តក្រោយចាញ់ Kedah របស់ម៉ាឡេស៊ីយ៉ាងចាស់ដៃ

មួយថ្ងៃមុន
មួយថ្ងៃមុន

AFC Cup៖វិសាខា អស់ឱកាសឡើងទៅវគ្គបន្តក្រោយចាញ់ Kedah របស់ម៉ាឡេស៊ីយ៉ាងចាស់ដៃ

បាល់ទាត់
នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី នាយប់​ថ្ងៃ​ព្រហស្បត្តិ៍ ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ក្រុម​បាល់ទាត់​វិសាខា របស់​កម្ពុជា បានត្រឹមខកចិត្តក្រោយចាញ់ Kedah Darul Aman មក​ពី​ម៉ាឡេស៊ី ដោយ​លទ្ធផលយ៉ាងចាស់ដៃ ៥-១ លើ​ទីលាន​កីឡដ្ឋាន Kapten I Wayan Dipta Stadium ក្នុង​ខេត្ត Gianyar ដែល​ជា​ជំនួបចុងក្រោយពូល G នៃ​ពានរង្វាន់ AFC Cup 2022។ ក្រុមទាំង៤នៅតំបន់អាស៊ានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup 2022៖– ក្រុមម៉ាឡេស៊ី Kedah Darul Aman (លេខ១ពូល G)– ក្រុមឥណ្ឌូនេស៊ី PSM Makassar (លេខ១ពូល H)– ក្រុមវៀតណាម Viettel FC (លេខ១ពូល I)– ក្រុមម៉ាឡេស៊ី Kuala Lumpur (លេខ២ល្អបំផុត)។ ចំពោះកាលបរិច្ឆេទវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖– ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ PSM Makassar Vs Kedah Darul Aman FC– ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ Viettel FC Vs Kuala Lumpur City៕            ...
បាល់ទាត់

 Lukaku ចាកចេញពីតោខៀវ វិលចូលឆ្នាំងចាស់

មួយថ្ងៃមុន
មួយថ្ងៃមុន

 Lukaku ចាកចេញពីតោខៀវ វិលចូលឆ្នាំងចាស់

បាល់ទាត់
(កីឡា)៖ យោងតាមសារព័ត៌មាន Metro បានចុះផ្សាយថា កីឡាករ Lukaku បានវិលទៅរួមរស់ជាមួយទ្រនំចាស់របស់គាត់វិញហើយ ដោយនឹងបង្ហាញខ្លួនលេង​ជាមួយឆ្នាំចាស់ Inter Milan សម្រាប់រដូវកាលក្រោយ​។​ នៅទីបំផុត ខ្សែប្រយុទ្ធ Romelu Lukaku បានសម្រេចចិត្តចាកចេញពី Chelsea ដើម្បីវិលត្រឡប់មកកាន់ Inter Milan វិញក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។ Inter Milan បានលក់ Lukaku ទៅកាន់ Chelsea ក្នុងតម្លៃផ្ទេរដល់ទៅ ៩៧.លានផោន (ឬប្រមាណ ១១៨លានដុល្លារ) ។ ក្រោយជោគជ័យក្នុងការផ្លាស់មក Inter វិញ Lukaku បាននិយាយថា៖ ខ្ញុំបានត្រឡប់មកវិញហើយ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំមកទីនេះដើម្បីរកគ្រាប់បាល់៕ ...
បាល់ទាត់

ក្រុមយក្សបារាំង យកបានខ្សែបម្រើពីក្រុមជម្រើសជាតិព័រទុហ្កាល 

មួយថ្ងៃមុន
មួយថ្ងៃមុន

ក្រុមយក្សបារាំង យកបានខ្សែបម្រើពីក្រុមជម្រើសជាតិព័រទុហ្កាល 

បាល់ទាត់
(កីឡា)៖ ក្លិបអ្នកមាន Paris Saint-Germain ចុះកុងត្រាយកបានកីឡាករម្នាក់ទៀតហើយ ដោយពួកគេយកបានជម្រើសជាតិ ព័រទុយកាល់ កីឡាករ Vitinha ពីក្រុម FC Porto។  លោក Fabrizio Romano បានឱ្យដឹងថា PSG និង Porto បានបញ្ចប់កិច្ចព្រមព្រៀងជាផ្លូវការហើយ ដោយពួកគេឯកភាពសម្រាប់ការផ្ទេរខ្សែបម្រើវ័យ ២២ ឆ្នាំរូបនេះក្នុងតម្លៃ ៤០ លានអឺរ៉ូ ឬប្រមាណជា (៤២ លានដុល្លារអាមេរិក) អមជាមួយកុងត្រារយៈពេល ៥ ឆ្នាំពោលគឺដល់ឆ្នាំ ២០២៧។ បញ្ចាក់ផងដែរថា កីឡាករ Vitinha   រូបគេកើតនៅឆ្នាំ 2000 ដោយមានអាយុ ២២ឆ្នាំ កម្ពស់ ១៧២ សង់ទីម៉ែត្រ ដោយលេងក្នុងមុខតំណែង ខ្សែបម្រើ ៕ ...
បាល់ទាត់

Tottenham Hot Spur បានយល់ព្រមក្នុងការចំណាយទឹកប្រាក់៦០លានផោនដើម្បីនាំយកខ្សែប្រយុទ្ធEverton រូបនេះ

មួយថ្ងៃមុន
មួយថ្ងៃមុន

Tottenham Hot Spur បានយល់ព្រមក្នុងការចំណាយទឹកប្រាក់៦០លានផោនដើម្បីនាំយកខ្សែប្រយុទ្ធEverton រូបនេះ

បាល់ទាត់
      ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hot Spur បានយល់ព្រមទិញយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កីឡាករ Richarlison ពីក្លិបEverton ក្នុងតម្លៃ៦០លានផោន នៅក្នុងរដូវកាលនេះ។ Richarlison គ្រោងនឹងពិនិត្យសុខភាពនៅចុងសប្តាហ៍នេះ បន្ទាប់ពីការចរចាររវាងភាគីទាំងពីរបានបញ្ចប់។​ យ៉ាងណាមិញក្នុងការទិញយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះពីEverton ជាដំបូងក្លិបTottenham Hot Spur បានដាក់សំណើរក្នុងតម្លៃ៤០លានផោន ប៉ុន្តែត្រូវបានភាគីEverton បដិសេដ ក្រោយមកក្លិបមាន់ខ្នាយមាសTottenham Hot Spur បានបន្ថែមទឹកប្រាក់ពោលគឺ៥០លានផោន បូករួមជាមួយនឹងលក្ខខណ្ឌផ្សេងៗដែលមានតម្លៃសរុប៦០លានផោន ក្នុងការទិញយករូបគេពីEverton។                           គួរបញ្ជាក់ផងដែរថា Richarlison រដូវកាល២០២១-២០២២ រូបគេបានរកគ្រា​ប់បាល់សរុបបាន១០គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី៥គ្រាប់ ហើយរូបគេក៏ជាកីឡាករចំណូលថ្មីទី៤របស់Spur ដែលនាំចូលក្នុងរដូវកាលនេះបន្ទាប់ពី កីឡាករFraser Forster, Ivan Perisic និង Yves Bissouma។...
បាល់ទាត់

Juventus ប្រកាសចែកផ្លូវជាមួយកីឡាករ៣នាក់ក្នុងពេលតែមួយ

មួយថ្ងៃមុន
មួយថ្ងៃមុន

Juventus ប្រកាសចែកផ្លូវជាមួយកីឡាករ៣នាក់ក្នុងពេលតែមួយ

បាល់ទាត់
នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ក្លឹបបាល់ទាត់សេះបង្កង់ Juventus បានប្រកាសចែកផ្លូវគ្នាហើយ ជាមួយកីឡាកររបស់ខ្លួនចំនួន ៣នាក់។ ក្លិបសេះបង្កង់បានប្រកាសនៅក្នុងទំព័រ Facebook ផ្លូវការណ៍របស់ខ្លួនពីការចែកផ្លូវគ្នាជាមួយកីឡាករចំនួន៣រូបរួមមាន៖ កីឡាករ  Alvaro Morata, Paulo Dybala និង Federico Bernardeschi។ការប្រកាសនេះបានកើតឡើង បន្ទាប់ពីកីឡាករទាំងបីនាក់ បានផុតកំណត់កុងត្រាជាមួយក្លិបនៅតូរីនមួយនេះ ហើយព្រមទាំងបានផ្ញើរសារលាអតីតកីឡាកររបស់ពួកគេផងដែរ។ មែនទែនទៅ Alvaro Morata ចូលរួមជាមួយក្លិបសេះបង្កង់ចំនួនពីរដងហើយ។ ចំណងមិត្តភាពរវាង Alvaro និង Juve បានកើតដំបូង នៅក្នុងឆ្នាំ 2014 ដោយជួយឱ្យឈ្នះពានរង្វាន់លីកពានដូចជា Italian Cup ពីរលើក និង Italian Super Cup ក៏ដូចជាការធ្វើដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅទីក្រុងប៊ែកឡាំង ក្នុងឆ្នាំ 2015 ។ ការចូលរួមលើកទីពីររបស់គេ បានជួយក្លិបឈ្នះ Italian Cup និង Italian Super Cup។ ចំណែកកីឡាករ Federico Bernardeschi វិញ បានចូលរួមជាមួយ Juventus ប្រាំរដូវកាល ដោយបានឈ្នះពានរង្វាន់ Serie A ចំនួន 3 ដង ពាន Italian Cup ពីរ និង Italian Super Cup ចំនួន 2 ។ កីឡាកររូបនេះ បានបង្ហាញខ្លួនសរុបចំនួន 183 ប្រកួត ស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុត 20 គ្រាប់។ រីឯកីឡាករ Paulo Dybala ដែលគេស្គាល់ថា The Musk បានរួមរស់ជាមួយក្លិបរយះពេលប្រាំពីរឆ្នាំ បង្ហាញខ្លួនបាន 293 ដង ស៊ុតបាន 115 គ្រាប់ និងបញ្ជូលបាល់ 45 ដង និងឈ្នះពានរង្វាន់ចំនួន 12 ។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេទី 10 នៅ Serie A៕...
បាល់ទាត់

កីឡាករ 5 រូប ដែលអាចបំបែកកំណត់ត្រាផ្ទេរ 222 លានអឺរ៉ូ របស់ Neymar

2 ថ្ងៃមុន
2 ថ្ងៃមុន

កីឡាករ 5 រូប ដែលអាចបំបែកកំណត់ត្រាផ្ទេរ 222 លានអឺរ៉ូ របស់ Neymar

បាល់ទាត់
បន្ទាប់ពីការផ្ទេរដ៏ធំបំផុត តម្លៃ 222 លានអឺរ៉ូរបស់ Neymar ក្នុងឆ្នាំ 2017 ក្លឹបបាល់ទាត់ Paris Saint-Germain បានធ្វើអោយពិភពបាល់ទាត់មានការក្រឡាប់ចាក់ ។ កាលនោះ Neymar បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនផ្ទេរ ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ការផ្ទេរនេះ បានបង្ហាញថា គ្មានក្លិបបាល់ទាត់ណានៅលើពិភពលោកហ៊ានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់លើកីឡាករតែម្នាក់ដូច PSG នោះទេ។ យ៉ាងណាមិញ ចាប់តាំងពីការផ្ទេរបំបែកកំណត់ត្រារបស់ Neymar មក ការផ្ទេរដែលមានតម្លៃជាង 100 លាន បានកើតឡើងជារឿយៗ តួរយ៉ាងដូចជាការផ្ទេររបស់ Kylian Mbappe ដែលបានផ្ទេរពី Monaco ក្នុងតម្លៃ 180 លានអឺរ៉ូ និង Ousmane Dembélé ចំនួន 105 លានអឺរ៉ូ។ ខាង​ក្រោម​នេះ​ យើង​នឹង​នាំ​គ្នា​ទៅ​មើល​កីឡាករ​វ័យ​ក្មេង​ទាំង​៥​រូប ​ដែល​បាន​បង្ហាញ​ពី​ភាពបិនប្រសព្វ និងទម្រង់លេងដ៏ល្អ ក្នុង​ការ​ប្រកួត​ដ៏​ធំ​បំផុត​ ដែលអាចបំបែកកំណត់ត្រាផ្ទេរ 222 លានអឺរ៉ូរបស់ Naymar នាពេលអនាគត់។ 5 Phil Foden Phil Foden របស់ Manchester City គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ដែលមានសមត្ថភាពបំផុតនៅអឺរ៉ុប។ កីឡាករជម្រើសជាតិអង់គ្លេស ដែលឡើងពីថ្នាលយុវជនរបស់ Man City គឺជាខ្សែបម្រើកណ្តាលដ៏ឆ្មើមដែលមិនអាចខ្វះបាន។ កីឡាករវ័យ 22 ឆ្នាំរូបនេះ មានភាពរហ័សរហួន ពូកែបញ្ជូលបាល់ និងអាចឡើងប្រយុទ្ធផងដែរ។ ជារឿយៗគេតែងតែអាចរកគ្រាប់បាល់ និងបញ្ជូលបាល់អោយមិត្តរួមក្រុមស៊ុតបញ្ជូលទី នៅក្នុងប្រកួតធំៗ។ ចាប់តាំងដំឡើងមកលេងឈុតធំ ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងឆ្នាំ 2017 កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានបង្ហាញខ្លួននៅក្នុងការប្រកួតចំនួន 169 ប្រកួត សម្រាប់ក្លឹបមេឃខៀវ ដោយស៊ុតបញ្ចូលទីបាន 45 គ្រាប់ និង 33 assists នឹងជាចំណែកដ៏សំខាន់ក្នុងការជួយក្រុមលើកពានរង្វាន់ជាច្រើន។ ដូច្នេះ Foden អាចនឹងបំបែកកំណត់ត្រាផ្ទេររបស់ Neymar នៅថ្ងៃណាមួយ ព្រោះបច្ចុប្បន្ន គេមានតម្លៃ 90 លានអឺរ៉ូ នេះបើយោងតាម Transfermark។ 4 Vinicius Junior មិត្តរួមជាតិរបស់ Neymar និងខ្សែប្រយុទ្ធ Vinicius Junior របស់ Real Madrid បានរីករាយនឹងយុទ្ធនាការដ៏ល្អបំផុត ដែលមិនធ្លាប់មានរបស់ខ្លួន ក្នុងរដូវកាល 2021-22 ។ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti កីឡាករវ័យ 21 ឆ្នាំរូបនេះ បានធ្វើឱ្យរូបគេមានការអភិវឌ្ឍន៍យ៉ាងមិនគួរអោយជឿ ហើយបានក្លាយជាកីឡាករសំខាន់បំផុតទីពីរនៅក្នុងក្រុម បន្ទាប់ពី Karim Benzema។ Vinicius ធ្វើឱ្យគូរប្រជែងពិបាកក្នុងការតាមបិទ ជាមួយនឹងល្បឿនដ៏លឿន និងបច្ចេកទេសញ៉ាក់របស់គេ ក៏ដូចជាភាពវៃឆ្លាតក្នុងការបញ្ជូនបាល់។ Vinicius បានបញ្ចប់យុទ្ធនាការឆ្នាំ 2021-22 ដោយស៊ុតបញ្ចូលទីបាន 22 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 20 ដង ក្នុងការប្រកួតចំនួន 52 ដោយបានជួយក្រុមអធិរាជស លើកពាន Champions League និង La Liga។ ការរួមចំណែកដែលមិនអាចបំភ្លេចបាននោះគឺ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Liverpool ដោយគាត់បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះ ទល់នឹងក្រុមហង្សក្រហមនៅនាទីទី 59 ។ យោងតាម Transfermarkt បច្ចុប្បន្ន Vinicius មានតម្លៃខ្លួន 100 លានអឺរ៉ូ។ 3 Pedri – Barcelona កីឡាករ Pedri របស់ក្លឹប Barcelona ត្រូវបានគេស្គាល់ យ៉ាងទូលំទូលាយថា ជាខ្សែបម្រើកណ្តាលដែលមានទេពកោសល្យបំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ។ យោងតាមការចេញផ្សាយរបស់ Transfermarkt កីឡាករវ័យក្មេង Pedri បច្ចុប្បន្ន មានតម្លៃខ្លួន 80 លានអឺរ៉ូ ។ កីឡាករសញ្ជាតិអេស្បាញរូបនេះ គឺជាកីឡាករដ៏ល្អម្នាក់ ពូកែខាងញ៉ាក់ បញ្ជូលបាល់ ហើយមានជំនាញក្នុងការស៊ុតបញ្ចូលទីយ៉ាងច្បាស់ក្នុងការប្រកួតសំខាន់ៗ ។ កីឡាករវ័យ 19 ឆ្នាំរូបនេះ បានយកឈ្នះមិត្តរួមក្រុមចាស់របស់លោកទាំងអស់នៅ Barcelona ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ Pedri បានឈ្នះពាន កីឡាករវ័យក្មេងល្អបំផុតនៅអឺរ៉ុប ក្នុងឆ្នាំ 2020 ដោយបានបង្ហាញខ្លួន 74 ប្រកួត សម្រាប់ Barcelona នឹងរកគ្រាប់បាល់បាន 9 គ្រាប់ និងបញ្ជូនបាលអោយមិត្តរួមក្រុមស៊ុត 7 លើក។ កីឡាករ​វ័យ​ក្មេង​រូប​នេះ​ ក៏​បានបង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ឈុត​ធំ​ចំនួន 12 លើក​ សម្រាប់​ប្រទេស​អេស្ប៉ាញ។ យ៉ាងណាគាត់មិនទាន់ស៊ុតបញ្ចូលទី សម្រាប់ជម្រើសជាតិបាននោះទេ។ 2 Erling Haaland បន្ទាប់ពីទទួលបានជោគជ័យជាមួយ RB Salzburg, Erling Haaland បានចូលរួមជាមួយក្លឹប Borussia Dortmund ក្នុងរដូវរងារឆ្នាំ 2020។ Haaland បានបង្ហាញខ្លួននៅក្នុងការប្រកួត Bundesliga ចំនួន 15 ក្នុងរដូវកាលដំបូងរបស់គាត់ ដោយបានកត់ត្រា 13 គ្រាប់ និង assists បី។ កីឡាកររូបនេះ បានស៊ុតបាល់បញ្ចូលទីពីរដង ក្នុងការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League ចំនួនពីរលើក និងបន្ថែមមួយគ្រាប់ទៀត នៅក្នុងការប្រកួត German Cup ។ ក្នុងរយៈពេលពីររដូវកាល បន្ទាប់ Haaland បានចូលរួមក្នុងការប្រកួតសរុបចំនួន 71 ប្រកួត ដោយរកគ្រាប់បាល់សរុបចំនួន 70 គ្រាប់ និង 20 Assists ។ ភាពច្របូកច្របល់របស់គេនៅ Dortmund បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបកំពូលៗជាច្រើន ប៉ុន្តែ Manchester City បានឆក់យករូបគេបានសម្រេច ក្នុងតម្លៃខ្លួន 60 លានអឺរ៉ូ។ បច្ចុប្បន្ន Haaland ត្រូវបានវាយតម្លៃដោយ Transfermarkt ថា មានតម្លៃ 150 លានអឺរ៉ូ ហើយមានកិច្ចសន្យារយៈពេល 5 ឆ្នាំ ជាមួយនិយោជកថ្មីរបស់គាត់។ 1 Kylian Mbappe ខ្សែប្រយុទ្ធ Kylian Mbappe របស់ Paris Saint-Germain ទំនងជានឹងបំបែកកំណត់ត្រាផ្ទេរកីឡាករ Neymar 222 លានអឺរ៉ូនាពេលអនាគត។ កីឡាករសញ្ជាតិបារាំង ដែលបានចូលរួមជាមួយ PSG ពី Monaco ក្នុងឆ្នាំ 2017 គឺជាកីឡាករឆ្នើមរបស់ក្លឹប Parisian ក្នុងរយៈពេល 5 រដូវកាលចុងក្រោយនេះ។ យោងតាម Transfermarkt បច្ចុប្បន្ន Mbappe មានតម្លៃខ្លួន 160 លានអឺរ៉ូ។ កីឡាកររូបនេះ ​ជាកីឡាករកំពូលល្បឿន មានតិចនិចក្នុងការបញ្ចប់ទីយ៉ាងច្បាស់ ការញ៉ាក់ដ៏ល្អ កំលាំងជើងស៊ុតដូចបេ ហើយកម្រនឹងធ្វើខុសនៅមុខទីណាស់។ Mbappe វ័យ 23 ឆ្នាំរូបនេះ ត្រូវបានពិភពលោកទទួលស្គាល់ថា ជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ ក្នុងពេលបច្ចុប្បន្ននេះ ។ Mbappe ស៊ុតបញ្ចូលទីបាន 171 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 88 ដង ក្នុងការបង្ហាញខ្លួន 217 លើក សម្រាប់ PSG មិនយូរប៉ុន្មានទេ រូបគេនឹងបំបែកកំណត់ត្រារបស់ Neymar ជាក់ជាមិនខាន៕...
បាល់ទាត់

Juventus ខិតជិតយកបាន Di Maria ហើយ

2 ថ្ងៃមុន
2 ថ្ងៃមុន

Juventus ខិតជិតយកបាន Di Maria ហើយ

បាល់ទាត់
ក្លិប​យក្ស​អ៊ីតាលី Juventus ខិតជិត​យក​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ Angel Di Maria ដោយ​គ្មាន​តម្លៃ​ខ្លួន ហើយ​ការ​ប្រកាស​ជា​ផ្លូវការ​គ្រោង​នឹង​រៀបចំ​នៅ​​សប្ដាហ៍​ក្រោយ។កីឡាករ​វ័យ​៣៤​ឆ្នាំ​​បាន​ចំណាយ​ពេល​​៧​ឆ្នាំ​ជាមួយ Paris Saint-Germain ដែល​ជា​កន្លែង​​គេ​ឈ្នះ​ពាន​​ចំនួន​១៤​គ្រឿង រួម​ទាំង​​ពាន​លីគ​៥​ដង​។ ប៉ុន្តែ​ក្រោយ​ពី​អស់​កុងត្រា​ជាមួយ PSG កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ពេល​នេះ​ត្រៀម​ខ្លួន​​រួចរាល់​​ក្នុង​ការ​ចុះ​កិច្ចព្រមព្រៀង​ដែល​មាន​​ថ្លៃ​ពលកម្ម​៥,២​លាន​​ផោន​ក្នុង​មួយ​ឆ្នាំ​ជាមួយ Juventus។  ​Di Maria នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​មាន​គុណភាព និង​​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លិប​​ធំ​ៗ​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប​ដូច​ជា Barcelona និង​អតីត​ក្លិប​របស់​គេ Benfica។ តាម​សេចក្ដីរាយការណ៍​ឲ្យ​ដឹង​​ថា Di Maria នឿយហត់​នឹង​រងចាំ Barca ហើយ​បាន​បញ្ជាក់​ប្រាប់​ Juventus គេ​ត្រៀម​រួចរាល់​សម្រាប់​ការ​ចុះ​កុងត្រា។  កន្លង​ទៅ អតីត​​កីឡាករ​របស់ Real Madrid ខាង​លើ​ធ្លាប់​​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ចាំ​ទី​ Buffon ថា នឹង​ល្អ​ដូច​ Maradona នៅ​ Serie A ប្រសិន​បើ​ផ្លាស់​មក Juventus។ Di Maria បង្ហាញ​ខ្លួន​ប្រកួត​ឲ្យ PSG បាន​២៩៤​ប្រកួត រក​បាន​៩២​គ្រាប់ និង​ Assist បាន​១១៨​គ្រាប់​ក្នុង​រយៈពេល​៧​រដូវ​កាល​ជាមួយ​ក្លិប៕​...
បាល់ទាត់

ក្លិបយក្សម៉ាឡេស៊ី ប្រកាសនាំចូលអតីតកីឡាករ Swansea City សមាជិកលីគកំពូលអង់គ្លេស

2 ថ្ងៃមុន
2 ថ្ងៃមុន

ក្លិបយក្សម៉ាឡេស៊ី ប្រកាសនាំចូលអតីតកីឡាករ Swansea City សមាជិកលីគកំពូលអង់គ្លេស

បាល់ទាត់
ក្លិបមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Ta’Zim (JDT) បានប្រកាសអំពីការចុះហត្ថលេខានាំយកខ្សែការពារថ្មី Jordi Amat វ័យ៣០ឆ្នាំ អតីតកីឡាករ Swansea City លីគកំពូលអង់គ្លេស English Premier League។ កីឡាករ Jordi Amat ជនជាតិអេស៉្បាញ លេងតំណែងជាខ្សែការពារកណ្តាល ដោយរូបគេធ្លាប់មានបទពិសោធន៍លេងនៅតំបន់អឺរ៉ុបច្រើន ដោយធ្លាប់លេងឲ្យ Espanyol, Real Betis, Rayo Vallecano, Eupen និងក្លិបបាល់ទាត់ Swansea City FC នៅក្របខណ្ឌ English Premier League ចំនួន៥រដូវកាល។ ខណ:នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ Jordi Amat ធ្លាប់ជាប់តាំងពីឈុត U-16, U-17, U-18, U-19, U-20 និង U-21 និងឈុតធំក្រុមជម្រើសជាតិកាតាឡូញ៉ា ក្រោយមិនអាចប្រជែងកៅអីឈុតធំអេស្ប៉ាញបាន។ ក្រៅពីនេះក្លិបបាល់ទាត់ Johor Darul Ta’Zim ក្រោមការដឹកនាំរបស់លោក Benjamin Mora ក៏បានប្រកាសនាំចូលខ្សែការពារកណ្តាល១រូបបន្ថែមទៀតកីឡាករ Daniel Ting កូនកាត់អង់គ្លេស-ម៉ាឡេស៊ី វ័យ២៩ឆ្នាំមកចូលរួមក្រុម៕ ...
បាល់ទាត់

លោក Pep Guardiola ទំលាយមូលហេតុកីឡាករមួយចំនួនចង់ចេញពីក្លិប

2 ថ្ងៃមុន
2 ថ្ងៃមុន

លោក Pep Guardiola ទំលាយមូលហេតុកីឡាករមួយចំនួនចង់ចេញពីក្លិប

បាល់ទាត់
អ្នក​ចាត់​ការ Pep Guardiola បាន​យល់​ហេតុផល​​កីឡាករ​របស់ Manchester City មួយ​ចំនួន​ចង់​ចាកចេញ​ពី​ក្រុម ដោយ​សារ​តែ​ពួក​គេ​​ចង់​ស្វែង​រក​ឱកាស​លេង​ទៀងទាត់។ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ Gabriel Jesus ផ្លាស់​ចេញ​ពី​ City ​ពេល​នេះ​ខ្សែ​បម្រើ​ប្រយុទ្ធ Raheem Sterling កំពុង​មាន​ការ​ទាក់ទង​ចង់​បាន​​ពី Chelsea។ ជាមួយ​គ្នា​នេះ​ដែរ​ ខ្សែ​ការពារ​ទាំង​ពីរ​រូប Nathan Ake និង Oleksandr Zinchenko ក៏​កំពុង​រក​ផ្លូវ​​ទៅ​លេង​ក្លិប​ថ្មី​ដូច​គ្នា។ ពាក់ព័ន្ធ​នឹង​ការ​ចង់​ចេញ​របស់​កីឡាករ​លោក Pep បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រឿង​ដែល​ស្មុគស្មាញ​បំផុត​​ក្នុង​ការ​គ្រប់គ្រង​ក្នុង​ក្រុម​មួយ​​គឺ​ធ្វើ​ឲ្យ​កីឡាករ​មិន​បាន​លេង​សប្បាយ​ចិត្ត។ វា​គ្មាន​ដំណោះស្រាយ​​ទេ កីឡាករ​ល្អ​ៗ​ចង់​​ចាកចេញ​ពី​ក្រុម ដោយ​សារ​តែ​ពួក​គេ​ចង់​មាន​ឱកាស​លេង។ លោក​ចង់​ឃើញ​កីឡាករ​សប្បាយ​ចិត្ត តែ​ប្រសិន​បើ​​នរណា​ម្នាក់​មិន​សប្បាយ​ចិត្ត ពួក​គេ​អាច​ចេញ​បាន។ គួរបញ្ជាក់ថា Jesus វ័យ​​២៥​ឆ្នាំ​​ បាន​ផ្ទេរ​ទៅ Arsenal ក្នុង​តម្លៃ​ខ្លួន​៤៥​លាន​ផោន បន្ទាប់​​ពី​មើល​ឃើញ​​ពេលវេលា​លេង​របស់​ខ្លួន​កាន់​តែ​​មាន​កម្រិត​ ក្រោយ​ការ​មក​ដល់​របស់ Erling Haaland និង Julian Alvarez។ ចំណែក Sterling ពេល​នេះ​​កំពុង​មាន​ការ​ចរចា​ និង​ចង់​បាន​ផ្លាស់​ទៅ​លេង​នៅ​​កីឡដ្ឋាន Stamford Bridge៕ ...
បាល់ទាត់

ដឹងការពិតហើយ Pique និង Shakira បែកគ្នា ដោយសារមូលហេតុនេះ

2 ថ្ងៃមុន
2 ថ្ងៃមុន

ដឹងការពិតហើយ Pique និង Shakira បែកគ្នា ដោយសារមូលហេតុនេះ

បាល់ទាត់
នៅទីបំផុត! មូលហេតុនៃការចែកផ្លូវគ្នា រវាងកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira និងកីឡាករបាល់ទាត់ Gerard Pique របស់ក្លឹបអ្នកមានបុណ្យ FC Barcelona ត្រូវបានទម្លាយហើយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ EsDiario បានរាយការណ៍ថា លោក Roberto Garcia អតីត​បង​ថ្លៃ​របស់​តារា​ចម្រៀង Shakira បានគូសបញ្ជាក់ថា បញ្ហារវាងតារាចម្រៀងកូឡុំប៊ី Shakira និងកីឡាករបាល់ទាត់អេស្ប៉ាញ  Pique បានចាប់ផ្តើមគឺដោយសារបញ្ហាលុយ។ លោក Roberto Garcia បាននិយាយថា៖«Pique បានសុំ Shakira សម្រាប់ប្រាក់កម្ចីមួយចំនួន ដូច្នេះគាត់អាចវិនិយោគវានៅក្នុងអាជីវកម្មផ្សេងទៀត តែម្ចាស់​បទ “Hips don't lie” បាន​បដិសេធ​មិន​ខ្ចី​នោះ​ទេ ព្រោះ​ឪពុក​ម្តាយ​របស់​នាង​បាន​ណែនាំ​ថា នាង​មិន​គួរ​ធ្វើ​បែប​នេះ​ទេ»។ លោក​បន្ត​ថា​៖ «​តាម​អ្វី​ដែល​មនុស្ស​ស្និទ្ធ​នឹង​គេ​បាន​ប្រាប់​ខ្ញុំ វា​មាន​បញ្ហា​សេដ្ឋកិច្ច​រវាង​អ្នក​ទាំង​ពីរ។ តាម​ការ​ស្មាន Pique បាន​សុំ​លុយ Shakira សម្រាប់​ការ​វិនិយោគ ហើយ​គ្រួសារ​របស់​តារា​ចម្រៀង​រូប​នេះ​ បាន​បដិសេធ​មិន​ផ្តល់​ឱ្យ​គាត់​ទេ។   Roberto ក៏​អះអាង​ដែរ​ថា តារា​ចម្រៀង​រូប​នេះ ​មិន​ដែល​មាន​ចេតនា​ចង់​រៀប​ការ​ឡើយ។ Shakira បានជ្រើសរើសយក Pique ដោយសារតែនាងចូលចិត្តគាត់ ហើយឲ្យគាត់ធ្វើជាឪពុករបស់កូនៗរបស់នាង ហើយនាង​នឹង​មិន​រៀបការ​ជាមួយ​គាត់​ឡើយ៕ ...