សិល្បៈកម្សាន្ត


សិល្បៈកម្សាន្ត

ឈប់ពីសិល្បៈ​ ១ ឆ្នាំ អតីតតារាសម្តែង ស៊ីម ស្រីនិច បង្ហោះសារប្លែកៗហាក់ដូចជាមានរឿងស្នេហា មិនសមបំណង !

6 ម៉ោងមុន
6 ម៉ោងមុន

ឈប់ពីសិល្បៈ​ ១ ឆ្នាំ អតីតតារាសម្តែង ស៊ីម ស្រីនិច បង្ហោះសារប្លែកៗហាក់ដូចជាមានរឿងស្នេហា មិនសមបំណង !

សិល្បៈកម្សាន្ត
ភ្នំពេញ ៖ អតីតតារាសម្តែង ស៊ីម ស្រីនិច បានបោះបង់អាជីពសិល្បៈចោលមួយឆ្នាំហើយ ក្រោយពីសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈបាន ៦ ឆ្នាំ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងពេលនេះគឺនាងតែងតែបង្ហើរអារម្មណ៍មិនសប្បាយចិត្តហាក់ដូចជាមានបញ្ហាអ្វីកើតឡើងចំពោះខ្លួន ជាពិសេសតាមរយៈសំណេរ ថ្មីមួយដែលនាងទើបបង្ហោះកាលពីម្សិលមិញ មើលទៅដូចជាស្នេហានាងកំពុងមានបញ្ហា ។ ខ្លឹមសារនៅក្នុងសំណេរដែលអតីតតារាសម្តែង ស៊ីម ស្រីនិច បានបង្ហោះនោះបានរៀបរាប់ថា « សូមអោយការស្រលាញ់រវាងខ្ញុំនឹងបងជឿទុកចិត្តគ្នាដោយភក្តីភាព នឹងភាពត្រឹមត្រូវមួយ នៅឆ្ងាយពីគ្នាយូរប៉ុណ្ណា រឺបែបណាក៍ខ្ញុំមិនដែលភ្លេចម៉ោងបងញុំាបាយនឹងម៉ោងបងសម្រាកដែរ សង្ឃឹមបងនឹងមានចិត្តអាណិតមេត្តាដល់ស្នេហាមួយនេះដោយការទុកចិត្តខ្ពស់បំផុត ដូចដែលខ្ញុំមានចំពោះបង មិនឧស្សាហ៍ផុសរូបមិនមែនឈប់ស្រលាញ់រឺចិត្តងាករ៉េទេ ខ្ញុំបានជួបរឿងយ៉ាងច្រើនអោយខ្ញុំទទួលបានបទពិសោធន៍យ៉ាងច្រើនដូចគ្នាកន្លងមក គ្រប់រឿងដែលឆ្លងកាត់ធ្វើអោយខ្ញុំលែងចេះនិយាយស្តីច្រើនទៅអ្នកណាដូចមុនតែប៉ុណ្ណោះ ស្រលាញ់ហើយគោរព » ។ ទោះបីជាខ្លឹមសារបង្កប់ទៅដោយរឿងអ្វីក៏ដោយ សម្រាប់មិត្តរួមអាជីពបានផ្ញើសារជូនពរនាងមាន សុភមង្គល ។ អតីតតារាសម្តែង ស៊ីម ស្រីនិច សុំមិននិយាយអ្វីទាក់ទងទៅរឿងជីវិតរបស់ខ្លួន ពីព្រោះនាងបានប្រកាសឈប់ពីសិល្បៈតាំងពីឆ្នាំមុនមកម្ល៉េះ ដូច្នេះពេលនេះនាងសុំប្រើជីវិតឯកជន រស់នៅធម្មតា ។តាំងពីប្រកាសឈប់ពីសិល្បៈ ស៊ីម ស្រីនិច កម្រលេចមុខក្នុងកម្មវិធីជួបជុំមិត្តសិល្បករណាស់ ខុសប្លែកសិល្បករផ្សេង ទោះបីជាពួកគេឈប់ពីសិល្បៈ តែពួកគេតែងតែជួបគ្នានៅក្នុងពិធីនានា ។ ស៊ីម ស្រីនិច មិនមានបំណងនឹងវិលត្រឡប់មកកាន់វិស័យសិល្បៈវិញដែរនៅក្នុងពេលនេះ ពីព្រោះនាងជីវិតនាងរស់ នៅសុខស្រួលហើយ មិនខ្វល់ពីរឿងអស់ប្រាក់ចាយនោះទេ ៕    ...
សិល្បៈកម្សាន្ត

តារាចម្រៀង អ៊ីវ៉ា ជឿជាក់ខ្លាំងលើស្នេហាខ្លួនហើយត្រៀមនឹងធ្វើជាកូនក្រមុំនៅឆ្នាំ ២០២៣

6 ម៉ោងមុន
6 ម៉ោងមុន

តារាចម្រៀង អ៊ីវ៉ា ជឿជាក់ខ្លាំងលើស្នេហាខ្លួនហើយត្រៀមនឹងធ្វើជាកូនក្រមុំនៅឆ្នាំ ២០២៣

សិល្បៈកម្សាន្ត
ភ្នំពេញ ៖ ឆ្នាំ ២០២៣ ខាងមុខ តារាចម្រៀង អ៊ីវ៉ា ចូលវ័យ ៣០ ឆ្នាំហើយ ហើយក៏ជាពេលវេលាល្អសម្រាប់នាង ដើម្បីសាងជីវិតគ្រួសារដែរ ក្រោយពីបានស្រឡាញ់និងមើលចិត្តគ្នាជាមួយបុរសម្នាក់ ។ តារាចម្រៀង អ៊ីវ៉ា បានដៅខ្លួនឯងថា នឹងរៀបការនៅពេលខ្លួនមានវ័យ ៣០ ឆ្នាំ ដូច្នេះសល់តែជាងកន្លះឆ្នាំទៀតនាងចូលវ័យដែលខ្លួនចង់រៀបការហើយ នាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាកូនក្រមុំ ។ ទោះបីជាប្រកាសថានឹងចូលរោងការនៅឆ្នាំក្រោយក៏ពិតមែន តែតារាចម្រៀង អ៊ីវ៉ា មិនបានបង្ហាញមុខ ឬរូបថត Pre Wedding ជាមួយគូស្នេហ៍ខ្លួនឱ្យទស្សនិកជនបានស្គាល់នៅឡើយទេ នាងថា ចាំជិតដល់ថ្ងៃទើបបង្ហាញ ដើម្បីឱ្យមានការភ្ញាក់ផ្អើល ។ គួស្នេហ៍របស់ អ៊ីវ៉ា ត្រូវបានគេស្គាល់ថា ជាអ្នករកស៊ីម្នាក់ដែលមានភាគហ៊ុននៅក្នុងក្លឹបបាល់ទាត់មួយ  អ៊ីវ៉ា មានការជឿជាក់ខ្លាំងលើស្នេហាខ្លួន រហូតហ៊ានបង្ហាញនូវអារម្មណ៍ពិតនិងពេលវេលាដែលចង់រៀបការ ខុសប្លែកបីសិល្បការីនីមួយចំនួន ។ ទស្សនិកជនជាច្រើនកំពុងរងចាំមើលតារាចម្រៀង អ៊ីវ៉ា ស្លៀកឈុតមង្គលការ ។ អ៊ីវ៉ា ជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម សាន់ដេ កន្លងមកនាងមានបទចម្រៀងល្បីៗជាច្រើនបំពេរ អារម្មណ៍ទស្សនិកជន តែចុងក្រោយនេះពុំឃើញបទចម្រៀងណាមួយដែលធ្វើឱ្យនាងលេចធ្លោនោះទេ ផ្ទុយទៅវិញ អ៊ីវ៉ា បែរជាងាកទៅពង្រឹងអាជីវកម្មរកស៊ីលក់សម្លៀកបំពាក់វិញ ។ ទោះជាយ៉ាងនេះក្តី អ៊ីវ៉ា នៅតែបន្តអាជីពចម្រៀង និងចេញសម្តែងតាមបណ្តា ខនសឺត តាមខេត្តក្រុងដូចមុនដដែល ៕    ...
សិល្បៈកម្សាន្ត

ពៅ លីដា ស្អាតប្លែកខ្លាំងក្នុងឆ្នាំនេះ តែនៅពុំទាន់មានតម្រុយស្នេហ៍ !

មួយថ្ងៃមុន
មួយថ្ងៃមុន

ពៅ លីដា ស្អាតប្លែកខ្លាំងក្នុងឆ្នាំនេះ តែនៅពុំទាន់មានតម្រុយស្នេហ៍ !

សិល្បៈកម្សាន្ត
ភ្នំពេញ ៖  រាល់ពេលទៅចូលរួមកម្មវិធីជួបជុំម្តងៗ ពៅ លីដា កម្របណ្តើរបុរសប្លែកមុខណាម្នាក់ទៅជាមួយខ្លូន ណាស់ ភាគច្រើននាងទៅម្នាក់ឯង ឬទៅជាមួយប្អូនប្រុស ពៅ ពិសិដ្ឋ តែប៉ុណ្ណោះ ។ ជាមួយគ្នានោះក៏មានទស្សនិកជនជាច្រើនចង់ឃើញតារាស្រីរូបនេះបណ្តើរគូស្នេហ៍ និងស្លៀករ៉ូបរៀបការ ។ ចំពោះរឿងគូស្រករ ពៅ លីដា នៅតែអះអាងថា ខ្លួនពុំទាន់រកឃើញបុរសក្នុងក្តីស្រមៃ ដូច្នេះហើយទើបមិនទាន់គិតគូរឿងរៀបការ ពេលដែលរកឃើញហើយ នាងនឹងប្រកាសឱ្យទស្សនិកជនបានដឹងភ្លាមៗពីព្រោះនាងក៏ចង់រៀបការមានគ្រួសារដែរ ។ ពៅ លីដា ជាតារាសម្តែងលេចធ្លោមួយរូប តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនាងបាត់មុខឈឹងពីសិល្បៈ រហូតធ្វើឱ្យទស្សនិកជនគិតថា ពៅ លីដា ឈប់សន្សំប្រាក់កាក់ល្អិតនេះទៀតហើយ ពីព្រោះនាងមានមុខរបររកស៊ីជាច្រើននៅក្នុងដៃ ជាពិសេសនាងមានដីធ្លីជាច្រើនកន្លែង ពេលលក់ម្តងៗមាន ប្រាក់រាប់សែនដុល្លារក្នុងដៃ ។ ទោះជាយ៉ាងនេះក្តី ពៅ លីដា នៅតែនិយាយថា នាងមិនបានឈប់ពីសិល្បៈទេ នាងនៅតែបន្តអាជីពនេះដូចដើម គ្រាន់តែប៉ុន្មានឆ្នាំមុននាង គៀបធ្មេញដែក ទើបនាងមិនទទួលការងារសម្តែង តែពេលនេះ នាងបានដោះដែកចេញពីធ្មេញហើយ ដូច្នេះចាប់ផ្តើមទទួលការងារសិល្បៈឡើងវិញ ហើយឆាប់ៗខាងមុខទស្សនិកជននឹងឃើញវត្តមានថ្មីរបស់នាងក្នុងរឿងដុំ និង ភាគជាបន្តបន្ទាប់ ។ ចាប់តាំងពី ពៅ លីដា ដោះដែកចេញពីធ្មេញ ធ្វើឱ្យទម្រង់មុខនាងប្រែប្រួល ស្រស់ស្អាតជាងមុនទ្វេដង រហូតត្រូវបានក្រុមហ៊ុនផលិតផល និងសំអាងការជាច្រើនចាប់អារម្មណ៍ហៅនាងថតជាបន្តបន្ទាប់ ដូច្នេះហើយទើប ពៅ លីដា សុំពេលចេញកើបលុយ មុននឹងរៀបការ ៕...
សិល្បៈកម្សាន្ត

 សេង សុខឃីម ទម្លាយប្រាប់តម្លៃខ្លួនពិតលោក ចឺម ខ្ពស់កប់ពពក

មួយថ្ងៃមុន
មួយថ្ងៃមុន

 សេង សុខឃីម ទម្លាយប្រាប់តម្លៃខ្លួនពិតលោក ចឺម ខ្ពស់កប់ពពក

សិល្បៈកម្សាន្ត
ភ្នំពេញ ៖ ថ្មីៗនេះ Lee News បានចេញផ្សាយព័ត៌មានថា ប្រជាប្រិយភាពលោក ចឺម និងលោក សង្សាវរីយ ត្រូវបានគេសម្លឹងឃើញថា កំពុងដើរទន្ទឹមគ្នានៅលើទផ្សារ ខនសឺតក្នុងស្រុក ដោយមានប្រភពព័ត៌មានពីបុគ្គលិកនៅក្នុងផលិតកម្ម សាន់ដេ បានទម្លាយចេញពីតម្លៃខ្លួនចេញសម្តែងរបស់អ្នកទាំងពីរ គឺប្រហាក់ប្រហែលគ្នា ពោលគឺពួកគេចេញសម្តែងមួយកម្មវិធីតម្លៃ ១ ៥០០ ដុល្លារ។ ព័ត៌មាននេះធ្វើឲ្យលោក ចឺម និងអ្នកនាង សេង សុខឃីម ជាសង្សារ បានប្រតិកម្មជាខ្លាំង ដោយពួកគេបានច្រានចោលទៅនឹងតួលេខដែលយើងទទួលបានទាំងនោះ។ អ្នកនាង សេង សុខឃីម បានប្រាប់មក Lee News ថា “មួយរយៈមកនេះសម្រាប់ប្រជាប្រិយភាពបង ចឺម គឺមិនធ្លាក់ចុះដូចការមើលឃើញពីមហាជននោះទេ ព្រោះគាត់នៅតែទទួលបានការងារច្រើនដូចសព្វមួយដងទេបង” អ្នកនាងបន្តថា “ធម្មតាទេបងកាលពីសម័យជំងឺកូវីដ១៩ រីករាលដាល់ខ្លាំងតារាណាក៏ដូចតារាណាដែរ គឺមិនសូវទទួលបានការងារសម្តែង ព្រោះកម្មវិធីត្រូវបិទទាំងអស់ ហើយពេលស្ថានភាពជំងឺនេះប្រសើឡើងវិញបង ចឺម គាត់មានការងារចេញសម្តែងច្រើន ដូចមុនកូវីដអីចឹងបង”។ សង្សារលោក ចឺម បន្តទៀតថា “បើនិយាយពីតម្លៃខ្លួនបង ចឺម ក្នុងការចេញសម្តែងម្តងៗ គឺមិនមែនមានតម្លៃ ១ ៥០០ ដុល្លារ ដូចព័ត៌មានដែលមានគេនិយាយនោះទេបង ពោលគឺតម្លៃខ្លួនបង ចឺម យ៉ាងតិចក៏ចាប់ពី ២ ០០០ ដុល្លារ រហូតដល់ ៣ ៥០០ ដុល្លារក្នុងមួយកម្មវិធីដែរ ដូច្នេះហើយសម្រាប់អ្នកនិយាយថា តម្លៃខ្លួនបង ចឺម ទទួលបានត្រឹម ១ ៥០០ ដុល្លារនោះ គឺមិនពិតទេបង ហើយខ្ញុំក៏សូមច្រានចោលផងដែរ” ។ សម្រាប់ព័ត៌មានខាងលើនេះលោក ចឺម ក៏បានចេញមុខបញ្ជាក់តាមរយៈសារឆ្លើយតបមក Lee News ដែរថា សម្រាប់រឿងនេះលោកមិនអាចទទួលយកបានទេ ព្រោះ សង្សាវរីយ ជាសិស្សប្អូនរបស់លោក ហើយរឿងពិតលោកបានដឹងច្បាស់ តែដល់ពេលមានគេនិយាយថា តម្លៃខ្លួនរូបគេទាំងពីរ ស្មើ ឬប្រហាក់ប្រហែលគ្នានោះ លោកទទួលយកមិនបានទេ។  ...
សិល្បៈកម្សាន្ត

ប៉ាច គីមមួយ និង ស៊យ រតនៈ ដឹកដៃគ្នាធ្វើពិធីភ្ជាប់ពាក្យថ្ងៃនេះ បំពេញក្តីស្រមៃជាង ៧ ឆ្នាំ !

មួយថ្ងៃមុន
មួយថ្ងៃមុន

ប៉ាច គីមមួយ និង ស៊យ រតនៈ ដឹកដៃគ្នាធ្វើពិធីភ្ជាប់ពាក្យថ្ងៃនេះ បំពេញក្តីស្រមៃជាង ៧ ឆ្នាំ !

សិល្បៈកម្សាន្ត
ភ្នំពេញ ៖ ទីបំផុត ប៉ាច គីមមួយ និង ស៊យ រតនៈ បានដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យទៅតាមប្រពៃណី ហើយនៅក្នុងថ្ងៃទី០១ ខែកក្កដា នេះ ។ ក្រោយទទួលស្គាល់ចំណងស្នេហ៍ជាង ៧ របស់ខ្លួនជាសាធារណៈ បានធ្វើឱ្យគូស្នេហ៍គូចម្រៀង ស៊យ រតនៈ និង ប៉ាច គីមមួយ កាន់តែមានសុភមង្គល ហើយទទួលបានការជូនពរពីគ្រួសារ និងមិត្តភក្តិ ហើយចុងក្រោយនេះអ្នកទាំងពីរក៏សម្រេចចិត្តដឹកដៃគ្នាធ្វើពិធីភ្ជាប់ពាក្យទៅតាមប្រពៃណីបំពេញ មុខមាត់គ្រួសារ ។ នៅក្នុងថ្ងៃភ្ជាប់ពាក្យនេះ ប៉ាច គីមមួយ និងលោក ស៊យ រតនៈ មើលទៅពិតជាស្រស់ស្រាយណាស់ ព្រោះជាថ្ងៃដែលអ្នកទាំងពីរតែងតែស្រមៃជាយូរមកហើយ ។ ប៉ាច គីមមួយ និយាយថា នាងរៀបចំ ត្រឹមពិធីភ្ជាប់ពាក្យប៉ុណ្ណោះ រឿងរៀបការគឺនៅពេលក្រោយ ។ បើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធជាមួយ ប៉ាច គីមមួយ បានលួចខ្សិបប្រាប់ថា មូលហេតុដែល ប៉ាច គីមមួយ និង ស៊យ រតនៈ សម្រេចចិត្តភ្ជាប់ពាក្យមុនបែបនេះ ដោយសារ ប៉ាច គីមមួយ ជាស្រីស្អាត និងសប្បូរស្នេហ៍ មានអ្នកតាមនាងរាល់ថ្ងៃ ដើម្បីបញ្ចប់រឿងរ៉ាវទាំងនេះ ស៊យ រតនៈ សម្រេចចិត្តដឹកដៃ ប៉ាច គីមមួយ ភ្ជាប់ពាក្យត្រៀមនឹងរៀបការក្នុងពេលឆាប់ៗ ។ ពេលនេះតារាចម្រៀងកូនកាត់ចិន ប៉ាច គីមមួយ ភ្ជាប់ពាក្យជាផ្លូវការជាមួយលោក ស៊យ រតនៈ ហើយ ច្បាស់ជាមានបុរសៗជាច្រើនខូចចិត្ត និងត្រូវកាត់ចិត្តពីតារាស្រីរូបនេះ ។ គួររំលឹកផងដែរថា ចំណងស្នេហ៍ ប៉ាច គីមមួយ និងលោក ស៊យ រតនៈ បានស្រឡាញ់គ្នាជាង ៧ ឆ្នាំមកហើយ អ្នកទាំងពីបានតស៊ូស្នេហាយ៉ាងលំបាក ទំរាំអាចដឹកដៃគ្នាមកដល់ថ្ងៃនេះ ។ ថ្មីៗនេះអ្នកទាំងពីរថែមទាំងបានទិញផ្ទះរួមគ្នា និង បើកអាជីវកម្មរកស៊ីជាមួយគ្នាទៀតផង ៕...
សិល្បៈកម្សាន្ត

ឆ្នាំងបាយចាស់ CTN មានអ្នកដុតភ្លើងឆេះខ្លោច ធុំក្លិនឆ្ងៀម នាយ ក្រូច រត់ទិញឆ្នាំងថ្មីភ្លាម

2 ថ្ងៃមុន
2 ថ្ងៃមុន

ឆ្នាំងបាយចាស់ CTN មានអ្នកដុតភ្លើងឆេះខ្លោច ធុំក្លិនឆ្ងៀម នាយ ក្រូច រត់ទិញឆ្នាំងថ្មីភ្លាម

សិល្បៈកម្សាន្ត
ភ្នំពេញ ៖ ទីបំផុតតារាកំប្លែងនាយ ក្រូច ម្នាក់ទៀតហើយ ដែលបានសម្រេចចិត្តដើរចេញ ឈប់នឹកស្រណោះទ្រនំចាស់ CTN ខណៈដែលជម្រកមួយនេះ ត្រូវកំដៅជះចូល ធ្វើឱ្យលោកស្អុះស្អាប់ទ្រាំលែងបាន ។ ប៉ុន្តែការសម្រេចចិត្តលែងញ៉ាំបាយឆ្នាំងចាស់ ព្រោះតែមានអ្នកថែមភ្លើងធ្វើឲ្យឆេះខ្លោច ធុំក្លិនឆ្ងៀមនេះ នាយក្រូច ក៏បាននិយាយដែរថា លោកនៅតែត្រូវការអ្នកគាំទ្រ រូបលោក និងសូមជួយជួល ក្រុមភ្លេងអកកេះរបស់លោកផង។  ប៉ុន្មានថ្ងៃមុនតារាកំប្លែង នាង ខ្ញុង ទើបប្រកាសចប់កុងត្រាជាមួយ CTN  ពេលនេះនាយ ក្រូច ក៏ប្រកាសបញ្ចប់កុងត្រានៅទីនោះផងដែរ ។ បើតាមប្រភពព័ត៌មានពីអ្នកស្គាល់គ្នាជាមួយ នាយ ក្រូច បានបង្ហើបប្រាប់ថា នៅមានតារាកំប្លែងជាច្រើនរូបទៀតត្រៀមនឹងចេញពីទីនោះជាបន្តបន្ទាប់ ក្រោយពីមានរឿង ចម្រុងចម្រាសនិងមានសម្ពាធការងារខ្លាំងពីថ្នាក់លើ  ។ តាមរយៈសារ នាយ ក្រូច បង្ហោះលើ ហ្វេសប៊ុក របស់ខ្លួនកាលពីម្សិលមិញនេះលោកបានរៀបរាប់ថា  « ថ្ងៃទី ០១ ខែ ០១ ឆ្នាំ ២០១០ ជាថ្ងៃដែលខ្ញុំប្រលងជាប់នៅ CTN ថ្ងៃទី ២៩ ខែ ០៦ ឆ្នាំ ២០២២ ជាថ្ងៃចុងក្រោយដែលខ្ញុំដើរចេញពី CTN ជួយជួលកំប្លែង និង អកកេសខ្ញុំផងបងប្អូន »។ នាយ ក្រូច ទទួចឱ្យបងប្អូនជួយជួលកំប្លែង និង អកកេសរបស់ខ្លួនផង បើទោះបីជាខ្លួនចាក់ចេញពីការងារកំប្លែងនៅទូរទស្សន៍ក្តី លោកនៅតែបន្តក្នុងអាជីពកំប្លែងដូចមុនដដែល ។ មកទល់ពេលនេះ នាយ ក្រូច ចាប់អាជីពកំប្លែងរយៈពេល ១២ ឆ្នាំហើយ អាជីពនេះបានធ្វើឱ្យជីវិតលោកល្អប្រសើរឡើងមានទាំងកេរ្តិ៍ឈ្មោះ លុយកាក់  និង ផ្ទះសំបែង ដូច្នេះហើយលោកបេ្តជ្ញាចិត្តមិន បោះបង់អាជីពក្នុងក្តីសម្រៃនេះចោលស្រួលៗនោះទេ ៕...
សិល្បៈកម្សាន្ត

ទីបំផុត តារាសម្រៀងសមាជិកក្រុម EXID  នាង Hani ប្រកាសអំពីទំនាក់ទំនងស្នេហា

2 ថ្ងៃមុន
2 ថ្ងៃមុន

ទីបំផុត តារាសម្រៀងសមាជិកក្រុម EXID  នាង Hani ប្រកាសអំពីទំនាក់ទំនងស្នេហា

សិល្បៈកម្សាន្ត
កូរ៉េ៖ ទស្សនិកជនអ្នកស្នេហាវិស័យចម្រៀងយុវវ័យកូរ៉េភាគច្រើនច្បាស់ជាបានស្គាល់ហើយស្រីស្អាតប្រចាំក្រុម EXID គឺ នាង Hani  ដោយមុននេះបន្តិចនាងបានទទួលស្គាល់ និងប្រកាសជាសាធារណៈថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយវេជ្ជបណ្ឌិតផ្នែកសសៃប្រសាទរូបសង្ហាម្នាក់ឈ្មោះ Yang Jae Woong ។ គិតមកទល់ពេល Hani  មានវ័យ ៣០ឆ្នាំហើយ​ ខណៈដែលគូស្នេហ៍របស់នាងមានវ័យ ៤០ឆ្នាំ ហើយអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ គឺថាចំណងស្នេហ៍របស់នាងមិនមែនទើបតែចាប់ផ្ដើមទេ ពោលគឺមានរយៈពេល ២ឆ្នាំមកហើយ ។ តាមរយៈភ្នាក់ងាររបស់ Hani បានបញ្ជាក់មុននេះតាមរយៈគេហទំព័រ wikitree ថា «Hani ពិតជាកំពុងមានទំនាក់ទំនងស្នេហាយ៉ាងល្អជាមួយលោក Yang Jae Woong, សូមអ្នកទាំងអស់គ្នាគាំទ្រគេទាំងពីរនាក់ផង» ៕...
សិល្បៈកម្សាន្ត

អបអរសាទរ! តារាសម្តែងកូរ៉េមួយគូទៀតសម្រេចចិត្តចូលរោងការខែក្រោយហើយ

3 ថ្ងៃមុន
3 ថ្ងៃមុន

អបអរសាទរ! តារាសម្តែងកូរ៉េមួយគូទៀតសម្រេចចិត្តចូលរោងការខែក្រោយហើយ

សិល្បៈកម្សាន្ត
កូរ៉េ៖ តារាសម្ដែង Joo Min Ha និងអតីតតារាបង្ហាញម៉ូត Yoo Il នឹងរៀបការខែក្រោយបន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់រយៈពេល៤ឆ្នាំ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាតារាសម្តែង Joo Min Ha និង Yoo Il ជាអតីតអ្នកសិល្បៈមួយរូបគ្រោងនឹងរៀបចំពិធីមង្គលការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ។ ដំណឹងនេះទៀតសោតក៏ធ្វើឱ្យមហាជនចូលរួមត្រេកអរ និងអបអរសាទរទៅកាន់អ្នកទាំងពីរខណៈក្នុងឆ្នាំនេះ មានតារាល្បីៗជាច្រើនសុទ្ធតែដឹកដៃគ្នាចូលរោងការ។   គួរបញ្ជាក់ផងដែរថា  Joo Min Ho បានបង្ហាញខ្លួនក្នុងឆ្នាំ២០០៦ តាមរយៈរឿងភាគ «Sharp 3» រួមទាំងរឿងមួយចំនួនទៀតមានដូចជា «My Wife Is A» «Super Woman» និង «Voice» ជាដើម។ ចំណែកឯ Yoo Il បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមតារាបង្ហាញម៉ូត និងតារាសម្តែង 5urprise ក្នុងឆ្នាំ២០១៣ ព្រមទាំងបង្ហាញខ្លួននៅក្នុងផលិតកម្មដូចជា «Monster», «Evergreen» និងច្រើនទៀត។ ទោះយ៉ាងណាបច្ចុប្បន្ន Yoo Il បាន ចាក ចេញ ពី ឧស្សាហកម្ម កម្សាន្ត ដោយងាកមកកាន់ខាងមុខជំនួញវិញ ហើយក៏ជោគជ័យផងដែរ៕...
សិល្បៈកម្សាន្ត

ព្រោះតែការងារសិល្បៈ រឿន ណាត ចូលពេទ្យទាំងយប់  

3 ថ្ងៃមុន
3 ថ្ងៃមុន

ព្រោះតែការងារសិល្បៈ រឿន ណាត ចូលពេទ្យទាំងយប់  

សិល្បៈកម្សាន្ត
  ភ្នំពេញ ៖ អតីតបវរកញ្ញា ចក្រវាឡ រឿន ណាត បានចូលពេទ្យភ្លាមៗកាលពីយប់មិញនេះ ធ្វើឱ្យអ្នកផ្ទះនិងអ្នកជុំវិញខ្លួននាងមានការព្រួយបារម្ភជាខ្លាំង ។ កញ្ញា រឿន ណាត បានបញ្ជាក់ថា កាលពីប៉ុន្មានម៉ោងមុននេះនៅលើ ហ្វេសប៊ុក  របស់ខ្លួន ថា  « កាលពីយប់មិញ ម៉ោង១០ ខ្ញុំមានអាការៈ ចុកពោះខ្លាំង ពិបាកដកដង្ហើម ទើបខ្ញុំបានសំរេចចិត្តមកពេទ្យ ពេទ្យធើ្វការ អេកូ និងតេស្តឈាម លទ្ធផល គឺ ខ្ញុំ រលាកក្រពះធ្ងន់ នឹងលើសគ្រាប់ឈាមស  ។ ខ្ញុំសូម ផ្តាំផ្ញើរ ដល់បងប្អូន ដែលញាំអត់ទៀងពេល គេងអត់គ្រប់គ្រាន់ ធ្វើការធ្ងន់លើសម៉ោង សូមគិតគូរដល់សុខភាពផង ជៀសវាងធ្ងន់ធ្ងរដូចនាងខ្ញុំ ។ ឥឡូវនេះ នាងខ្ញុំបានសម្រាក នឹងព្យាបាលនៅមន្ទីរពេទ្យ ហើយសូមអរគុណដល់បងប្អូន នឹង fan ដែលបាន ឆាតមកលើកទឹកចិត្ត នឹង ជូនពរ »​ ។ ក្រោយពីឃើញសាររបស់កញ្ញា រឿន ណាត បែបនេះបានធ្វើឱ្យមិត្តភក្តិ និង អ្នកគាំទ្រជូនពរនាងឆាប់ជា ។ ក្រៅពីកញ្ញា រឿន ណាត ក៏មានសិល្បករជាច្រើនរូបទៀតក៏មានបញ្ហា ក្រពះ ធ្ងន់ធ្ងរ រហូតរត់ទៅព្យា​បាលនៅក្រៅប្រទេស ដោយសារម្នាក់ៗប្រឹងធ្វើការងាររហូតពេលបាយភ្លេចទឹក បង្កទៅជាមា​នជំងឺបែបនេះ ។ កន្លងមក កញ្ញា  រឿន ណាត ក៏ធ្លាប់ប្រាប់ផងដែរថា សុខភាពនាងមិនសូវល្អទេ ដោយសារនាងញុំាមិនទៀត គ្រាន់តែកន្លងមកមិនសូវធ្ងន់ធ្ងរ ។ ដោយឡែកលើកនេះវាធ្វើទុកខ្លាំងដូច្នេះហើយទើបប្រញាប់មក ពេទ្យព្យាបាល ។ ស្របពេលសម្រាកព្យាបាលជំងឺ រឿន ណាត បានប្រាប់ពីសុខភាពរបស់ខ្លួនថា ពេលនេះជំងឺនាងបានធូរបន្តិចហើយ តែត្រូវតាមដានបន្ត គ្រូពេទ្យសុំឱ្យនាងសម្រាកព្យាបាលមួយរយៈពេលសិន ។ ចំណែកការងាររបស់នាងមួយចំនួនខ្លះត្រូវបន្ត ខ្លះទៀតក៏ត្រូវផ្អាក ៕    ...
សិល្បៈកម្សាន្ត

ស្ងាត់ៗ មាស សុខសោភា ចេញសំណេរ៥បន្ទាត់ ឲ្យអ្នកគាំទ្រជាង៥លាននាក់ពិចារណា

3 ថ្ងៃមុន
3 ថ្ងៃមុន

ស្ងាត់ៗ មាស សុខសោភា ចេញសំណេរ៥បន្ទាត់ ឲ្យអ្នកគាំទ្រជាង៥លាននាក់ពិចារណា

សិល្បៈកម្សាន្ត
ប៉ុន្មានឆ្នាំមកនេះកំពួលតារាចម្រៀងស្រីប្រចាំប្រទេស មាស សុសោភា មិនទាន់ឃើញចេញបទចម្រៀងថ្មីនៅផលិតកម្មមួយណាបន្តទៀតទេ បន្ទាប់ពីវត្តមានរបស់នាងនៅក្នុងផលិតកម្ម ថោន បានដាច់រយាលមក។ ពោលគឺតារាស្រីទឹកដមសំឡេងគ្មានពីរនាពេលបច្ចុប្បន្ន គ្រាន់តែបង្ហើរសំនៀងយ៉ាងក្រអួន តាមរយៈបទចម្រៀងរៀបរាប់ពីទីទេសចរណ៍ធម្មជាតិ និងបទរបស់ស្ថាប័ណ្ឌ មន្ទីរនានា រួមជាមួយបទចម្រៀងពាក់ព័ន្ធផលិតផលផ្សេងៗតែប៉ុណ្ណោះ។ រូបភាពនេះទោះជាមិនសូវទាក់បានចំណាប់អារម្មណ៍ថ្មីពីសំណាក់ទស្សនិកជនក្តី ប៉ុន្តែប្រជាប្រិយភាព មាស សោភា នៅតែឈរលើកំពួលតារាងក្នុងចំណោមតារាចម្រៀងល្បីប្រចាំប្រទេសដដែល ពោលគឺគ្រប់សកម្មភាពរបស់នាងនៅតែទទួលបានការចាប់អារម្មណ៍ ពីមហាជនគ្រប់ពេល។ ជាក់ស្តែងថ្មីៗខណៈដែល មាស សុខសោភា បានសរសេរសារអប់រំផ្លូវចិត្ត ប្រាំបន្ទាត់នៅលើ Page ហ្វេសប៊ុករបស់ខ្លួន ដែលមានសមាជិកជាង ៥ លាននាក់នោះ នៅតែមានអ្នកចូលរួមសរសេរ Comments បញ្ចេញមតិជាច្រើនជាមួយរូបនាង ដោយមានមតិភាគច្រើនបានកោតសរសើថា នេះជាសារដ៏ល្អថែមទៀតផង។ នេះគឺជាសាររបស់ មាស សុខសោភា “តើអ្វីទៅដែលជាមេរោគនៅក្នុងចិត្តរបស់មនុស្ស? សួរខ្លួនឯងឆ្លើយខ្លួនឯងចា៎ បើសំរាប់ខ្ញុំគឺភាពល្ងង់ខ្លៅក្នុងអន្លង់អវិជា្ជដែលបន្លំនៅក្នុងចិត្តហ្នឹងហើយ ដែលនាំអោយរាងកាយនិងនឹងខួរក្បាល គិតរឿងដែលខុសនឹងបាប ដែលនាំអោយយើងរកឃើញខ្លួនឯងមិនឃើញនោះទេ គឺថាវង្វេងវង្វាន់ជាមួយនិងការចង់បាន តាមការប្រាថ្នារបស់ចិត្ត បញ្ជាមិនចប់មិនចេះហើយនោះទេ បងអូនគិតយ៉ាងណាដែរ សូមខមមិនប្រាប់វិញផង” ។ សារអប់រំចិត្តរបស់ មាស សុខសោភា នេះដែរដ្បិតមិនមែនជាសំណេររបស់បណ្ឌិតក្តី ប៉ុន្តែក៏មានសមាជិកក្នុង Page ជាងប្រាំលាននាក់ បានចូលរួមពិចារណា និងបញ្ចេញនូវការយល់ឃើញបន្ថែមចំពោះសំណេររបស់នាងផងដែរ  ។  ម្យ៉ាងទៀតសំណេរទាំងប្រាំបន្ទាត់របស់ មាស សុខសោភា ខាងលើនេះ ក៏អាចចាត់ទុកថា សារអប់រំផ្លូវចិត្តដ៏ល្អប្រសើមួយ ក្នុងនាមនាងជាតារាច្រៀងលំដាប់កំពួលរបស់ប្រទេសជាតិមួយ ដែលបានព្យាយាមបង្ហាញនូវអ្វីដែលជារូបភាពវិជ្ជមានសម្រាប់អ្នកគាំទ្រ៕ ...
សិល្បៈកម្សាន្ត

កូនស្រីអាយុជិត ២ ឆ្នាំ ឌី សូនីត្តា ទើបដាច់ចិត្តថតឈុតហែលទឹកបង្ហាញរាងជាលើកដំបូង !  

4 ថ្ងៃមុន
4 ថ្ងៃមុន

កូនស្រីអាយុជិត ២ ឆ្នាំ ឌី សូនីត្តា ទើបដាច់ចិត្តថតឈុតហែលទឹកបង្ហាញរាងជាលើកដំបូង !  

សិល្បៈកម្សាន្ត
  ភ្នំពេញ ៖ តាំងពីសម្រាលកូនមក ឌី សូនីត្តា កម្របង្ហាញខ្លួនក្នុងឈុតសិចស៊ីណាស់ជាពិសេសឈុត ហែលទឹក ដោយឡែកថ្មីៗនេះស្រាប់តែតារាស្រីរូបនេះ ប​ង្ហាញរូបថតឈុតហែលទឹកជាច្រើនសន្លឹក ធ្វើឱ្យអ្នកគាំទ្រសម្លឹងមើលគ្រប់ៗគ្នា ។ ឌី សូនីត្តា ធ្លាប់ជាតារាសម្តែងនិងចម្រៀងល្បីឈ្មោះម្នាក់និងគេម្នាក់ តែចាប់តាំងពីមានគ្រួសារ និងមានកូនរួច នាងមិនទទួលការងារសិល្បៈដូចមុនទេ ដោយសារនាងមមាញឹកនៅក្នុងការងាររកស៊ី លក់ផលិតផល និងមើលសំអាងការខ្លួន ពីព្រោះអាជីពសិល្បៈមិនអាចរកប្រាក់ចំណូលបានច្រើន ដើម្បីចិញ្ចឹមគ្រួសារនោះទេ ។ ក្នុងឈុតសម្លៀកបំពាក់ហែលទឹកនេះ ឌី សូនីត្តា នៅតែមានរូបសម្រស់ស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ សូម្បីតែអ្នកគាំទ្រ ក៏លាន់មាត់សរសើរដែរ ។ ឌី សូនីត្តា បង្ហាញរូបសិចស៊ីក្នុងឈុតហែលទឹកនេះមិនមែនថតផ្សាយពាណិជ្ជកម្មអ្វីនោះទេ នាងគ្រាន់តែថតទុកជាអនុស្សាវរីយ៍ ណាមួយពេលនេះនាងស្រកគីឡូជាងមុន ដូច្នេះហើយទើបនាងថតរូបទុកមើលពេលចាស់ទៅ ។   នេះជាលើកដំបូងនហើយដែល ឌី សូនីត្តា ហ៊ានថតឈុតហែលទឹកបញ្ចេញសាច់បែបនេះក្រោយពី កូនស្រីខ្លួនមានវ័យជិត ២ ឆ្នាំ ។ បើទោះបីជាជាតារាសម្តែង និង ចម្រៀង ឌី សូនីត្តា បានបោះបង់អាជីពសិល្បៈអស់ជាច្រើនឆ្នាំ ប៉ុន្តែនាងនៅតែស្រឡាញ់អាជីពដែលបានធ្វើឱ្យនាងល្បីឈ្មោះ នាងថា បើមានឱកាសនាងនឹងទទួលការងារចាស់ឡើងវិញ ៕ ...
សិល្បៈកម្សាន្ត

អបអរសាទរ! រៀបការបាន៣ខែ Son Ye Jin និង Hyun Bin មានដំណឹងល្អហើយ

4 ថ្ងៃមុន
4 ថ្ងៃមុន

អបអរសាទរ! រៀបការបាន៣ខែ Son Ye Jin និង Hyun Bin មានដំណឹងល្អហើយ

សិល្បៈកម្សាន្ត
  កូរ៉េ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ តារាសម្តែងល្បីឈ្មោះ Son Ye Jin ភរិយាតារាសម្តែង Hyun Bin បានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា នាងកំពុងពរពោះកូនដំបូង បន្ទាប់ពីរៀបការបាន៣ខែ។ កន្លងមកមហាជនបានសង្ស័យថា គូស្វាមីភរិយា តារាសម្តែងល្បីឈ្មោះខាងលើអាចនឹងមានដំណឹងល្អឆាប់ៗ បន្ទាប់ពីបែកធ្លាយរូបថតអ្នកទាំងពីរកំពុងនៅមន្ទីរពេទ្យ អីលូវនេះបានដឹងការពិតច្បាស់លាស់ហើយថា Son Ye Jin និង Hyun Bin  ជិតក្លាយជាប៉ាម៉ាក់ហើយ ហើយដំណឹងនេះក៏បានធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីររំភើបយ៉ាងខ្លាំង។ សូមបញ្ជាក់ថា អ្នកទាំងពីរបានក្តោបភាពល្បីល្បាញយ៉ាងខ្លាំងតាមរយៈរឿង «Crash Landing On You» រហូតពួកគេបានប្រកាសថាមានទំនាក់ទំនងជាមួយគ្នាកាលពីដើមខែមករា ឆ្នាំ២០២១ និងបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ៕ ...
សិល្បៈកម្សាន្ត

 កែវ ស្រីនាង វ័យ៤១ឆ្នាំ កូនស្រីវ័យ ១៧ឆ្នាំ ជួយពិនិត្យនរណាស្អាតជាង

5 ថ្ងៃមុន
5 ថ្ងៃមុន

 កែវ ស្រីនាង វ័យ៤១ឆ្នាំ កូនស្រីវ័យ ១៧ឆ្នាំ ជួយពិនិត្យនរណាស្អាតជាង

សិល្បៈកម្សាន្ត
  ភ្នំពេញ៖ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ បើនិយាយពីសម្រស់របស់តារាសម្តែង កែវ ស្រីនាង ពោលគឺអ្នកនាងនៅតែស្រស់ស្អាត ជាពិសេសចុងក្រោយនេះត្រូវបានអ្នកគាំទ្រសសើរថា សម្រស់របស់តារារូបនេះនៅតែរក្សាបានភាពក្មេងជាងវ័យ រហូតមានការសង្ស័យថាទម្រង់មុខតារាវ័យ៤១ឆ្នាំរូបនេះ អាចទើបនឹងកែបន្ថែមចំណុចខ្លះៗ ។ ជាការពិតណាស់​ គិតមកទល់ពេលនេះ កែវ ស្រីនាង មានវ័យច្រើនហើយ ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រកត់សម្គាល់នោះ គឺសម្រស់របស់នាងកាន់តែស្អាត និងក្មេងជាងវ័យ ហើយបើថតរូបជាមួយកូនស្រី ដែលមានវ័យ១៧ឆ្នាំនោះ មើលស្ទើរតែមិនដឹងថាម្នាក់ណាកូន ម្នាក់ណាជាម្ដាយឡើយ ។ តួយ៉ាងថ្មីៗនេះ តារាស្រីដែលអាចសម្ដែងបានគ្រប់ទម្រង់ខាងលើ បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈរូបថត ថតជាមួយកូនស្រីរបស់នាង ដែលបច្ចុប្បន្នទើបពេញវ័យក្រមុំ។ តាមរយៈរូបថតរបស់ កែវ ស្រីនាង និងកូនស្រី ដែលកំពុងមានការចែករំលែកច្រើននៅលើបណ្ដាញសង្គមនេះផងដែរ បានបង្ហាញឱ្យឃើញថា គេទាំងពីរនាក់មានមុខមាត់ស្រដៀងគ្នា និងស្រស់ស្អាតដូចគ្នា ។ ហើយបើទោះជា ស្រីនាង មានវ័យ ៤១ ឆ្នាំ​ បើធៀបជាមួយកូនស្រីអាយុ ១៧ឆ្នាំ ឃើញថាមិនមានអ្វីខុសគ្នាឆ្ងាយឡើយ ដូច្នេះហើយទើបទស្សនិកជនលាន់មាត់ពោលសរសើថា គេទាំងពីរនាក់ម្ដាយកូនប្រៀបបានដូចជាមិត្តភក្ដិគ្នាអ៊ីចឹង ។ គួរឲ្យដឹងផងដែរថា កែវ ស្រីនាង ស្ថិតក្នុងចំណោមតារាស្រីដែលមានសំណាងព្រោះនាងមានស្វាមីជាជនបរទេសមាន ទ្រព្យស្តុកស្ដម្ភ  ។ គិតមកដល់ពេលនេះ កែវ ស្រីនាង រៀបការជិត ២០ឆ្នាំហើយនាងក៏ទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតតែម្នាក់គត់ ។ កែវ ស្រីនាង ធ្លាប់ប្រាប់ថា​នាងមិនអាចយកកូនបន្ថែមទៀតដោយសារបញ្ហាសុខភាព៕...
សិល្បៈកម្សាន្ត

ទីបំផុតលោក នៅ ស៊ីនឿន ដាច់ចិត្តចេញទៅ អាមេរិក តាមភរិយាហើយ !

5 ថ្ងៃមុន
5 ថ្ងៃមុន

ទីបំផុតលោក នៅ ស៊ីនឿន ដាច់ចិត្តចេញទៅ អាមេរិក តាមភរិយាហើយ !

សិល្បៈកម្សាន្ត
  ភ្នំពេញ៖ ពេលរៀបការរួចកាលពីថ្ងៃទី២២ធ្នូ ឆ្នាំ២០២១ លោក នៅ ស៊ីនឿន មិនដាច់ចិត្តចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមភរិយារបស់ខ្លួនអ្នកនាង សោម ដូមូនិច ឡើយ ដោយសារតែលោកមានអាជីវកម្មជាច្រើននៅក្នុងស្រុក ណាមួយលោកក៏មិនដាច់ចិត្ត ពីអាជីពចម្រៀងដែរ ។ ទោះជាយ៉ាងនេះក្តី ថ្មីៗនេះ លោក នៅ ស៊ីនឿន បានបញ្ជាក់ជាថ្មីម្តងទៀតថា ពេលនេះលោកសម្រេចចិត្តចេញទៅ អាមេរិកហើយ ដើម្បីបំពេញបំណងភរិយាខ្លួន ។ ស្របពេលលោក នៅ ស៊ីនឿន សម្រេចចិត្តបំពេញបំណងភរិយាខ្លួន គឺលោកនិងភរិយាក៏មានបំណង នឹងយកកូនភ្លាមៗផងដែរ ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ។ លោក នៅ​ ស៊ីនឿន បន្ថែមទៀតថា ថ្វីដ្បិតលោកជូនភរិយាទៅ អាមេរិក តែលោកមិនចេញទៅរស់នៅទីនោះជាអចិត្រៃយ៍ទេ បើមានឱកាសលោកនៅតែត្រឡប់មកស្រុក កំណើតវិញ ។ ចាប់តាំងពីលោក នៅ ស៊ីនឿន រៀបការមក លោកមិនសូវខ្វល់ពីអាជីពចម្រៀងឡើយ ភាគច្រើនលោកមមាញឹកនៅក្នុងការងាររកស៊ី ជាក់ស្តែងលោកបានបោះទុនប្រាក់រាប់សែនដុល្លារដើម្បីបើកផ្ទះលំហែរមួយ នៅខេត្ត មណ្ឌលគីរី ដែលជាក្តីស្រមៃខ្លួន និងភរិយា ៕  ...
សិល្បៈកម្សាន្ត

 លាន អាហ្រ្វីលគីនីន សែនព្រេននិងអ្នកមេម៉ាយ យូ លីណា ខណៈមិនអើពើនឹងរឿង កែវ វល័ក្ខ សុំឲ្យចូលខ្លួនដោះស្រាយ

5 ថ្ងៃមុន
5 ថ្ងៃមុន

 លាន អាហ្រ្វីលគីនីន សែនព្រេននិងអ្នកមេម៉ាយ យូ លីណា ខណៈមិនអើពើនឹងរឿង កែវ វល័ក្ខ សុំឲ្យចូលខ្លួនដោះស្រាយ

សិល្បៈកម្សាន្ត
  ភ្នំពេញ ៖  ទើបតែមានការចាប់អារម្មណ៍រឿង កែវ វល័ក្ខ ភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីមិនបានប៉ុន្មានផង ស្រាប់តែនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២២ លោក លាន អាហ្រ្វីលគីនីន និងមេម៉ាយកូន ៣ យូ លីណា ដឹកដៃ គ្នាសែនព្រេន មានមេបាចាស់ទុំដឹងលឺ ដើម្បីសមទៅតាមទំនៀមទំលាប់ មិនឱ្យចាញ់ កែវ វល័ក្ខ ដែលជាអតីតភរិយារបស់ខ្លួននោះទេ ។ អ្នកនាង យូ លីណា ភរិយាលោក លាន អាហ្រ្វីលគីនីន បានរៀបរាប់នៅលើ ហ្វេសប៊ុក របស់ខ្លួនថា « រៀបការមិនបង្ខំ ជ្រើសរើសដោយចិត្តនិងចិត្ត ជាសេចក្តីសុខ កម្មវិធីតូចតាច សែនព្រេន ហូបចុកបងប្អូន ចំណាយតិច ចំណេញបានប្តី ១ ជ័យយោ ខ្ញុំមានប្តីហើយ លែងមេម៉ាយ​ហើយ » ។ មើលទៅភរិយាយថ្មីលោក លាន អាហ្រ្វីលគីនីន ពិតជារំភើបចិត្តណាស់ក្នុងថ្ងៃពិសេសរបស់ខ្លួន ចំណែកលោក លាន អាហ្រ្វីលគីនីន វិញ បានត្រឹមតែនិយាយក្នុងថ្ងៃពិសេសរបស់ខ្លួនថា « អរគុណប៉ាម៉ាក់ទាំងសងខាង » ។ មកទល់ពេលនេះលោក លាន អាហ្រ្វីលគីនីន នៅតែពុំទាន់តបទៅរឿងដែល កែវ វល័ក្ខ ទាមទាររឿង បំណុល និងរឿងចិញ្ចឹមកូនទាំង ៤ នៅឡើយទេ លោកសំងំមិនតបតអ្វីទាំងអស់ ។ ចំណែកអ្នកនាង កែវ វល័ក្ខ វិញនៅតែទទួចសុំឱ្យលោក លាន អាហ្រ្វីលគីនីន ចូមមកដោះស្រាយ ។ ពេលនេះទាំងលោក លាន អាហ្រ្វីលគីនីន និង កែវ វល័ក្ខ សុទ្ធតែមាន​ដៃគូរៀងៗខ្លួន ថ្វីដ្បិតតែមានរឿងមិនល្អកើតឡើងចំពោះអ្នកទាំងពីរ ប៉ុន្តែសម្រាប់អ្នកគាំទ្រមួយចំនួ​ន ក៏បានជូនពរពួកគេសមប្រកប និងជីវិតគូថ្មី ៕    ...
សិល្បៈកម្សាន្ត

នាង ខ្ញុង សម្រេចឈប់ពី CTN សម្រុកលក់ផ្អក ត្រីងៀត រកប្រាក់ដោះបំណុលគេ

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

នាង ខ្ញុង សម្រេចឈប់ពី CTN សម្រុកលក់ផ្អក ត្រីងៀត រកប្រាក់ដោះបំណុលគេ

សិល្បៈកម្សាន្ត
  ភ្នំពេញ ៖ កន្លងមកធ្លាប់មានព័ត៌មានថា តារាកំប្លែង នាង ខ្ញុង បានចេញពីទ្រនំចាស់របស់ខ្លួនហើយ តែអ្វីដែលប្លែកនោះស្រាប់តែប៉ុន្មានថ្ងៃនេះ នាង ខ្ញុង បែរជាទើបប្រកាសថា ខ្លួនទើបបញ្ចប់កុងត្រាជាមួយ ទ្រនំចាស់របស់ខ្លួនទៅវិញ ។ ម្សិលមិញនេះនាង ខ្ញុង បាន​បង្ហាញនូវអារម្មណ៍រីករាយនៅពេលខ្លួនឡាយលក់ ត្រីងៀត ផ្អក សាច់គោ ដែលជាអាជីវកម្មផ្ទាល់ខ្លួនថា  ថ្ងៃនេះនាងបានបញ្ចប់កុងត្រាជាមួយខាង ស៊ីធីអិន ហើយ ដូច្នេះនាងសូមលក់ដូរបញ្ចុះតម្លៃ ព្រោះនាងសប្បាយចិត្ត ។ មានទស្សនិកជនជាច្រើនមានការងឿងឆ្ងល់ថា តើហេតុអ្វីនាង ខ្ញុង សប្បាយចិត្តទៅវិញនៅពេលបញ្ចប់កុងត្រាការងារបែបនេះ ? នាង ខ្ញុង មិនបានតបអ្វីច្រើននោះទេ គ្រាន់តែនិយាយថា ពេលនេះនាងសប្បាយចិត្តជាងមុនច្រើន អ្វីដែលនាងត្រូវធ្វើនៅក្នុងពេលនេះ គឺខំប្រឹងរកលុយដើម្បីដោះបំណុល មិនថាការងារអ្វីនាងទទួលធ្វើទាំងអស់ ឱ្យតែជាការរងារស្របច្បាប់ និងបានលុយ  ។ មិនត្រឹមតែនាង ខ្ញុង នោះទេដែលបានចាកចេញពីទ្រនំចាស់ ក្នុងនោះក៏មានតារាកំប្លែងជាច្រើនរូប ទៀតផងដែរដែលបានលាឈប់ពីកន្លងដែលធ្វើឱ្យពួកគេល្បីល្បាញ ក្រោយពីមានរឿងចម្រុងចម្រាស នាពេលកន្លងមក បើទោះបីជាខាងអ្នកគ្រប់គ្រងព្យាយាមសម្របសម្រួល ប៉ុន្តែអ្នកខ្លះបានលាឈប់ ជាបណ្តើរៗហើយ ។ តាំងពីមានរឿងអាស្រូវជំពាក់លុយគេរាប់សែនដុល្លារមក​ តារាកំប្លែងនាង ខ្ញុង មិនសូវលេចមុខនៅលើឆាកកំប្លែងនោះទេ យូរៗម្តងទើបនាងបង្ហាញមុខ ។ នាង ខ្ញុង នៅតែអះអាងថា បំណុលរបស់នាងពេលនេះនៅពុំទាន់ដោះអស់នៅឡើយទេ ហើយនាងក៏មិនអស់សង្ឃឹមក្នុងជីវិតដែរ ពីព្រោះនាងមានគ្រួសារ មានការងារធ្វើ បំណុលគឺដោះរួចជាបណ្តើរៗ ៕ អាលីហ្សា    ...
សិល្បៈកម្សាន្ត

Big Hit ច្រានចោលពាក្យចចាមអារ៉ាមរឿងរៀបការ RM មេក្រុម BTS

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

Big Hit ច្រានចោលពាក្យចចាមអារ៉ាមរឿងរៀបការ RM មេក្រុម BTS

សិល្បៈកម្សាន្ត
  កូរ៉េ ៖ កាលពីពេលថ្មីៗនេះ មានពាក្យ ចចាមអារ៉ាមថា RM មេក្រុម BTS នឹងរៀបការជាមួយនារីមានទ្រព្យស្តុកម្នាក់ ខណៈក្រុមហ៊ុន Bit Hit បានច្រានចោលព័ត៌មានពាក្យចចាមអារ៉ាមនេះទាំងស្រុង។ Big Hit Music បាននិយាយថា «ពាក្យចចាមអារ៉ាមរៀបការរបស់ RM គឺគ្មានមូលដ្ឋាន។ យើងកំពុងចាត់វិធានការជាបន្តបន្ទាប់ប្រឆាំងនឹងពាក្យចចាមអារ៉ាមអាក្រក់ដែលបានចាប់ផ្តើមនៅលើ YouTube »។ ត្រឡប់ទៅឆ្នាំ២០២១ ក្រុមហ៊ុនគ្រប់គ្រងតារាចម្រៀងរូបនេះក៏បានចេញមុខបដិសេធម្តងហើយពីពាក្យចចាមអារ៉ាម ទំនាក់ទំនងស្នេហារបស់ RM ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃ ទី២៣ ខែ មិថុនា ឆាណែលយូធូបដ៏ ល្បី ឈ្មោះ Sojang បាន អះអាង ថា RM មេក្រុម BTS នឹង រៀបការឆាប់ៗនាពេលខាងមុខនេះ ខណៈអនាគតកូនក្រមុំរបស់តារាចម្រៀងរូបនេះគឺជាអ្នកគាំទ្រម្នាក់របស់ BTS តាំងពីឆ្នាំ២០១៤ ហើយថែមទាំងជាកូនអ្នកមានទ្រព្យម្នាក់ថែមទាំងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Ivy League ដ៏ល្បីល្បាញ។ បច្ចុប្បន្នពាក្យចរចាមអារ៉ាមខាងលើកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងបំផុតនៅលើបណ្ដាញសង្គមនៅប្រទេសកូរ៉េខាងត្បូង ៕  ...
សិល្បៈកម្សាន្ត

អតីតតារាចម្រៀង ស្រី ណយ ក្ដៅចិត្តនឹងបុរសម្នាក់មានប្រពន្ធហើយ តែតាមមកចែចង់នាង

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

អតីតតារាចម្រៀង ស្រី ណយ ក្ដៅចិត្តនឹងបុរសម្នាក់មានប្រពន្ធហើយ តែតាមមកចែចង់នាង

សិល្បៈកម្សាន្ត
  ភ្នំពេញ៖ អតីតតារាចម្រៀងស្រីគ្រាប់ពេជ្រនៅក្នុងផលិតកម្ម Bigman  ស្រី ណយ  កាលពីពេលថ្មីៗនេះ បានបង្ហាញអារម្មណ៍ខឹងក្រោធយ៉ាងខ្លាំងទៅកាន់បុរសម្នាក់ដែលបានឆាតមកផ្លែផ្កា​សុំស្នេហ៍នាង ទាំងនាងបានស្គាល់រួចមកហើយថា បុរសម្នាក់នោះមានប្រពន្ធរួចហើយ ។ នៅក្នុងសារហ្វេសប៊ុករបស់ម្ចាស់បទ «មេអណ្ដើក» ខាងលើនេះ បានឱ្យដឹងថា បុរសដែលមានប្រពន្ធជាអ្នកលក់អនឡាញម្នាក់ ហើយក៏ជាម៉ូយធ្លាប់ជួយទិញឥវ៉ាន់គ្នាទៅវិញ ទៅមកនោះ បានសុំលេខទូរស័ព្ទ និង តេឡាក្រាម របស់នាងដោយយកលេសថាស្រួលបញ្ជារទិញឥវ៉ាន់ជាជាងប្រើហ្វេសប៊ុក ប៉ុន្តែក្រោយពីបានលេខ និង តេឡេក្រាម នាងហើយនោះ បែរជាឆាតមកសាសង បបួលចេញក្រៅ ដែលជាហេតុនាំឱ្យក្ដៅចិត្តយ៉ាងខ្លាំង ។ ស្រី ណយ ថែមទាំងបានសរសេរធ្ងន់យ៉ាងដូច្នេះថា «តាមពិតទៅខ្ញុំអត់ចង់ផុសរឿងម្នាក់ប្រុសនឹងទេ ព្រោះមិនចង់ផុសអីចឹងៗក្នុងអាខោន តែខ្ញុំដេកគិតហើយនៅតែហួសចិត្តពេក ហេតុអីមុខមាត់ស្អាតបាតហើយប្រពន្ធក៏ជាបុគ្គលល្បីក្នុងវិស័យអនឡាញម្នាក់ដែរ បើនិយាយពីសម្រស់ គឺកាន់តែស្អាត តែហេតុអីបានជាប្តីដើរឆាតធ្វើចរិកបែបនេះទៅវិញ...បើខ្ញុំចង់បំផ្លាញកិត្តិយសអ្នកឯងវិញ ខ្ញុំបង្ហាញមុខហើយមិនបាំងមុខអោយចឹងទេ បើប្រពន្ធបានឃើញដឹងតែគាំងនឹងចរិកប្តីនឹងហ្មង តែខ្ញុំមិនធ្វើព្រោះខ្ញុំមិនចង់បំផ្លាញក្តីសុខអ្នកណាឬប៉ះពល់អ្នកណាម្នាក់ទេ ព្រោះខ្ញុំសុំតែសុខទេរាល់ថ្ងៃនេះ តែបើតាមចិត្តខ្ញុំចង់ធ្វើវិញមនុស្សចរិកអន់ដូចអ្នកឯងដឹងតែល្បីកក្រើកពេញហ្វេកបុកហើយ..»។ អតីតតារាចម្រៀងស្រីរាងតូចច្រឡឹងខាងលើ បានបន្តថា «ប្តីចរិកអន់ៗដូចអ្នកឯងចឹងដូចមិនសមអោយខ្ញុំទុកមុខអោយសោះ គួរតែលាតត្រដាងអោយខ្មាសគេ ដឹងដល់ប្រពន្ធតើបានសមនឹងចរិកថោករបស់អ្នកឯង តែសំណាងហើយដែលខ្ញុំមិនចង់ ធ្វើព្រោះខ្ញុំមិនចង់បំផ្លាញគ្រួសារអ្នកណាទេ ហើយខ្ញុំក៏បានបើកប្លុកអ្នកឯងវិញដែរ បើចូលមើលហើយឃើញខ្ញុំផុស St (Status) មួយនេះហើយកែចរិកចេញផងទៅប្រូ មុខមាត់មើលទៅស្លូតបូតថ្លៃថ្នូរណាស់ មិនសមចរិកថោកចឹងសោះកុំចេះតែហ៊ានពេកអាមនុស្សរោគចិត្ត ប្រយ័ត្នអញដូរចិត្តដាក់អោយឃើញមុខផ្អើលអាឡូវហើយ» ។ គួរ​ឱ្យដឹងផងដែរថា ក្រោយពីរំសាយផលិតកម្ម Bigman ស្រីណយ ក៏បានបញ្ចប់អាជីពជាតារាចម្រៀង ហើយបច្ចុប្បន្ននាងកំពុងប្រឡូកនៅក្នុងវិស័យលក់ផលិតសម្រស់លើអនឡាញ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ។​ បើក្រឡេកទៅមើលសម្រស់របស់ស្រីតូចច្រឡឹងម្នាក់នេះ សង្កេតឃើញថា នាងនៅតែរក្សារាងឱ្យស្លីមស្អាតដដែល គ្រាន់តែការតុបតែងខ្លួនមានការខុសប្លែកពីមុន ពោលគឺពេលខ្លះសិចស៊ី និងស៊ីវិល័យខ្លាំងថែមទៀតផង ខណៈដែលកាលនៅជាតារាចម្រៀងនាង តែងខ្លួនតែបែបសុភាពៗប៉ុណ្ណោះ ៕  ...
សិល្បៈកម្សាន្ត

Kim Garam សមាជិក LE SSERAFIM នឹងចូលរួមផ្សព្វផ្សាយជាមួយក្រុមវិញទោះកំពុងជាប់រឿងអាស្រូវ Bully

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

Kim Garam សមាជិក LE SSERAFIM នឹងចូលរួមផ្សព្វផ្សាយជាមួយក្រុមវិញទោះកំពុងជាប់រឿងអាស្រូវ Bully

សិល្បៈកម្សាន្ត
  កូរ៉េ៖ សមាជិកក្រុមចម្រៀង  LE SSERAFIM របស់ Source Music  គឺ  Kim Garamកំពុងរៀបចំចូលរួមជាមួយក្រុមក្នុងការផ្សព្វផ្សាយ សកម្មភាពនៅប្រទេសជប៉ុនបន្ទាប់ពីផ្អាកសកម្មភាពបណ្តោះអាសន្នរយៈពេល២ខែជុំវិញរឿងអាស្រូវ Bully ។ គូសបញ្ជាក់ថា កាលពីខែមេសាមានការចោទប្រកាន់ថា Kim Garam  ជាជនល្មើស Bully គេក្នុងសាលា  ព្រមទាំងបញ្ចេញភស្តុតាងជាច្រើនមានដូចជារូបភាពមិនល្អរបស់នាងកាលនៅសាលា ថែមទាំងជាប់ក្នុងបញ្ជីរអ្នកបង្កបទល្មើស Bully កម្រិត៥ របស់គណកម្មាធិការសាលា ។ ក្រោមការចោទប្រកាន់ និងបង្ហាញភស្តុតាងជាច្រើន អ្នកនិយមលេងអ៊ីនធឺណិតបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ខណៈដែរក្រុមហ៊ុនបានចេញលិខិតបដិសេធថា រឿងនេះមិនមែនជាការពិត តារាចម្រៀង Kim Garam កើតឆ្នាំ២០០៥ រូបនេះមិនមែនជាអ្នកប្រព្រឹត្តបទលើសឡើយ។ ទោះយ៉ាងណា មហាជននៅប្រទេសកូរ៉េបានបង្ហាញការមិនយល់ស្របឱ្យនាងបញ្ចេញសកម្មភាពឡើយ រហូតក្រុមហ៊ុនបានសម្រេចចិត្តផ្អាកសកម្មភាពរបស់នាងជាបណ្តោះអាសន្នសិន ដោយមិនបានដកនាងចេញពីក្រុម។ បន្ទាប់មកនៅថ្ងៃទី២១ ខែមិថុនា Source Music បានប្រកាសថា Kim Garam នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីតន្ត្រី ហើយនឹងបន្តការផ្សព្វផ្សាយជាមួយក្រុមនៅប្រទេសជប៉ុន។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ Kim Garam ត្រូវបានបញ្ចូលក្នុងរូបភាពទស្សនាវដ្ដីជប៉ុន ដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េជាច្រើនមានការខឹងសម្បារ និង រិះគន់យ៉ាងចាស់ដៃ៕ ...
សិល្បៈកម្សាន្ត

  យក់​ ឋិតរដ្ឋា ដឹកដៃ ឃុំ ប៉ុណ្ណាដែត ឡើងឆាកច្រៀងជាថ្មី រកប្រាក់ផ្គត់ផ្គង់គ្រួសារ

1 សប្ដាហ៍មុន
1 សប្ដាហ៍មុន

  យក់​ ឋិតរដ្ឋា ដឹកដៃ ឃុំ ប៉ុណ្ណាដែត ឡើងឆាកច្រៀងជាថ្មី រកប្រាក់ផ្គត់ផ្គង់គ្រួសារ

សិល្បៈកម្សាន្ត
  ភ្នំពេញ ៖ ជាច្រើនឆ្នាំមកហើយដែលលោក ឃុំ ប៉ុណ្ណាដែត បានបោះបង់អាជីពចម្រៀងចោល ដើម្បីងាកមកពង្រឹងអាជីវកម្មផ្សេងៗ ដោយឡែកថ្មីៗនេះក្រោយបង្ហាញថា ខ្លួនកំពុងមានបញ្ហារឿងរកស៊ី រហូតធ្លាក់ខ្លួនខ្លាំងនោះ ស្រាប់តែអ្នកនាង យក់ ឋិតរដ្ឋា បានដឹកដៃស្វាមីឡើងឆាកច្រៀងជាថ្មី ធ្វើឱ្យអ្នកគាំទ្រកាន់តែមានការភ្ញាក់ផ្អើល ។ រឿងតារាចម្រៀង យក់ ឋិតរដ្ឋា ធ្លាក់ខ្លួនដល់ថ្នាក់រកលុយទឹកទឹកដោះគោឱ្យកូនមិនបាន នៅតែធ្វើឱ្យទស្សនិកជនជាច្រើនមិនអស់ចិត្ត និងមានចម្ងល់ថា តើតារាចម្រៀងរូបនេះពិតជាធ្លាក់ខ្លួនដល់ថ្នាក់នេះ ឬគ្រាន់តែជាការសម្តែង ? ប៉ុន្តែការយល់ឃើញបែបនេះ ត្រូវបាន យក់​ ឋិតរដ្ឋា នៅតែអះអាងបន្ថែមថា គ្មានអ្នកចង់អួតរឿងខ្លួនឯងក្រទេ តែមានរឿងខ្លះនាងសុំមិនទាន់បរិយាឲ្យអស់ទេ ព្រោះមិនទាន់ដល់ពេល ។ ជាមួយគ្នានេះផងដែរ យក់ ឋិតរដ្ឋា ក៏បានប្រកាសជារឿយៗថា ប្តីរបស់ខ្លួនលោក ឃុំ ប៉ុណ្ណាដែត នឹងវិលត្រឡប់មកវិស័យសិល្បៈឡើងវិញ។ ដូចនឹងការអះអាងនេះកាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ នាងនិងស្វាមីបានដឹកដៃគ្នាឡើងឆាកតន្រ្តីជាមួយគ្នា  ដោយនាងថែមទាំងបាននិយាយថា « ថ្ងៃនេះសុំបណ្តើរដៃគូចាស់ឡើងឆាកតន្រ្តីម្តង » ។ ទន្ទឹមគ្នានោះលោក ឃុំ ប៉ុណ្ណាដែត ធ្លាប់បាននិយាយផងដែរថា លោកចង់វិលមកសិល្បៈវិញដែរ តែមិនដឹងថាមានការគាំទ្រដូចមុនឬយ៉ាងណាទេ ។ តែលោកក៏មានបំណងនិងធ្វើបទចម្រៀងថ្មីដើម្បីបំពេរអារម្មណ៍ ទស្សនិកជនក្នុងពេលឆាប់ៗ ។ គេមិនទាន់ប្រាកដថា ការដែលប្តីប្រពន្ធតារាចម្រៀងមួយគូនេះដឹកដៃគ្នាឡើងឆាកតន្រ្តីជាថ្មីនេះ ដើម្បីសន្សំប្រាក់ជាថ្មី ដើម្បីរកប្រាក់ចិញ្ចឹមកូន ខណៈល្បីថា ពួកគេធ្លាក់ខ្លួនរកលុយទិញទឹកដោះគោឲ្យគូនគ្មាននោះទេ  ប៉ុន្តែបើការបញ្ជាក់ប្រាប់មហាជនមុននេះថា គ្រួសារនាងពិតជាជួបទុរភិក្សមែននោះ វត្តមានវត្តមានពួកគេ អាចជាការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គងកូនៗពិតប្រាកដមែន ៕ អាលីហ្សា ...