ប្រដាល់


ប្រដាល់

រិន ដេវីត និង សៀវ ង៉ុយ ប្រឈមគ្នាវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ និងលុយ១ម៉ឺនដុល្លារ ថ្ងៃអាទិត្យ នេះ

2 ថ្ងៃមុន
2 ថ្ងៃមុន

រិន ដេវីត និង សៀវ ង៉ុយ ប្រឈមគ្នាវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ និងលុយ១ម៉ឺនដុល្លារ ថ្ងៃអាទិត្យ នេះ

ប្រដាល់
ទីបំផុត វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម ខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក ក្នុងកម្មវិធីប្រដាល់ Ganzberg One Strike រដូវកាលទី២ នៃស្ថានីយ ទូរទស្សន៍ PNN បានឈានមកដល់ហើយ នាថ្ងៃ អាទិត្យ  ទី០៣ ខែកក្កដា  ឆ្នាំ២០២២ ចុង សប្ដាហ៍នេះ រវាងកំពូលអ្នកលេងក្បាច់ រិន ដេវិត និងខ្លាចាស់ សៀវ ង៉ុយ។ ឆ្លងកាត់វគ្គជម្រុះជាច្រើនសប្ដាហ៍រយៈពេលប្រមាណ៦ខែ បានរកឃើញជើងខ្លាំងគុនខ្មែរពីររូប ក្នុងចំណោមបេក្ខភាពប្រកួតប្រជែង១៦រូប គឺ រិន ដេវីត  និង សៀវ ង៉ុយ បានឡើងមកវគ្គផ្ដាច់ព្រ័ត្រប្រឈមគ្នាដ៏សំខាន់មួយនេះ. តើនរណាជាម្ចាស់ប្រាក់រង្វាន់១ម៉ឺនដុល្លារ និងក្រវាត់ដ៏ស្រស់ស្អាត ពីកម្មវិធីប្រដាល់ Ganzberg One Strike រដូវកាលទី២ លើប្រភេទទម្ងន់៦០គីឡូក្រាម នាសប្ដាហ៍នេះ?  កាន់តែពិសេស និងកក្រើក ក្នុងកម្មវិធីតែមួយ គូអមវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម ខ្សែក្រវាត់ រវាង រិន ដេវីត និង សៀវ ង៉ុយ ក្នុងនោះ គូ មិត្តភាព អន្តរជាតិ ONESTRIKE សែន រ៉ាដេត ត្រូវប្រឈមជើងខ្លាំងថៃ ភេត ផាត់ឆារ៉ាក់ ប្រកួត១ទឹក៧នាទី មានពីរទឹក ដើម្បីរកឈ្នះទទួលបាន១លានរៀលបន្ថែមពី Ganzberg។ ដោយឡែក សម្រាប់គូមិត្តភាពជាតិ ជំនួបសងសឹក គឿង សុវណ្ណឃឹម តតាំង យុទ្ធថាន់ ចាន់រាជ្យ ស្របពេល ឃន សុម៉ាលី ប៉ះ យ៉ន ពីសី លើសង្វៀន Ganzberg One Strike ដូចគ្នាផងដែរ។ សូម បញ្ជាក់ថា កម្មវិធីប្រដាល់ Ganzberg One Strike ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និង Ganzberg ចាប់ពីវេលាម៉ោង១រសៀលតទៅ៕...
ប្រដាល់

​ឡុង សុភី រកឃើញដំណោះស្រាយ ក្រោយបញ្ហាចម្រូង​ចម្រាស់ 

4 ថ្ងៃមុន
4 ថ្ងៃមុន

​ឡុង សុភី រកឃើញដំណោះស្រាយ ក្រោយបញ្ហាចម្រូង​ចម្រាស់ 

ប្រដាល់
ភ្នំពេញ៖ ក្រោយរឿងបាចសាចពេញបណ្តាញសង្គម ពាក់ព័ន្ធរឿងមិនឲ្យតម្លៃខ្លួន ដល់កីឡាករ នី សុភី ស្រាប់តែ ធ្លាយព័ត៌មានចុងក្រោយមកថា បញ្ហាទាំងនោះត្រូវបានដោះស្រាយរួចរាល់ហើយ ។ មុនដំណោះស្រាយបញ្ហាខាងលើ បានឡើងសារនៅលើបណ្តាញសង្គមថា  ​ខ្ញុំ​ច​ង់​សួ​រ​ថា​លុ​យ​ត​ម្លៃ​ខ្លួ​ន​រ​ប​ស់​ខ្ញុំ​ ​បើ​ក​អោ​យ​ខ្ញុំ​ទេ​ ​ព្រោះ​ខ្ញុំ​ឡើ​ង​ប្រ​កួ​ត​ដើ​រ​ចូ​ល​វៃ​ ​៤​ ​​ទឹក​ពេ​ញ​មិ​ន​បា​ន​ដើ​រ​ថ​យ​ក្រោ​យ​ទេ​​ ខ្ញុំ​ច​ង់​ដ​ល់​អ្ន​ក​រៀ​ប​ចំ​ក​ម្ម​វិ​ធី​ប្រ​កួ​តនៅ​​ភី​អឹ​ន​ៗ​តើ​ឲ្យ​ត​ម្លៃ​ខ្លួ​នខ្ញុំ​ដែ​រ​ឬ​ទេ​អោ​យ​មិ​ន​ឲ្យ​ព្រោះ​ត​ម្លៃ​ខ្លួ​ន​រ​ប​ស់​​ខ្ញុំពេ​ញ​តើ​ហេ​តុ​អ្វី​មិ​ន​ឱ្យ​ត​ម្លៃ​ខ្លួ​ន​ខ្ញុំ​ព្រោះ​ថា​ខ្ញុំ​ខុ​ស​អ្វី​ច​ង់​សួ​រ​ប​ន្តិ​ច​តើខ្ញុំ​ដើ​រ​ចូ​ល​​វៃ​ខុ​ស​ឬក៏​ដោ​យ​ថ​យ​​ឈ្នះ​ ។ ដំណឹងបាចសាចពេញបណ្តាញសង្គម ព្រោងព្រាតយ៉ាងដូច្នោះ ក៏ស្រាប់តែនៅរសៀលថ្ងៃទី ២៨ ខែមិថុនា ធ្លាយចេញ នូវព័ត៌មានដ៏ទុកចិត្តមួយថា តម្លៃខ្លួន របស់នី សុភី ឬ ឡុង សុភី ត្រូវបានទម្លាយចេញរួចរាល់ហើយ ដោយខាងស្ថានីយ៍បានដោះស្រាយជូន ដើម្បីបញ្ចប់បញ្ហា ដ៏ចម្រូង​ចម្រាស់នេះ ។តាមប្រភពមួយបានបង្ហើបថា ឡុង សុភី នឹងទទួលថវិកាពេញ៥០០ដុល្លារ ពេញតែម្តង​។ ទន្ទឹមជាមួយគ្នានោះដែរ អ្នកលេងក្បាច់មាន់ចឹកស្រូវ ខាងលើ បានបញ្ជាក់ថា កិត្តិយសខ្ញុំខំប្រឹងរយៈពេលជាង 20 ឆ្នាំឥឡូវពេលនេះខ្ញុំបញ្ចប់រឿងត្រឹមហ្នឹងចុះខ្ញុំមិនចង់បន្តរឿងដំណើរទៅមុខទៀតទេ សូមអរគុណ បងប្អូនទាំងអស់គ្នា ដែលគាំទ្រ ឈ្នះ ឈ្នះ ឈ្នះ ទាំងអស់គ្នា ៕    ...
ប្រដាល់

នី សុភី ប្រកាន់គោលជំហរ មិនលុបចោលនូវការទាមទារតាមហ្វេសប៊ុក

4 ថ្ងៃមុន
4 ថ្ងៃមុន

នី សុភី ប្រកាន់គោលជំហរ មិនលុបចោលនូវការទាមទារតាមហ្វេសប៊ុក

ប្រដាល់
ភ្នំពេញ៖ កីឡាករក្បាច់មាន់ចឹកស្រូវ នី សុភី បានប្រកាន់គោលជំហរដោយមិនលុបចោលនូវអ្វីដែលគេបានសរសេរតាមហ្វេសប៊ុក នូវការទាមទារពីកំលាំងញើសឈាមរបស់គេ ក្រោយអាជ្ញាកណ្តាលបណ្តេញគេចុះ  ពីការប្រកួតថែមទាំងមិនឲ្យតម្លៃខ្លួន ។  នី សុភី ឬ ឡុង សុភី បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា លុយប៉ុណ្ណឹងវាមិនច្រើនសម្រាប់អ្នក តែវាជាកម្លាំងញើសឈាមរបស់ខ្ញុំដែលខំប្រឹងការប្រកួត បើចង់សួរខ្ញុំអាចទាក់ទងមកខ្ញុំបានតាមលេខទូរស័ព្ទ📱093432226  📱093432226 ។  ក្រោយការសេរថានេះ នី សុភី បានអះអាងថា ខាងសហព័ន្ធប្រដាល់គុនខ្មែរ បានស្នើសុំឲ្យលុបចោលនូវអ្វីដែលបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប៉ុន្តែកីឡាករ ចាស់វស្សានេះ បានបញ្ជាក់ថា រូបគេមិនលុបចោលឡើយ ក៏ព្រោះថា រូបគេ មិនបានខុស ។ ក្នុងបទសម្ភាសន៍មួយ នី សុភី  បានអះអាងថា ហេតុការណ៍ការប្រកួតនេះ បានកើតឡើងនៅស្ថានីយ៍ ភីអិនអិន ដោយរូបគេ ត្រូវបានអាជ្ញាកណ្តាល បណ្តេញរូបគេចុះពីលើសង្វៀន  ហើយថែមទាំងមិនបើកតម្លៃខ្លួនឲ្យ ដែលជា កំលាំង ញើស ឈាមរបស់គេ ។  នី សុភី នៅតែប្រកាន់ គោលជំហរ ថា រូបគេមិនខុសនោះទេ ហើយក៏មិនលុបចោលនូវអ្វីដែលជាការទាមទារនៅលើបណ្តាញទំនាក់ទំនងសង្គមផងដែរ ៕ ...
ប្រដាល់

ធន់ រិទ្ធី  អាចនឹងជួប សុកសាខន នៅសង្វៀនថៃហ្វៃ ?

4 ថ្ងៃមុន
4 ថ្ងៃមុន

ធន់ រិទ្ធី  អាចនឹងជួប សុកសាខន នៅសង្វៀនថៃហ្វៃ ?

ប្រដាល់
ភ្នំពេញ៖ នៅទីបំផុត ធន់ រិទ្ធី ត្រូវបានគេផ្គូរផ្គង ជាមួយជើងខ្លាំងចាស់វស្សា របស់ ថៃហ្វៃ គឺ សុកសាខន   ក្រោយពីកីឡាករជើងខ្លាំងថៃនេះ បានវាយឲ្យ លី រិទ្ធី ដែលជា អតីត សិស្សប្អូនរបស់ ធន់ រិទ្ធី សន្លប់ធំ កាលពីពេល ថ្មីៗនេះ ។ រយៈពេល ប៉ុន្មានថ្ងៃនេះ ក៏មានការផ្គូរផ្គងឲ្យ ធន់ រិទ្ធី ជួបជាមួយ សុកសាខន ប៉ុន្តែ លទ្ធផល ទៅរួច ឬយ៉ាងណា មានតែរងចាំមើល ទាំងអស់គ្នា ។ នៅលើផេក MrLy Gym and Boxing បានសរសេរថា លី រឹទ្ធី សន្លប់ មិនមែនអត់ប្រយោជន៍នោះទេ។  មើលទៅអាចកើតឡើងបានទេ គូនេះ?ដោឡែកម្ចាស់អាខោន Sopheap Kh បានសរសេរនៅលើបណ្តាញទំនាក់ទនងសង្គមថា សិស្សចាញ់ តែបើដាក់គ្រូទៅម្តងមិនប្រាកដថាស៊ីផុយទៀតទេ អាចឈ្នះសន្លប់វិញ ព្រោះ ធន់ រិទ្ធី មានផ្លែមានអាវុធល្អត្រូវជំនាញ👍 គាំទ្របើបញ្ជូន ធន់ រិទ្ធីទៅ👍 ។ អ្នកគាំទ្រគុនខ្មែរ លោក Dara Vuthy បានលើកឡើងផងដែរថា មាន ប្រម៉ូតទ័រម្នាក់គាត់ដាក់ឈ្មោះ  ធន់ រិទ្ធី  ទៅដែរពេលនឹង  តែខាងថៃគេមិនយក ប្រហែលជាថៃគេមិនព្រមព្រោះគិតថា  ធន់ រិទ្ធី  គេនឹងពិបាកស៊ី  ឬក៏អាចចាញ់ ធន់ រិទ្ធី  ទើបបានខាងថៃគេទាក់ទៅ ប្រម៉ូតទ័រផ្សេង ហើយប្រម៉ូតទ័រប្រហែលព្រោះតែលុយមួយមុខ មិនគិតពីមុខមាត់ Kun Khmer ទាំងដែលដឹង សមត្ថភាព កីឡាករ ខ្លួនដែលនាំទៅនោះនៅកំរិតណាហើយ៕  ...
ប្រដាល់

សហព័ន្ធ គួរលៃលក ថវិកាបានពីសង្វៀនផ្សេងៗ ធ្វើកម្មវិធីប្រដាល់ថ្នាលគុនខ្មែរ ដើម្បីបណ្តុះអ្នកបន្តវេន កុំនៅដេកធ្មឹងចឹង!

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

សហព័ន្ធ គួរលៃលក ថវិកាបានពីសង្វៀនផ្សេងៗ ធ្វើកម្មវិធីប្រដាល់ថ្នាលគុនខ្មែរ ដើម្បីបណ្តុះអ្នកបន្តវេន កុំនៅដេកធ្មឹងចឹង!

ប្រដាល់
ភ្នំពេញ៖ ឬស្សីធំធាត់ ឡើងធំដើមខ្ពស់ ក៏ព្រោះវាមានប្រភពរបស់វា ដែលកើតចេញពីទំពាំង ដូចគ្នានេះដែរ គុនខ្មែរ ដើម្បីបានភាពល្បីល្បាញ ក៏គួរតែព្យាយាមបង្កើតកម្មវិធីថ្នាលគុនខ្មែរឲ្យបានជាប្រចាំ ទើបអាចធ្វើឲ្យគុនខ្មែរ​ខ្លាំងក្លា បាន ។ មកដល់ចំណុចនេះ អ្នកតាមដានស្នេហាគុនខ្មែរ ចង់ឃើញសង្វៀនថ្នាលគុនខ្មែរ កើតឡើងជាប្រចាំ ដែលជាការផ្តល់ឱកាស​ឲ្យក្មេងៗ ជំនាន់ក្រោយ ដកស្រង់បទពិសោធន៍  នឹងបន្តធ្វើការកម្មវិធីវៃ ដណ្តើមប្រាក់លានជាដើម ក្នុងន័យជំរុញ ឲ្យបណ្តាក្លិបបង្រៀន ហ្វឹកហាត់ជំហរ និងក្បាច់ ឲ្យបាន ត្រឹមត្រូវ ដើម្បីត្រៀមប្រកួតផងដែរ ។ មានការលើកឡើងពីអ្នកគាំទ្ររបស់គុនខ្មែរជាច្រើនបានលើកឡើងថា សហព័ន្ធទទួលបានថវិកាពីសង្វៀនគុនខ្មែរប្រចាំសប្តាហ៍ និងរាល់ខែច្រើន គួរតែលៃលក បង្កើតសង្វៀនឲ្យខានតែបានសម្រាប់បណ្តុះបណ្តាលពន្លកគុនខ្មែរ ឲ្យខានតែបាន កុំដល់ថ្នាក់មិនគិតគូ ពីមួយជំនាន់ហើយ មួយជំនាន់ទៀត ។ ការដេកធ្មឹង មិនខ្វល់ ដោយមិនលៃលក បង្កើតសង្វៀន វាហាក់បង្ហាញពី ភាពអសមត្ថភាពក្នុងការដឹកនាំ គុនខ្មែរ  នឹង​មិនអាច​ធ្វើឲ្យគុនខ្មែរបានល្បីនោះទេ  ដូច្នេះ គួរតែបើកភ្នែកផង កុំដល់ថ្នាក់ពឹងទៅលើបណ្តាក្លិបច្រើនពេក៕...
ប្រដាល់

លី រិទ្ធី និង សូដា សុជាតិ ក្លាយជាប្រធានបទធំក្នុងពិភពគុនខ្មែរ 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

លី រិទ្ធី និង សូដា សុជាតិ ក្លាយជាប្រធានបទធំក្នុងពិភពគុនខ្មែរ 

ប្រដាល់
ភ្នំពេញ៖  ខណៈដែល Poster បានបង្ហាញជាផ្លូវការក្នុងការប្រកួតនៅសង្វៀន ថៃហ្វៃ របស់ព្រះរាជាណាចក្រថៃ បាននឹងកំពុងធ្វើឲ្យ អ្នកស្នេហាគុនខ្មែរ មានប្រតិកម្មយ៉ាងខ្លាំង ក្រោយឃើញកីឡាករ ពីររូបលំដាប់ C របស់ខ្មែរ យកទៅជល់នឹងលំដាប់កំពូលរបស់ថៃ ។  លី រិទ្ធី និង សូដា សុជាតិ បានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ តែលើកនេះជារឿងរិះគន់ មិនមែនចាប់អារម្មណ៍ថាល្អនោះទេ ក៏ព្រោះតែ អ្នកគាំទ្រយល់ឃើញថា យកកីឡាករលំដាប់ ខ្សោយទៅជួបខ្លាំង ហាក់ជាចេតនា បន្ថោក មិនឲ្យតម្លៃ ទៅលើកីឡាករខ្មែរ ។វាបានក្លាយជាប្រធានបទដ៏ក្តៅ នៅសប្តាហ៍នេះ សម្រាប់ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងក្បាច់គុននេះ ។  ទោះជាយ៉ាងណា មានការលើកឡើងថា ការដាក់កីឡាករពីរូបនេះខាងលើនេះ ​មានភាគរយតិចណាស់ ក្នុងាករឈ្នះកីឡាកររបស់ថៃ ប៉ុន្តែ បើសិនជាពួកគេអាចធ្វើបានវិញ អាចក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ។ ថ្វីបើមានការគិតបែបវិជ្ចមានបែបនេះក្តី ប៉ុន្តែមានការលើកឡើងថា ភាគរយ ឈ្នះ មិនអាចទៅរួចនោះទេ ព្រោះថា កីឡាករ​ពីររូបខាងលើនេះ មានបទពិសោធន៍លើសង្វៀនក្នុងការជួបជើងខ្លាំងតិចបំផុត ។ ម្លោះហើយ រឿងនេះជារឿងមិនអាចទៅរួច ៕ ...
ប្រដាល់

លឺថា  ពុទ្ធ ឆាយរិទ្ធី ចូលខ្លួនស្វាគមន៍ថៃ លេងអំបោះឆៅ 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

លឺថា  ពុទ្ធ ឆាយរិទ្ធី ចូលខ្លួនស្វាគមន៍ថៃ លេងអំបោះឆៅ 

ប្រដាល់
ភ្នំពេញ៖ អ្នក​ប្រដាល់​គុន​ខ្មែរ​ចាស់​វស្សា​ ពុទ្ធ ឆាយ​រិទ្ធី  បានល្បីថា នឹងមកលេង​សង្វៀន TVK Fighter ដែលជាកម្មវិធីរបស់ស្ថានីយ៍ទូរទស្សនស៍ជាតិ ដោយនឹងបង្ហាញវត្តមាន លេងអំបោះឆៅ ដើម្បីស្វាគមន៍ជើងខ្លាំង របស់ថៃ សម្រាប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខនេះ​។អ្នកលេងក្បាច់គុនខ្មែរ មកពីក្លិប ​ពុទ្ធ​សេរី​វង្ស​​កីឡា បានត្រៀមខ្លួនរួចរាល់ក្នុងការ តង្រៀមខ្លួនលេងគុនខ្មែរអំបោះឆៅ សម្រាប់ការប្រកួតគូឯករបស់ កម្មវិធីខាងលើ ។  បើតាមប្រភពព័ត៌មានពីអ្នករៀបចំកម្មវិធីខាងលើ បានបង្ហើបឲ្យដឹងថា ពុទ្ធ ឆាយរិទ្ធ  នឹងចូលខ្លួនលេងអំបោះឆៅ ដោយស្វាគមន៍កីឡាករថៃ ប៉ុន្តែកីឡាករជានរណានោះ សុំលាក់ទុកសិន រងចាំការប្រូម៉ូតចេញមក ដើម្បីកុំឲ្យខុសគោលការណ៍របស់កម្មវិធី ។  ការប្រកួតគុនខ្មែរ អំបោះឆៅ នេះ រូបនេះ នឹង​ប្រកួតក្នុងប្រភេទម្ងន់ 69 គីឡូក្រាម ។  អ្នករៀបចំកម្មវិធីខាងលើក៏បានបង្ហើបទៀតថា ក្រៅពីគូអំបោះឆៅ មិត្តភាពខ្មែរថៃ នៅមាន កីឡាករខ្មែរ ប៉ះកីឡាករខ្មែរ លេងអំបោះឆៅ ៤គូផ្សេងទៀតផងដែរ ៕​ ...
ប្រដាល់

តារាក្បាច់គុនខ្មែរ ឡៅ ចិន្ទ្រា ស្វាគមន៍ថៃដណ្តើមប្រាក់លាន 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

តារាក្បាច់គុនខ្មែរ ឡៅ ចិន្ទ្រា ស្វាគមន៍ថៃដណ្តើមប្រាក់លាន 

ប្រដាល់
ភ្នំពេញ៖ ឡៅ ចន្ទ្រា បានត្រៀមខ្លួនសារជាថ្មី ក្នុងការទទួលយកការប្រកួត ១ទៀតនៅស្ថានីយ៍ទូរទស្សន៍ ស៊ីអីនស៊ី ដោយត្រូវ​ស្វាគមន៍ជើងខ្លាំងរបស់ថៃ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ2022 ខាងមុខនេះ​។ ក្នុងការប្រកួតនេះ នឹងធ្វើការដណ្តើមប្រាក់លាន ដោយ ចិន្ទ្រា ត្រូវ​ជួប កីឡាករ បានឆាសឹក របស់ថៃ ។  តារាក្បាច់គុនខ្មែរ ឡៅចន្ទ្រា មួយរយៈចុងក្រោយនេះ​បានធ្វើឲ្យអ្នកគាំទ្រអាក់អនចិត្តយ៉ាងខ្លាំង ចំពោះរូបគេ ក៏ព្រោះតែទម្រង់វាយធ្លាក់  ខណៈដែលតម្លៃខ្លួននៅតែបន្តឡើងថ្លៃ ៕ ...
ប្រដាល់

សហព័ន្ធប្រដាល់គុនខ្មែរ ជួយអង្ករ១បាវ និងថវិកា១លានដល់ ឡុង ជិន ជួបគ្រោះធម្មជាតិ​

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

សហព័ន្ធប្រដាល់គុនខ្មែរ ជួយអង្ករ១បាវ និងថវិកា១លានដល់ ឡុង ជិន ជួបគ្រោះធម្មជាតិ​

ប្រដាល់
ភ្នំពេញ៖ អ្នកស្នៀតក្រៀកឡើងជង្គង់ ឡុងជិត នៅពេលថ្មីៗនេះ បានជួបគ្រោះដោយធម្មជាតិ ភ្លៀងខ្យល់កន្ទ្រាក់ ដែលបណ្តាលឲ្យផ្ទះរបស់គេ ដួលរលំ ហើយសហព័ន្ធបានយកចិត្តទុកដាក់ជួយជា ថវិកា ១លានរៀល និងអង្ករ ១បាវ មទាំងត្រីខ ផងដែរ ដើម្បីសម្រួលអំឡុងពេល ដ៏លំបាកនេះ ។ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯឧត្ដម​ ឧត្ដម​សេនីយ៍​ឯក​ តែម​ ម៉ឺន​ ប្រធាន​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ព្រម​ទាំង​ សហការី​ បាន​ អញ្ជើញ​ ចុះសួរសុខទុក្ខ​ ដល់​ កីឡាករ​ ឡុង​ ជិន​ ដែល​ ត្រូវ​បាន​ ខ្យល់កន្រ្តាក់ធ្វើឱ្យ​រលំផ្ទះ​ ក្នុង​ ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម​ក៏​ បាន​ ឧបត្ថម្ភ​ជា​​ ថវិកា​ចំនួន​ ១​លានរៀល​ និង​ សម្ភារៈមួយ​ចំនួន​ទៀត​ ដើម្បី​ជួយ​សម្រួល​ ដល់​ កីឡាករ​ ឡុង​ ជិន​ ។ ក្រៅពីសហព័ន្ធខាងលើ ឡុង ជិន ក៏ទទួលបានការឧបត្ថម្ភ ពីអ្នកស្នេហាគុនខ្មែរផ្សេងទៀត ផងដែរ ដោយជួយជាថវិកា ម្នាក់មួយដៃ មួយជើង ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។នេះសបញ្ជាក់ថា កីឡាករគុនខ្មែរ មិនឯកោនោះទេ នៅពេលដែលមានបញ្ហាម្តងៗ ។ ចេញពីចំណុចនេះ រាល់ពេលឡើងវៃ គួរតែយល់ចិត្តអ្នកគាំទ្រផង ៕ ...
ប្រដាល់

រយៈពេល ជិត ២ឆ្នាំ បាត់មុខ​ពីសង្វៀន លី ភា បង្ហាញមុខថ្មី 

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

រយៈពេល ជិត ២ឆ្នាំ បាត់មុខ​ពីសង្វៀន លី ភា បង្ហាញមុខថ្មី 

ប្រដាល់
ភ្នំពេញ៖ អ្នកលេងកែងខ្លី គាស់ចាក់ៗ  និងក្បាច់ឱបឡើងជង្គង់ កីឡាករ លី ភា បានវិលចូលសង្វៀនជាថ្មី  ក្រោយខកខានជិត ២ឆ្នាំមកនេះ  ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលផងដែរ ស្របពេលដែលទីផ្សារតម្រូវការកីឡាករវៃតាមសង្វៀន កាន់តែច្រើនឡើង ។ កីឡាករខ្លាំង ជាម៉ូយរបស់សង្វៀន  ដែលចំណុចនេះបណ្តាក្លិបផ្សេងៗគួរតែពង្រីកសមត្ថភាពសិស្សរបស់ខ្លួន ទៅតាមខ្សែបន្ទាត់ ដែលស្ថានីយ៍ចង់បាន  នោះមានន័យថា វានឹងក្លាយជាតម្រូវការទីផ្សារដ៏ចាំបាច់ ។លី ភា ប្រហែលជាអស់ស្រែធ្វើ ឬបានន័យថា ការប្រមូលផលបានរួចរាល់ ទើបកីឡាកររូបនេះ ចូលសង្វៀនជាថ្មី យ៉ាងក្រឡើម ដែលធ្វើឲ្យអ្នកស្នេហាគុនខ្មែរ ភ្ញាក់ព្រឺត ។​ ការឡើងសង្វៀន ជាថ្មីរបស់ លី ភា ទំនងជា​ឡើងវៃក្នុងស្ថានីយ៍ទូរទស្សន៍មួយ ដោយតម្រូវវៃ ៩នាទី  ហើយឱកាសវៃនេះ នឹងជួបថៃច្រើនជាង ក៏ព្រោះតែតាំងពីដើមទី កីឡាកររូបេះ ប្រកាន់ជំហរមិនវៃខ្មែរគ្នាឯង  បើសិនជាវៃជាមួយបរទេស កីឡាករ​រូបនេះមិនញញើតវៃ៕ ...
ប្រដាល់

កីឡាការិនី ខាន់ ចេសា ត្រៀមចូលរួមប្រកួត ONE Championship ខែក្រោយនេះ

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

កីឡាការិនី ខាន់ ចេសា ត្រៀមចូលរួមប្រកួត ONE Championship ខែក្រោយនេះ

ប្រដាល់
កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងចូលរួមប្រកួតក្នុងស្ថាប័នប្រដាល់ដ៏ធំបំផុតប្រចាំទ្វីបអាស៊ី ONE Championship ដោយត្រូវជួបជាមួយកីឡាការនី Amanda Alequin កូនកាត់អាមេរិក-អេក្វាឌ័រ នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។ មុនចូលរួមប្រកួត ONE Championship កាលពីថ្ងៃទី១៤ ខែឧសភា នៅក្នុងព្រឹត្តិការណ៍កីឡាករស៊ីហ្គេម​លើកទី៣១ នៅ​ទីក្រុងហាណូយ ប្រទេសវៀតណាម កីឡាការិនី ខាន់ ចេសា ត្រូវបានគណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ ​ដកចេញ​ពី​ការ​ប្រកួត​កីឡាជូជីតស៊ូ Ju-Jitsu ដោយ​សារ​លើស​ទម្ងន់​២​ខាំ ឬ​២៤០​ក្រាម។ យ៉ាងណាមិញ ខាន់ ចេសា ក៏បានធ្វើការសុំទោសដល់អ្នកគាំទ្រ និងបានប្តេជ្ញាប្រឹងប្រែងសម្រាប់ការត្រៀមខ្លួនឲ្យកាន់តែខ្លាំងជាងមុនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ កីឡាការិនីខ្មែរ-អាមេរិកកាំង ខាន់ ចេសា (Jessa Khan) គឺជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន ត្រូវបានចាត់ទុកថា ជាកីឡាករដែលកម្ពុជារំពឹងខ្ពស់​ក្នុងការឈ្នះ​មេដាយ​មាស​ស៊ីហ្គេម SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនេះ៕ ...
ប្រដាល់

ពេជ្រ សម្បត្តិ គួរតែវៃស៊ីលុយធំ ជាជាងវៃរាល់សប្តាហ៍ខូចខ្លួន

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

ពេជ្រ សម្បត្តិ គួរតែវៃស៊ីលុយធំ ជាជាងវៃរាល់សប្តាហ៍ខូចខ្លួន

ប្រដាល់
ភ្នំពេញ៖ ពិតណាស់វាជាឱកាសកើបលុយ របស់ ពេជ្រ សម្បត្តិ ក្នុងការវាយរាល់សប្តាហ៍ ប៉ុន្តែ វាក៏ជាពេល ដែលធ្វើឲ្យកីឡាក ររូបនេះ ឆាប់ខួច  បើក្នុងករណីមានការជ្រុលជ្រួល របួសធ្ងន់ធ្ងរណាមួយ អំឡុងពេលប្រកួត  ។ ប៉ុន្តែផ្ទុយទៅវិញ រូបគេស័ក្ត តែស៊ីលុយធំ ជាជាង វៃស៊ីលុយរាល់សប្តាហ៍ ។ គេថា ឱកាសកើបលុយមិនចេះតែមាននោះទេ   វាជារឿងត្រឹមត្រូវឱកាសមកដល់គួរតែក្តោបឱកាសឲ្យបាន  តែក្នុងករណីរបស់ ពេជ្រ សម្បត្តិ នេះមិនគួរតក់ក្រហល់សម្លឹងឃើញតែមួយជ្រុងនោះទេ ។  យុវជនប្រដាល់ដ៏ខ្លាំងខ្លា ដែលកំពុងជ្រកក្នុងក្លិបប្រដាល់គុនខ្មែរចលនាយុវជនកម្ពុជា១៥៧ របស់លោក ពេជ្រ សុផាន់ គួរតែទទួលការប្រកួតធំៗ ច្រើនជាងវៃរាយរង តាមស្ថានីយ៍  ហើយវាជាឱកាសត្រៀមហ្វឹកហាត់ឲ្យខ្លាំងក្លា ដើម្បីប្រម៉ូតគុនខ្មែរ ទៅកាន់ពិភពលោក ដ៏ពិតប្រាកដ ដែលជាការចង់បាន របស់ ទស្សនិកជន អ្នកស្នេហាគុនខ្មែរ ។ កីឡាករ ដែលស្ថិតក្នុងកណ្តាប់ដៃ របស់លោក ពេជ្រ សុផាន់ មានកីឡាករខ្លាំងពីររូបជួរមុខ ទី ១ គឺ ដំរីយោលដៃ ពេជ្រ ប៊ុនសិទ្ធ  បានដកខ្លួនពីសង្វៀនមួយរយៈដោយសារតែបញ្ហារបួសកែងដៃ  និងទី ២ គឺ កីឡាករកំពុងឡើងកូដ ពេជ្រ សម្បត្តិ ប្រកួតជាមួយថៃ ៤ ទៅ ៥លើកនេះ មិនទាន់ស្គាល់ពាក្យ ថា ចាញ់នៅឡើយ  ហើយបានហក់ឡើងទៅប្រកួតដណ្តើមខ្សែក្រវ៉ាត់ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ដោយមានជើងខ្លាំងកម្ពុជា ធន់ ផានិត  និង កីឡាករជើងចាស់របស់ថៃ ទួនប៉េន ហៅតាប៉េ  ផងដែរ ។ ត្រង់នេះ អ្នកស្នេហាគុនខ្មែរយល់ថា ពេជ្រ សម្បត្តិ ពិតជាស័ក្តសម ក្នុងការចូលរួមប្រកួតបែបៗនេះ ដែលជាការប្រកួតស៊ីលុយធំ  នឹងសុំឲ្យដកខ្លួន ពីរការប្រកួតរាល់សប្តាហ៍ ពោលគឺអាច ទទួលការប្រកួតត្រឹម ១ ទៅ ២ សប្តាហ៍ ក្នុងមួយខែ បានហើយ ដែលជាច្បាប់កំណត់របស់ សហព័ន្ធកន្លងមក ប៉ុន្តែច្បាប់នេះ មិនបានអនុវត្តន៍ឲ្យបានជាក់លាក់នោះទេ  ក៏ព្រោះតែ កង្វះកីឡាករប្រកួតតាមស្ថានីយ៍ ។ លោក ម៉ុល នី  ដែលជាប្រធានចាប់គូប្រដាល់ របស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ក្នុងកម្មវិធីប្រដាល់ TVK Fighter បានលើកឡើងថា  ពេជ្រ សម្បត្តិ គួរតែជាកីឡាករ វៃស៊ីឱកាសធំ នោះគឺ ការប្រកួត ដាក់រថយន្ត ឬ ទឹកប្រាក់ច្រើនៗ  ខណៈដែលភាព ធន់នឹងភាពឈឺ របស់គាត់ កំពុង មាន នឹងសង្ឈឹមថា គាត់អាចលើកស្ទួយគុនខ្មែរ លើឆាកអន្តរជាតិយ៉ាងពិតប្រាកដ នៅពេលខាងមុខ ។ ក្នុងនោះលោកក៏ធ្លាប់បាន ស្នើដល់សហព័ន្ធប្រដាល់ តាមគណនីហ្វេសប៊ុករបស់លោក ឲ្យយកចិត្តទុកដាក់ លើកីឡាកររូបនេះផង ព្រោះជាធនធានចាំបាច់ សម្រាប់រជ្ជកាលថ្មី របស់ប្រដាល់គុនខ្មែរ ៕ ចុះសម្រាប់បងប្អូនអ្នកស្នេហាគុនខ្មែរ យល់យ៉ាងណា ចំពោះចំណុចនេះ ? ...
ប្រដាល់

អ្នកប្រដាល់ទាំង១០ ដែលមានទ្រពសម្បត្តិច្រើនជាងគេលើលោក

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

អ្នកប្រដាល់ទាំង១០ ដែលមានទ្រពសម្បត្តិច្រើនជាងគេលើលោក

ប្រដាល់
នៅក្នុងពិភពប្រដាល់ជាសកល នាពេលបច្ចុប្បន្ននេះ កីឡាករ​ដែលមានជាងគេ ច្បាស់ណាស់ ប្រិយមិត្ត ច្បាស់ជា ដឹងថា កីឡាករ Floyd ដែលជាកីឡាករប្រកួត​មិនដែលចាញ់ទាល់តែសោះ ក្នុងអាជីពប្រដាល់កីឡាករសញ្ជាតិ អាម៉េរិករូបនេះ ។ ចុះកីឡាករ ៩នាក់ទៀត ជានរណាទៅ ?ខាងក្រោមនេះដែរជាកីឡាករប្រដាល់ ទាំង ១០ ដែលមានជាងគេលើលោក ៖10. Wladimir Klitschko  មានទ្រពក្នុងដៃសរុបសម្រាប់ឆ្នាំ ២០២២ នេះគឺ ៩០លានដុល្លារអាម៉េរិក ។ 9. Anthony Joshua  កីឡាករកូនកាត់ពីរសាសន៍ ចក្រភពអង់គ្លេស នីហ្សរីយ៉ា រូបនេះមានទ្រព ៨០លានដុល្លារ អាម៉េរិក ។ 8. Vitali Klitschko កីឡាករអ៊ុយក្រែន ដែលមានឈ្មោះហៅក្រៅថា ''Dr Ironfist'' មានទ្រពក្នុងដៃ ៨០លាន ដុល្លារអាម៉េរិក។ 7. Sugar Ray Leonard  អតីតអ្នកប្រដាល់អាម៉េរិក ដែលប្រែខ្លួនទៅជាតារាសម្តែង និងពិធីករ មានទ្រពក្នុងដៃ ១២០លានដុល្លារអាម៉េរិក ។ 6. Lennox Lewis កូនកាត់ពីរសាសន៍ អង់គ្លេស និងចាមៃកា មានទ្រពក្នុងដៃ ១៤០លានដុល្លារ ដោយបច្ចុ្បបន្នគាត់ បានចូលនិវត្តន៍ ។ 5. Canelo Alvarez  អ្នកប្រដាល់ម៉ីចកូរូបនេះ មានទ្រពក្នុងដៃ ១៤០លានដុល្លារ ។ 4. Oscar De La Hoya  អ្នកប្រដាល់កូនកាត់ ម៉ិចស៊ីកូ អាម៉េរិកាំង មានទ្រពក្នុងដៃ ២០០លានដុល្លារអាម៉េរិក។ 3. Manny Pacquiao អ្នកប្រដាល់ហ្វីលីន ដែលបានចូលនិវត្តន៍ពីវិស័យប្រដាល់ មានទ្រពសម្បត្តិ ២២០លានដុល្លារ ។ 2. George Foreman  អតីតអ្នកប្រដាល់ដែលធ្លាប់បានគ្រងខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ ២សម័យកាល មានទ្រពសម្បត្តិក្នុងដៃ 300 លានដុល្លារ អាម៉េរិក ។ 1. Floyd Mayweather Jr អ្នកប្រដាល់អាម៉េរិកនេះ មានទ្រពសម្បត្តិច្រើនជាងគេលើលោក ៤៥០លានដុល្លារអាម៉េរិក ៕ ...
ប្រដាល់

ឡៅ ចិត្រា ឡើងសង្វៀនជាថ្មីប៉ះថៃ ក្រោយប្រកួតមិនឈ្នះនៅក្រៅប្រទេស

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

ឡៅ ចិត្រា ឡើងសង្វៀនជាថ្មីប៉ះថៃ ក្រោយប្រកួតមិនឈ្នះនៅក្រៅប្រទេស

ប្រដាល់
ភ្នំពេញ ៖ អ្នកប្រដាល់ ដែលមានកាយសម្បទាល្អ ឡៅ ចិត្រា បានវិលចូលសង្វៀនប្រដាល់ជាថ្មី ដោយត្រូវប៉ះថៃ  ក្រោយខកខានការឈ្នះនៅម៉ាឡេស៊ី ធ្វើឲ្យអ្នកស្នេហាគុនខ្មែរ ខកបំណងយ៉ាងខ្លាំង ។​ នៅសប្តាហ៍នេះវិញ ឡៅ ចិត្រា មានឈ្មោះប្រកួតនៅស្ថានីយ៍ទូរទស្សន៍របស់ CNC ដោយត្រូវជួបកីឡាករថៃ សែន ថងណយ  នៅថ្ងៃទី១៩ ខែមិថុនា  ចាប់ពីម៉ោង ១១ ព្រឹកតទៅ។ អ្នកតាមដាន គុនខ្មែរកំពុងតាមដានយកចិត្តទុកដាក់ថា តើរូបគេអាចនឹងឈ្នះកីឡាករថៃ ខាងលើឬយ៉ាងណា? ស្របពេល ប៉ុន្មានប្រកួតចុងក្រោយរបស់គេ ហាក់ធ្លាក់ចុះ មិនដូច​ការប្រកួតប៉ុន្មានឆ្នាំមុន ៕ ...
ប្រដាល់

សន ខាវ ចង់ជួប ធន់ រិទ្ធី ៣ខែទៀត ដើម្បីសងសឹក ក្រោយសន្លប់ធំ

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

សន ខាវ ចង់ជួប ធន់ រិទ្ធី ៣ខែទៀត ដើម្បីសងសឹក ក្រោយសន្លប់ធំ

ប្រដាល់
ភ្នំពេញ៖ អ្នកប្រដាល់ ថៃ សន ខាវ បានតាំងចិត្តយ៉ាងមុតមាំថា ចង់មកសងសឹក ធន់ រិទ្ធី សារជាថ្មី ក្រោយសន្លប់ធំ នៅក្នុងកម្មវិធី TVK Fighter  កាលពីកន្លះខែមុន ។ ក្នុងការប្រកួតនៅស្ថានីយ៍ទូរទស្សន៍ជាតិ កន្លងទៅ សន ខាវ បានចាញ់ត្រឹមទឹក១  ដោយសន្លប់ធំក្រោមកណ្តាប់ដៃធន់ រិទ្ធី លេងលក្ខណៈអំបោះឆៅ ។ ក្រោយងើបពីសន្លប់ធំ សនខាវ បានបាក់ខ្ទង់ច្រមុះ និងបានប្តេជ្ញាចិត្តថា នឹងសងសឹក ចំពោះធន់ រិទ្ធី វិញ នៅក្នុងរយៈពេល ២ ទៅ ៣ខែខាងមុខ ក្នុងករណី​ របួសគេជាសះស្បើយ​។ អ្នកដឹកនាំការប្រកួតរបស់ សនខាវ ឬហៅថាប្រម៉ូតទ័រ បានលើកឡើងថា អាចនឹងសងសឹកគ្នាឆាប់ៗ សម្រាប់ការប្រកួតនាពេលខាងមុខ  ដោយមិនតម្រូវ​ឲ្យលេង​អំបោះឆៅឡើយ  ហើយរូប គេ​ចង់សងសឹកលក្ខណៈការប្រកួត ៥ទឹកពេញ ដោយប្រើហ្គង់ម្តង ៕ ...
ប្រដាល់

ឈុត សិរីវាន់ថង ធ្វើឲ្យគេឈប់ត្មះដៀលថា ធ្វើអ្នកប្រដាល់អត់កំណើត 

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

ឈុត សិរីវាន់ថង ធ្វើឲ្យគេឈប់ត្មះដៀលថា ធ្វើអ្នកប្រដាល់អត់កំណើត 

ប្រដាល់
ភ្នំពេញ៖ ជើងខ្លាំង រ៉ាហ៊ូមាស ឈុត សីរី វ៉ាន់ថង ត្រូវបានគេសរសើរថា​ ជាកីឡាករដែលបានបញ្ចប់ពាក្យគេត្មះដៀលថា ធ្វើជាអ្នកប្រដាល់អត់កំណើត ។​កន្លងទៅដោយសារតែមានរឿងរ៉ាវជាច្រើន មានធ្វើជាអ្នកប្រដាល់អត់កំណើតត្រូវបានគេលើកឡើងជុំវិញ កីឡាករដែលកំពុងល្បីល្បាញ ក្នុងអំឡុងពេលប្រដាល់ ប៉ុន្តែក្រោយ បញ្ចប់ការប្រដាល់ ក៏ធ្លាក់ខ្លួនទៅជាធ្វើសំណង់ រត់ម៉ូតូឌុប និងមានអ្នកខ្លះធ្លាក់ផុង ជាប់គុកច្រវ៉ាក់ថែមទៀតផង ។  ទោះជាយ៉ាងណា​ចូលយុគសម័យថ្មី​នៃប្រដាល់ ឈុត សីរីវ៉ាន់ថង បានបញ្ចប់ពាក្យទាំងនេះ ក្រោយរូបគេបានទិញរថយន្តមួយគ្រឿង ដែលជាញើសឈាម បានមកពីវីថីប្រដាល់របស់គេក្នុង រយៈពេលប៉ុន្មានឆ្នាំមកនេះ ។  ទន្ទឹមជាមួយគ្នានេះដែរ វ៉ាន់ថង ត្រូវបានគ្រូពេទ្យចិត្តធម៌ម្នាក់សរសើរថា «បងសរសើរប្អូន ឈុត សេរីវណ្ណថង ទាំងឆន្ទៈវឹកហាត់ ការប្រកួត សំដីសំដៅ រៀបឬក និងសុជីវធម៌ក្នុងការប្រកួតប្អូនធ្វើបានល្អ។ ប្អូនជាគំរូល្អដល់កីឡាករគុនខ្មែរផ្សេងៗទៀត។ មានកីឡាករផ្សេងទៀតដែលចរិកល្អនិងចេះរៀបចំដំណើរជីវិតក្នុងវិស័យនេះ ខ្ញុំនិងលើកមកនិយាយបន្ត ។ ការផុសនេះក៏បានភ្ជាប់មកជាមួយ រថយន្តមួយគ្រឿងដែលកីឡាករកំពុងឡើងកូដនេះ ទិញជិះផងដែរ ។ មានការសាទរយ៉ាងខ្លាំងផងដែរពីសំណាក់អ្នកគាំទ្រ​ជាច្រើនចង់ឃើញ កីឡាករ​កម្ពុជាផ្សេងទៀត អាចមានសមត្ថភាពហក់ទិញរថយន្តជិះដូច វ៉ាន់ថង ដែលជា​ថវិកា បានមកពីប្រដាល់ ដើម្បីបញ្ចប់បញ្ហាខាងលើ ស្របពេលដែលទីផ្សារប្រដាល់កម្ពុជាកំពុងពុះកញ្ជ្រោល ៕...
ប្រដាល់

ធន់ ផានិត ប៉ះនរណា​ក៏បាន មិនថាថៃ ឬខ្មែរ ព្រោះសមត្ថភាពប្រហាក់ប្រហែលគ្នា

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

ធន់ ផានិត ប៉ះនរណា​ក៏បាន មិនថាថៃ ឬខ្មែរ ព្រោះសមត្ថភាពប្រហាក់ប្រហែលគ្នា

ប្រដាល់
ភ្នំពេញ៖ សម្រាប់ការប្រកួតដណ្តើមខ្សែក្រវ៉ាត់នាពេលខាងមុខ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន នាពេលខាងមុខនេះ កីឡាករមាឌដំបងកម្ពស់បាន ធន់ ផានិត បានធ្វើការអះអាងថា ប៉ះនរណា ក៏បានឲ្យតែគេឲ្យប៉ះ មិនសំខាន់ថា ថៃ ឬខ្មែរនោះទេ ។  ការប្រកួតដែលធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍បាយ័ននេះ ជាការរៀបចំការប្រកួតដោយមានទាំងកីឡាករកម្ពុជា និងថៃ ជាលើកដំបូង ក្រោយការកូវីដ១៩ រយៈពេល ប៉ុន្មានឆ្នាំចុងក្រោយ ។ ធន់ ផានិត បានលើកឡើងថា ក្នុងករណីដែល ប៉ះថៃ ឬខ្មែរ ខ្ញុំមិនខ្លាចនោះទេ ដោយសារតែកម្មវិធីនេះ បានរៀបចំកីឡាករ​ប្រហាក់ប្រហែលគ្នាឲ្យប្រកួត ចឹង​ត្រៀមស្វាគមន៍ជានិច្ច បើសិន ជាបានជួប។ ធន់ ផានិត ក៏បានលើកឡើងពី ពេជ្រ សម្បត្តិដូចគ្នាផងដែរ  ដោយសរសើរថា កីឡាករ​ដែលកំពុងឡើងកូដរូបនេះ មានផ្លែធ្ងន់ ប៉ុន្តែមិនអីទេ បើជួបគ្នា គឺដឹងតែវៃ ៕ ...
ប្រដាល់

អ្នកប្រដាលមិនដែលចាញ់ Floyd នឹងប្រកួតជាមួយ Asakura ក្នុងប្រទេសជប៉ុន

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

អ្នកប្រដាលមិនដែលចាញ់ Floyd នឹងប្រកួតជាមួយ Asakura ក្នុងប្រទេសជប៉ុន

ប្រដាល់
អ្នករៀបចំការប្រកួត បាននិយាយកាលពីថ្ងៃ អង្គារ ទី14 ខែកក្កដានេះ ថា កំពូលកីឡាករប្រដាល់មិនដែលចាញ់ Floyd Mayweather នឹងត្រូវប្រកួតទល់នឹងអ្នកប្រយុទ្ធក្បាច់គុនចម្រុះ (MMA) Mikuru Asakura នៅចុងឆ្នាំនេះ ក្នុងប្រទេសជប៉ុន ។ ប្រព័ន្ធផ្សព្វផ្សាយ​ បានរាយការណ៍​ថា ការ​ប្រកួតដ៏ធំ​នេះ​គ្រោង​ធ្វើ​នៅ​ខែ​កញ្ញា ហើយកាល​បរិច្ឆេទ​ពិត​ប្រាកដ ទីកន្លែង និង​ច្បាប់​សម្រាប់​ការ​ប្រកួត​នឹង​ត្រូវ​ប្រកាស​នៅ​ចុង​ខែ​នេះ។ តាមពិតទៅ កីឡាករអាមេរិក Floyd Mayweather​ ធ្លាប់បានចូលនិវត្តន៍ក្នុងឆ្នាំ 2015 ប៉ុន្តែបានត្រលប់ចូលទីលានប្រកួតវិញ នឹងបានយកឈ្នះ កំពូលអ្នកលេងក្នុងទ្រុង Conor McGregor ក្នុងឆ្នាំ 2017 និងបន្តកំណត់ត្រាមិនដែលចាញ់ 50ប្រកួតក្នុងអាជីពរបស់ខ្លួន។ គួរបញ្ជាក់ថា នេះ​នឹង​ជា​ការ​ប្រកួត​លើក​ទី​ពីរហើយ​របស់ Mayweather នៅ​ប្រទេស​ជប៉ុន បន្ទាប់​ពី​ការ​ឈ្នះលើ​កីឡាករ Tenshin Nasukawa ក្នុង​ឆ្នាំ 2018៕ ...
ប្រដាល់

ធន់ អៀងឡេង លើកឡើង​ពី ឃួន ឡាំកូស៊ីន មុនដណ្តើមខ្សែក្រវ៉ាត់នៅ TVK Fighter

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

ធន់ អៀងឡេង លើកឡើង​ពី ឃួន ឡាំកូស៊ីន មុនដណ្តើមខ្សែក្រវ៉ាត់នៅ TVK Fighter

ប្រដាល់
ភ្នំពេញ៖ នៅសល់ពេលតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ នៅ TVK Fighter នឹងត្រូវបានបិទបញ្ចប់សម្រាប់រដូវកាលទី​១  ដោយរកឃើញ បេក្ខភាព ពីររូប ក្នុងនោះមាន ធន់ អៀងឡេង  ត្រូវប្រកួត​ជាមួយ ឃួន ឡាំកូស៊ីន  ។  ឆ្លងកាត់ប្រកួតយាំងស្វិតស្វាញ ដោយ ធន់ អៀងឡេង ធ្លាប់បានយកឈ្នះទៅលើ បាន លីម  សូដា សុភាព  យ៉ន ពិសី នឹងធ្លាប់បានផ្តួលខាំ កូនខ្លាំ នៅវគ្គសន្សំពិន្ទុចុងក្រោយ ហើយក៏ធ្លាប់ចាញ់ ខាំ កូនខ្លាំ តាំងពីវគ្គសន្សំពិន្ទុជើងទី​១ ម្លេះ ។   ក្នុងជំនួបដ៏ពិបាក កន្លងមកនេះ ធន់ អៀងឡេង ក៏ធ្លាប់បានចាញ់ ឃួន ឡាំកូស៊ីនដូចគ្នា ។​ អាចនិយាយបានថា សម្រាប់ការប្រកួតនៅថ្ងៃទី​១៦ ខែមិថុនា ចាប់ពីម៉ោង ៤រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ជាតិ  វាជាការជួបគ្នាលើកទី​២ រវាង ធន់ អៀងឡេង និង ឃួន ឡាំកូស៊ីន ។ រយៈពេលជាង ១ខែមកនេះ កីឡាករ​ទាំងពីរ បានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីលើកខ្សែក្រវ៉ាត់ ដែលមានតម្លៃ ៥ពាន់ដុល្លារអាម៉េរិក  និង លេខ ២ ទទួលបាន ២០០០ ដុល្លារអាម៉េរិក ។  ធន់ អៀងឡេង បានលើកឡើងថា ឆ្លងកាត់បទពិសោធន៍ជួបគ្នាលើកទី​១ អាចនិយាយថា វាជាបទពិសោធន៍យ៉ាងល្អ ដោយខ្ញុំអាចដឹងពីក្បាច់របស់គាត់ ។ គាត់ ល្អញាក់ ចេញចូលៗ វៃយកពិន្ទុ ។ ធន់ អៀងឡេង ក៏បានតាំងចិត្តមុតមាំថា ដល់វគ្គចុងក្រោយនេះ គ្មានអ្វីត្រូវរងសម្ពោធនោះទេ ឡើងទៅដឹងតែវៃ ធ្វើយ៉ាងណាយកថវិកា ៥ពាន់ដុល្លារនោះ មកដោះស្រាយ ជីវភាពគ្រួសារ ៕ ...
ប្រដាល់

សៀវ ង៉ុយ រំពឹងខ្ពស់ក្នុងការនាំយកខ្សែក្រវ៉ាត់ជូនដល់ក្លិបអភិរក្សគុនខ្មែរ 

2 សប្ដាហ៍មុន
2 សប្ដាហ៍មុន

សៀវ ង៉ុយ រំពឹងខ្ពស់ក្នុងការនាំយកខ្សែក្រវ៉ាត់ជូនដល់ក្លិបអភិរក្សគុនខ្មែរ 

ប្រដាល់
ភ្នំពេញ៖ កូនសិស្សលោក សួង បញ្ញា   បានរំពឹងខ្ពស់នឹង​នាំយកខ្សែក្រវ៉ាត់ដំបូង ជូនដល់ក្លិបអភិរក្សគុនខ្មែរ​រុងរឿង ជាលើកដំបូង ខណៈដែលក្លិបមួយនេះ មិនទាន់ស្គាល់រសជាតិ ខ្សែក្រវ៉ាតនៅឡើយ​។ សៀវ ង៉ុយ ដែលជាជាកីឡាករធ្លាប់សាង​រឿងព្យុះភ្លៀង​ជាច្រើននៅលើសង្វៀន គុនខ្មែរ បាននឹងកំពុងរំពឹង​យ៉ាងខ្ពស់ ក្នុងការប្រកួត​នៅ ១៥ថ្ងៃខាងមុខ ដែលជាការប្រកួត​ផ្តាច់ព្រ័ត្រ សម្រាប់ ខ្សែក្រវ៉ាត់នៅ PNN ។  សៀវ ង៉ុយ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រជែង​ខ្សែក្រវ៉ាត់ ជាមួយជើងខ្លាំង​វ័យក្មេង រិន ដេវីត ដែលជាកូនសិស្សរបស់ក្លិបនាគរាជចតុមុខ ។ សិស្សគុនក្នុងក្លិបអភិរក្សគុនខ្មែ រុងរឿង បានបញ្ជាក់ថា ថ្វីបើ រិន ដេវីត ល្អហើយនៅក្មេង តែខ្លួនបានត្រៀមខ្លួនរួចរាល់ក្នុងការ ប្រកួតនាពេលខាងមុខ ដោយត្រៀមបុកហាត់ ស៊ុសកំលាំង និង សង្ឈឹមជឿជាក់ កៀកក្បែរ ១០០ភាគរយ ដែលជាក្តីសង្ឈឹមខ្ពស់ សម្រាប់ការប្រកួតចុងក្រោយ ច្បាមយកទឹកប្រាក់ ១ម៉ឺនដុល្លារ ។ នៅលើបណ្តាញទំនាក់ទំនងសង្គមវិញ អ្នកតាមដានសង្គមប្រដាល់គុនខ្មែរ ក៏បានបង្ហាញជំនឿថា សៀវ ង៉ុយ អាចនឹងគ្រងខ្សែក្រវ៉ាត់ នៅភីអិនអិន ។ ទោះជាយ៉ាងណា នោះវាគ្រាន់តែជា មតិរបស់អ្នកគាំទ្រ​តែប៉ុណ្ណោះ នៅវគ្គផ្តាច់ព្រ័ត្រនេះ រឿងរ៉ាវអាចកើតមាន បើសិនជានរណា​ធ្វេសប្រហែស ច្បាស់ជាទឹកភ្នែក៕...