FC Sports logo
បាល់ទាត់

មកស្គាល់និមិត្តរូបរបស់កំពូលកីឡាករវ័យក្មេង ៣រូបខាងក្រោមនេះ

3 weeks ago
3 weeks ago

មកស្គាល់និមិត្តរូបរបស់កំពូលកីឡាករវ័យក្មេង ៣រូបខាងក្រោមនេះ

បាល់ទាត់
ជាទូទៅមនុស្សគ្រប់ៗរូបតែងតែមាននិមិត្តរូបរបស់ខ្លួនដែលតែងតែហៅថា Idol ដើម្បីអោយពួកគេរៀនសូត្រនិងយកគម្រូតាម  ក្នុងនោះយើងឃើញថាកីឡាវ័យក្មេង ៣រូបដែលស៊ុតតែមាន Idol ដូចគ្នាក្នុងអាជីពបាល់ទាត់របស់ពួកគេនោះគឺ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិ Norway ដែលជាកីឡាករមិនអាចខ្វះបានរបស់ Dortmund ជាអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ Cristaino Ronaldo ។ ដូចគ្នានេះផងដែរខ្សែប្រយុទ្ធឆ្នើមវ័យក្មេង ២រូបទៀត Kylian Mbappe និង​ Joao Felix ក៏ជាអ្នកគាំទ្រដ៏ងប់ងល់របស់ខ្សែប្រយុទ្ធឆ្មើមវ័យ ៣៧  Cristaino Ronaldo ផងដែរ ។ Cristiano Ronaldo គាត់គឺជាមនុស្សម្នាក់ដែលជុំរុញទឹកចិត្តដល់យុវជនវ័យក្មេងជាច្រើនជុំវិញពិភពលោក ក្នុងការចង់ក្លាយជាកីឡាករអាជីពលោកតាមរយះការខិតខំប្រឹងប្រែង​ និងសមិទ្ធផលយ៉ាងជោគជាំដែលលោកទទួលបាន ៕ ...
បាល់ទាត់

លោក Ralf Rangnic បានបញ្ជាក់ថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមានវត្តមានសម្រាប់ការប្រកួតរបស់ Manchester United ទល់នឹងក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal នាល្ងាចនេះ

4 weeks ago
4 weeks ago

លោក Ralf Rangnic បានបញ្ជាក់ថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមានវត្តមានសម្រាប់ការប្រកួតរបស់ Manchester United ទល់នឹងក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal នាល្ងាចនេះ

បាល់ទាត់
សម្រាប់ល្ងាចនេះវេលាម៉ោង ៦ និង ៣០នាទីក្រុមរបស់លោក Rangic នឹងត្រូវធ្វើធ្ងន់ជាបន្តទៀតបន្ទាប់ពីបរាជ័យក្នុងលទ្ធផល ០ទល់និង៤ទល់និងក្រុមខ្លាំង Liverpool ដោយសប្តាហ៍នេះពួកគេត្រូវប៉ះក្រុមកំពុងឡើងជើងកាំភ្លើងធំ Arsenal ។ ប្រកួតយប់នេះនាកីឡដ្ឋាន Emirates Staduim នឹងក្លាយជាការប្រកួតដ៏ជក់ក៏ព្រោះថាក្រុមទំាងពីរកំពុងតែស្រេកឃ្លាន ៣ពិន្ទុដូចគ្នាដើម្បីប្រជែងកៅអី Top ៤ ។ សម្រាប់រាត្រីនេះផងដែរអ្នកចាត់ការទូទៅក្រុមបីសាចក្រហម Manchester United លោក Ralf Rangnic បានបញ្ជាក់ផងដែរថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមានវត្តមានសម្រាប់ការប្រកួតរបស់ Manchester United ទល់នឹងក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal នាល្ងាចនេះ ៕អត្ថបទ៖ មាន អូស្កា ...
បាល់ទាត់

បរាជ័យធ្ងន់ៗក្នុងដីខ្លួនលើកដំបូង ៣ប្រកួតក្នុងចំណោម ៥ប្រកួតក្រោមការដឹកនាំរបស់លោក​ Tuchel

1 month ago
1 month ago

បរាជ័យធ្ងន់ៗក្នុងដីខ្លួនលើកដំបូង ៣ប្រកួតក្នុងចំណោម ៥ប្រកួតក្រោមការដឹកនាំរបស់លោក​ Tuchel

បាល់ទាត់
ជាលើកដំបូងក្រោមការដឹកនាំរបស់លោក Thomas Tuchel ដែលដឹកនាំក្រុមតោខៀវ Chelsea បរាជ័យក្នុងដីខ្លួនឯង ៣ប្រកួតក្នុងចំនោម ៥ប្រកួតដែលរបូតគ្រាប់បាល់ច្រើនគ្រាប់ពោលគឺរបូតរហូតដល់ ១១គ្រាប់ ។   -Chelsea ១-៤ Brentford -Chelsea ១-៣ Real Madrid -Chelsea ២-៤ Arsenal   បច្ចប្បន្នក្រុមតោខៀវ Chelsea កំពុងឈរនៅលេខរៀងទី ៣នៃលីគកំពូលអង់គ្លេសមាន ៦២ពិន្ទុក្នុងដៃដែលដាច់ពីក្រុមលេខ ៥ Spur ៥ពិន្ទុ ខណះដែលពួកគេនៅសល់ការប្រកួតក្នុងដៃចំណេញមួយ ១ប្រកួតទៀត ។   គួរបញ្ជាក់ផងដែរថារដូវកាលនេះក្រុមតោខៀវ Chelsea នៅតែសល់តែពាន FA Cup ១គត់រដូវកាលនេះដែលពួកគេអាចមានឱកាសគ្រងជើងឯកនារដូវកាលនេះខណះដែលពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រត្រៀមប៉ះក្រុមខ្លាំងហង្សក្រហម Liverpool នាកីឡដ្ឋាន Wembley Stadium ថ្ងៃទី ១៤ខែ០៥ឆ្នាំ២០២២ ខាងមុខនេះ ៕អត្ថបទ៖ មាន អូស្កា  ...
បាល់ទាត់

MANU កាន់តែកាច Ralf Rangnick ថានឹងរុះរើក្រុមទ្រង់ទ្រាយធំនារដូវក្តៅខាងមុខនេះ

1 month ago
1 month ago

MANU កាន់តែកាច Ralf Rangnick ថានឹងរុះរើក្រុមទ្រង់ទ្រាយធំនារដូវក្តៅខាងមុខនេះ

បាល់ទាត់
អ្នកចាត់ការទូទៅក្រុមបីសាចក្រហម Manchester United បានបង្ហើបអោយដឹងថានារដូវក្តៅខាងមុខនេះថា " នឹងមានការរុះរើទ្រង់ទ្រាយធំមួយ ហើយអាចនឹងនាំកីឡាករថ្មី ៦ ឬ ៧ ឬ ១០នាក់មកទឹកដី Old Trafford ។ គួរអោយដឹងផងដែរថាក្រុមបីសាចក្រហម Manchester United មិនទាន់រឹងមាំនឹងមានទម្រង់លេងច្បាស់លាស់នៅឡើយទេនារដូវកាលនេះដោយកំពុងប្រឈមនឹងការបាត់បង់កៅអី Top ៤ ទៀតផងប្រសិនបើពួកគេធ្វើមិនបានល្អនាប៉ុន្មានប្រកួតចុងក្រោយនៃពានរង្វាន់លីគកំពូលអង់គ្លេស ៕ប្រភព៖ Fabrizo Romano ប្រែសម្រួល៖ មាន អូស្កា ...
បាល់ទាត់

អ្នកគាំទ្រ ៥ម៉ឺននាក់ជាងនៅ Anfield បានក្រោកឈរឡើងនៅអំឡងនាទីទី ៧ ដើម្បីទះដៃលើកទឹកចិត្ត CR7

1 month ago
1 month ago

អ្នកគាំទ្រ ៥ម៉ឺននាក់ជាងនៅ Anfield បានក្រោកឈរឡើងនៅអំឡងនាទីទី ៧ ដើម្បីទះដៃលើកទឹកចិត្ត CR7

បាល់ទាត់
ក្នុងការប្រកួតជំនួបរវាងក្រុមខ្លាំងហង្សក្រហម Liverpool ទល់និងក្រុមបីសាចក្រហម Manchester United ក្នុងពានរង្វាន់លីគកំពូលអង់គ្លេសសប្តាហ៍ទី ៣០ នាកីឡដ្ឋាន Anfield អំឡុងពេលនាទីទី ៧យើងសង្កេតឃើញថាអ្នកគាំទ្រក្រុមទាំងសងខាងបានក្រោកឈរទាំងអស់គ្នាទះដៃដែលជាសារផ្តល់ការគោរពនិងរំលែកទុក្ខដល់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលលោកបានបាត់បង់កូនប្រុសជាទីស្រឡាញ់ម្នាក់ក្នុងចំណោមកូនភ្លោះរបស់លោក  ។ គួរបញ្ជាក់ផងដែរយប់ដែរបរាជ័យ ៤ទល់និង០ យប់មុិញគ្មានវត្តមានខ្សែប្រយុទ្ធ Cristiano Ronaldo នោះទេដោយសារលោកជួបទុក្ខធ្ងន់នោះគឺលោកបានបាត់បង់ កូនភ្លោះប្រុសម្នាក់របស់គាត់ជាមួយមិត្តស្រី Georgina បានស្លាប់បាត់ទៅហើយ ដោយនៅសល់តែកូនភ្លោះស្រីម្នាក់ប៉ុណ្ណោះ ៕អត្ថបទ៖ មាន អូស្កា...
បាល់ទាត់

ហង្សក្រហមនៅតែបន្តភាពខ្លាំងរបស់ខ្លួនក្រោយលត់ក្រុម Manu ទក់សាច់ ៤ទល់និង០ នៅទឹកដី Anfield 🔥

1 month ago
1 month ago

ហង្សក្រហមនៅតែបន្តភាពខ្លាំងរបស់ខ្លួនក្រោយលត់ក្រុម Manu ទក់សាច់ ៤ទល់និង០ នៅទឹកដី Anfield 🔥

បាល់ទាត់
ក្រុមហងក្រហម Liverpool បានស៊ុតបញ្ចូលទី ៤គ្រាប់បន្តបន្ទាប់ដោយកីឡាករ ៣រូបផ្សេងគ្នាដោយក្នុងនោះខ្សែប្រយុទ្ធ Mohamed Salah លោកស៊ុត ២គ្រាប់ម្នាក់ឯងនៅក្នុងការប្រកួតនេះ ( Mohamed Salah ២២',៨៥' , Luiz Dias ៥' , S. Mané ៦៨' )ជួយអោយក្រុម Liverpool ហក់ទៅឈរនៅកំពូលតារាងលីគកំពូលអង់គ្លេសជាបណ្តោះអាសន្នមាន ៧៦ពិន្ទុនៅក្នងដៃ   ក្រុមរបស់លោក Jurgen Klopp ពិតជាបង្ហាញពីភាពខ្លាំងរបស់ខ្លួនពិតមែនដោយតង់ទី១ បិទមិនអោយបីសាចក្រហមស៊ុតបានសូម្បីបានសូម្បីតែ១ជើង ដោយពួកគេបានគ្រប់គ្រងទាំងមូលពោលគឺគ្រប់គ្រងបាល់បានរហូតទៅដល់ ៧២ភាគរយក្នុងនោះស៊ុតបាន ១៤លើកនិងចំគោលដៅ៧ដង ។ បើគិតសរុបទាំង២ជើងរដូវកាល ២០២១-២០២២ នេះក្រុម Liverpool លត់ Manu ចាស់ដៃតែម្តងពោលគឺ ៩ទល់និង០     សម្រាប់ការប្រកួតនេះទៀតសោតកីឡាករដែលធ្វើបានល្អបំផុតគឺខ្សែប្រយុទ្ធ Mohamed Salah ពោលគឺគេស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯងនិងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី១គ្រាប់ផងដែរ ។ គិតមកទល់ពេលនេះខ្សែប្រយុទ្ធសញ្ជាតិអេហ្សុីបនេះគេស៊ុតបាន ២២គ្រាប់ហើយអោយ Liverpool ឈនៅកំពូលតារាងក្នុងនាមជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ PL គិតត្រឹមសប្តាហ៍ទី ៣០     អត្ថបទ៖ មាន អូស្កា ...
បាល់ទាត់

Manu នឹងលេងទល់និងក្រុមខ្លាំងដោយគ្មានវត្តមាន CR7

1 month ago
1 month ago

Manu នឹងលេងទល់និងក្រុមខ្លាំងដោយគ្មានវត្តមាន CR7

បាល់ទាត់
សោកស្តាយសម្រាប់ជំនួបទល់និងក្រុមខ្លាំងហង្សក្រហម Liverpool គ្មានវត្តមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទេ ។   គួរបញ្ជាក់ផងដែរថាកាលពី ១៧ម៉ោងមុនពូដូបានប្រកាសពីការបាត់បង់ កូនភ្លោះប្រុសម្នាក់របស់ Ronaldo ជាមួយមិត្តស្រី Georgina បានស្លាប់បាត់ទៅហើយ ដោយនៅសល់តែកូនភ្លោះស្រីម្នាក់ប៉ុណ្ណោះ ។   ដូច្នេះមានន័យថាក្រុមបីសាចក្រហម Manchester នឹងត្រូវទៅសួរសុខទុក្ខក្រុមលេខ២ ហង្សក្រហមដល់ក្នុងដីដោយគ្មានវត្តមានខ្សែប្រយុទ្ធជួរមុខ CR7 នោះទេ ខណះដែលពួកគេត្រូវការ ៣ពិន្ទុជាចាំបាច់ដើម្បីឈនៅតំបន់ Top ៤ ទើបពួកគេមានឱកាសលេងនៅពានរង្វាន់ UCL នារដូវកាលក្រោយ ៕   *ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងពូអត្ថបទ៖ មាន អូស្កា ...
បាល់ទាត់

ជំនួបកក្រើកយប់នេះរវាង Liverpool និង Manu សុទ្ធតែត្រូវការ ៣ពិន្ទុចាំបាច់ដូចគ្នា

1 month ago
1 month ago

ជំនួបកក្រើកយប់នេះរវាង Liverpool និង Manu សុទ្ធតែត្រូវការ ៣ពិន្ទុចាំបាច់ដូចគ្នា

បាល់ទាត់
នេះជាសង្រ្គាមក្រហមរវាងក្រុមខ្លាំងពីរដែលស្រែកឃ្លានជ័យជម្នះដូចគ្នាសម្រាប់ការប្រកួតនារាត្រីយប់នេះក្នុងពានរង្វាន់លីគកំពូលអង់គ្លេសសប្តាហ៍ទី ៣០ ហង្សក្រហម Liverpool ត្រូវកា ៣ពិន្ទុចាំបាច់បំផុតក្នុងរាត្រីយប់នេះដើម្បីរក្សារខ្លួនប្រជែងពានពានរង្វាន់ PL នារដូវកាលនេះជាមួយនឹងក្រុមខ្លាំង Manchester City ដែលខុសត្រូវគ្នាត្រឹម ១ពិន្ទុប៉ុណ្ណោះដោយប្រសិនណាបើ Liverpool ភ្លាត់ស្មើរ ឬចាញ់យប់នេះនោះឱកាសក្នុងការប្រជែងពាននឹងមានកាន់តែតិច រីឯក្រុមបីសាចក្រហម Manchester United វិញរិតតែត្រូវការ ៣ពិន្ទុជាចាំបាចទៀតដើម្បីប្រជែងកៅអី Top ៤ដើម្បីមានឱកាសលេងពានរង្វាន់ទ្វីបអឺរ៉ុប UCL នារដូវកាលក្រោយ ដោយបច្ចុប្បន្នពួកគេកំពុងឈនៅលេខរៀងទី ៥ដោយមាន៥៤ពិន្ទុនៅក្នុងដៃដូច្នេះយប់នេះប្រសិនបើក្រុមរបស់លោក Rangnick ឈ្នះពួកគេនឹងមាន ៥៧ពិន្ទុះស្មើរនឹងក្រុមលេខ ៤មាន់ខ្នាយមាស Tottenham Hot Spur យប់នេះក៏ជាជួបជំនួបសងសឹកផងដែរក៏ព្រោះថាកាលពីជើងទី ១នៅទឹកដី Old Trafford ក្រុម Liverpool បានលត់ក្រុម Manu ក្នុងលទ្ធផល ៥ទល់និង ០​ ដូច្នេះយើងរង់ចាំមើលថាយប់នេះ​បីសាចក្រហមគេសងសឹកបានឬអត់ ? ព្យាករណ៍លទ្ធផល : Liverpool ១ - ១ Manu ...
បាល់ទាត់

Erik ten Hag កាន់តែខិតជិតក្នុងការមកដឹកនាំក្លិបបីសាចក្រហម Manchester United

1 month ago
1 month ago

Erik ten Hag កាន់តែខិតជិតក្នុងការមកដឹកនាំក្លិបបីសាចក្រហម Manchester United

បាល់ទាត់
បើយោងតាមអ្នកកាសែតល្បីឈ្មោះ Fabrizio Romano បានអោយដឹងថាពេលនេះក្លិបបីសាចក្រហម Manchester United និងលោក Erik ten Hag បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងការអោយអ្នកចាត់ការទូទៅរូបនេះដឹកនាំក្រុមបីសាចក្រហមបន្ទាប់ពីលោក Ralf Rangnick ខណះដែលកុងត្រាអាចមានសុពលភាពរហូតដល់ ២០២៥ ឬយូរជាងនេះប្រសិនណាបើអ្នកចាត់ការទូទៅសញ្ជាតិហូឡង់រូបនេះដឹកនាំក្រុមទទួលបានសមិទ្ធផលបានល្អ ។ សម្រាប់លោក Mitchell van der Gaag ក៏ជាបេក្ខភាពម្នាក់លេចធ្លោផងដែរក្នុងការធ្វើជាជំនួយការលោក Erik ten Hag សម្រាប់ការដឹកនាំ Manu នារដូវក្តៅខាងមុខនេះ ...
បាល់ទាត់

ម្ចាស់ជើងឯក ១៣ សម័យកាលទម្លាក់ក្រុមម្ចាស់ជើង​ឯកឆ្នាំចាស់ Chelsea ត្រឹមវគ្គ ៨ក្រុមចុងក្រោមក្នុងពានរង្វាន់ UCL

1 month ago
1 month ago

ម្ចាស់ជើងឯក ១៣ សម័យកាលទម្លាក់ក្រុមម្ចាស់ជើង​ឯកឆ្នាំចាស់ Chelsea ត្រឹមវគ្គ ៨ក្រុមចុងក្រោមក្នុងពានរង្វាន់ UCL

បាល់ទាត់
ក្រុមម្ចាស់ផ្ទះ Real Madrid ចង់ង៉េមង៉ាមរបស់ក្រុមម្ចាស់ជើងឯកឆ្នាំចាស់ Chelsea ដោយក្រុមលោក Tuchel ព្យាយាមសម្រុករហូតនាំមុខក្រុមអធិរាជស ៣ទល់និង០ គិតត្រឹមនាទីទី ៧៥ ( ១៥' M. Mount ៥១' A. Rüdiger ៧៥' T. Werner ) ប៉ុន្តែចូលដល់នាទី ៨០ ទើបខ្សែប្រយុទ្ធវ័យក្មេង Rodrigo ស៊ុត១គ្រាប់អោយក្រុមម្ចាស់ផ្ទះដែលធ្វើធ្វើអោយក្រុមទាំង ២ស្មើរគ្នាគិតសុរបទាំង ២ជើង ៤ទល់និង៤ ។ ការប្រកួតឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដងខ្សែប្រយុទ្ធឆ្នើម Karim Benzema ក៏បញ្ចប់ក្តីស្រម៉ៃរបស់ក្រុមតោខៀវ Chelsea ក្នុងការឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយដោយរូបគេបានតែតបញ្ចូលទី ១គ្រាប់នៅនាទីទី ៩៦ ធ្វើអោយក្រុម Real Madrid ឈ្នះក្រុម Chelsea សរុបក្នុងលទ្ធផល ៥ទល់៤ ។ អ្វីដែលចាប់អារម្មណ៍ក្រុមរបស់លោក​ Tuchel ព្យាយាមស៊ុតរហូតទៅដល់ ២៨ជើងឯណោះដោយក្នុងនោះចំគោលដៅចំនួន ៧លើកនិងរកបាន ៣គ្រាប់ ។ ដូច្នេះក្រុមម្ចាស់ជើងឯក១៣ សម័យកាល Real Madrid ឈចាំមុននៅវគ្គ ៤ក្រុមចុងក្រោយរង់ចាំរវាងអ្នកឈ្នះក្រុម Man City និង AT Madrid នារាត្រីយប់នេះ ៕ ...
ប្រដាល់

ក្នុងនាមអ្នកស្រលាញ់គុនខ្មែរដូចគ្នាកូស៊ីនផ្ញើសារទៅវាសនាត្រូវពង្រឹងជើងបន្ថែម

1 month ago
1 month ago

ក្នុងនាមអ្នកស្រលាញ់គុនខ្មែរដូចគ្នាកូស៊ីនផ្ញើសារទៅវាសនាត្រូវពង្រឹងជើងបន្ថែម

ប្រដាល់
ឃួនឡាំកូស៊ីនបានផ្ដួលសាន្តវាសនាឲ្យចុះចាញ់នៅទឹកទី១ដោយការទាត់ជើងក្រោមក្នុងការប្រកួតសន្សំពិន្ទុដណ្ដើមខ្សែក្រវាត់TVKFighterកាលល្ងាចម្សិលមិញនេះនៅសង្វៀនទូរទស្សន៍ទទក។ក្រោយការផ្ដួលនោះកូស៊ីនបានផ្ញើសារទៅកាន់វាសនាថាគួរតែពង្រឹងជើងឲ្យបាន៥០ភាគរយបន្ថែមទៀត។ អ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យធ្វើបានយ៉ាងល្អដោយទាត់ជើងក្រោមរបស់សាន្តវាសនារហូតអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួតត្រឹមទឹកទី១។ក្រោយការទាត់ជើងក្រោមយ៉ាងល្អសិស្សក្លឹបសៅយ៉ាន់នាគាខាងលើបាននិយាយថា«វាសនាគាត់នៅស្ទើរជើងក្រោមបងស្ទើរច្រើន។ក្បាច់លើគាត់ល្អមានកែងដៃអីតែគាត់នៅស្ទើរជើងក្រោម។ក្នុងនាមអ្នកប្រដាល់លើកស្ទួយគុនខ្មែរដូចគ្នាខ្ញុំចង់ឲ្យគេប្រឹងហាត់រត់ឲ្យបានច្រើនជាងនេះដើម្បីឲ្យជើងរឹងមាំល្អ។...និយាយទៅត្រូវពង្រឹងជើង៥០%បន្ថែមទៀតទើបល្អ»។ ទាក់ទងជើងនៅស្ទើរនេះវាសនាក៏យល់បែបនេះដែរដោយគេនឹងសិក្សាបន្ថែម។គេបានលើកឡើងថាបច្ចុប្បន្នគេក៏បានប្រឹងរត់ដូចអ្វីដែលកូស៊ីនបាននិយាយដែរគឺរត់មួយថ្ងៃចូលល្បាក់ក្បែរ១០គីឡូម៉ែត្រអីដែរ។ រំលឹកថាការប្រកួតដណ្ដើមខ្សែក្រវាត់នេះកូស៊ីនស្ថិតនៅលេខ១ក្នុងពូលដែលត្រូវប៉ះធន់អៀងឡេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕...
បាល់ទាត់

ការលក់របស់ Chelsea៖ គ្រួសារ Ricketts សន្យាថាមិនមាន European Super League ភាពចម្រុះជាអាទិភាព និងផែនការធ្វើឱ្យប្រសើរឡើង Stamford Bridge

1 month ago
1 month ago

ការលក់របស់ Chelsea៖ គ្រួសារ Ricketts សន្យាថាមិនមាន European Super League ភាពចម្រុះជាអាទិភាព និងផែនការធ្វើឱ្យប្រសើរឡើង Stamford Bridge

បាល់ទាត់
អ្នកគាំទ្រ Chelsea ចន្លោះពី 50 ទៅ 100 នាក់បានប្រមូលផ្តុំគ្នាមុនការប្រកួត Premier League នៅថ្ងៃសៅរ៍នៅផ្ទះ Brentford ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការដេញថ្លៃរបស់គ្រួសារ Ricketts ដើម្បីទិញ Chelsea គ្រួសារ Ricketts បានបង្កើតបញ្ជីនៃការសន្យាដល់អ្នកគាំទ្រ Chelsea ប្រសិនបើការដេញថ្លៃទិញយករបស់ពួកគេទទួលបានជោគជ័យ រួមទាំងការប្តេជ្ញាថានឹងមិនចុះហត្ថលេខាលើក្រុមតោខៀវរហូតដល់ក្របខ័ណ្ឌ European Super League ។ Ricketts ដែលជាកម្មសិទ្ធិរបស់ Chicago Cubs ស្ថិតក្នុងចំណោមអ្នកដេញថ្លៃចុងក្រោយបួននាក់ដែលមានគោលបំណងទិញ Chelsea ពី Roman Abramovich ដោយមានប្រធាន Cubs និងបងប្អូនបង្កើត Tom និង Laura Ricketts ជាអ្នកនាំមុខការដេញថ្លៃនេះ។...
បាល់ទាត់

Everton ដួលរលំម្តងទៀត៖ Jarrod Bowen ព្យាយាមរក្សាអ្នកតស៊ូរបស់ Frank Lampard ក្នុងបញ្ហាកាត់ចោលយ៉ាងជ្រៅ ខណៈដែល Michael Keane ត្រូវបានបណ្តេញចេញចំពេលមានការការពារមួយទៀត។

1 month ago
1 month ago

Everton ដួលរលំម្តងទៀត៖ Jarrod Bowen ព្យាយាមរក្សាអ្នកតស៊ូរបស់ Frank Lampard ក្នុងបញ្ហាកាត់ចោលយ៉ាងជ្រៅ ខណៈដែល Michael Keane ត្រូវបានបណ្តេញចេញចំពេលមានការការពារមួយទៀត។

បាល់ទាត់
ឥឡូវនេះ Everton មានកាតក្រហមច្រើនក្នុងការប្រកួត Premier League បីលើកចុងក្រោយរបស់ពួកគេ ដូចដែល Frank Lampard បានធ្វើក្នុង 647 ដែលអូសបន្លាយអាជីពអាជីពរបស់គាត់ទាំងមូល។ នោះហើយជាមូលហេតុដែលពួកគេជាកន្លែងដែលពួកគេនៅ។ តើវាអាក្រក់ប៉ុណ្ណាពីទីនេះ អាស្រ័យលើថាតើ Lampard អាចប្តូរទិសថាមពលរបស់ក្រុមដោយខ្វះការជឿជាក់ និងទំនុកចិត្ត។ ពួកគេមានហ្គេមនៅក្នុងដៃសម្រាប់អ្នកដែលនៅខាងក្រោមពួកគេ ប៉ុន្តែហាក់ដូចជាមិនមានតម្រុយពីរបៀបដើម្បីឈ្នះពួកគេ។ នេះគឺនៅឆ្ងាយពីការបង្ហាញដ៏ល្អបំផុតដោយក្រុម West Ham ដែលជារឿយៗហាក់ដូចជាមានគំនិតកាន់តែច្រើន - ការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រ Europa League ទល់នឹង Lyon នៅថ្ងៃព្រហស្បតិ៍ប្រហែលជា - ប៉ុន្តែវាគ្រប់គ្រាន់ហើយ។ ដូច្នេះ Allan ទល់នឹង Newcastle, Jonjoe Kenny ទល់នឹង Wolves ហើយឥឡូវនេះ។ Watford ក្នុងខែធ្នូ ឆ្នាំ 2017 គឺជាក្រុមចុងក្រោយដែលមានការរត់មិនគោរពវិន័យបែបនេះ ប៉ុន្តែពួកគេបានបន្តនៅរដូវកាលនោះ។ ទម្រង់លេងរបស់ Everton មិនផ្តល់ការធានាបែបនេះទេ។ ការប្រកួតរបស់ពួកគេនៅ Burnley នៅថ្ងៃពុធគឺសំខាន់ណាស់។ បន្ទាប់មកពួកគេលេង Manchester United, Liverpool, Chelsea និង Leicester ពីរដង។ Everton អាចទៅបាន ដោយមិនសង្ស័យ។ ហេតុផលតែមួយគត់សម្រាប់ទំនុកចិត្តនៅពេលនេះ គឺសមត្ថភាពរបស់អ្នកដែលនៅខាងក្រោមពួកគេ។ ការ​ដែល​គ្មាន Keane សូម្បី​តែ​ការ​ប្រកួត​គឺ​ជា​ការ​វាយ​ប្រហារ​មួយ​ផ្សេង​ទៀត។ គាត់មានការប្រកួតមិនល្អកាលពីថ្ងៃអាទិត្យ ប៉ុន្តែ Lampard នឹងចង់បានបទពិសោធន៍ទាំងអស់ដែលគាត់អាចប្រមូលបានដើម្បីរៀបចំផ្លូវឆ្លងកាត់នេះ។ មិនមែនថាវាជួយបានច្រើនទេនៅទីនេះ។...
បាល់ទាត់

Premier League អនុញ្ញាតឱ្យផ្លាស់ប្តូរអ្នកលេង 5 នាក់ក្នុងមួយប្រកួត ចាប់ពីរដូវកាលក្រោយ

1 month ago
1 month ago

Premier League អនុញ្ញាតឱ្យផ្លាស់ប្តូរអ្នកលេង 5 នាក់ក្នុងមួយប្រកួត ចាប់ពីរដូវកាលក្រោយ

បាល់ទាត់
ថ្នាក់ដឹកនាំ​ក្លឹប​នៅ​ Premier League បាន​ប្រជុំ​ឯកភាព​គ្នា​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ម្សិលមិញ​នេះ​ ដោយ​អនុញ្ញាត​ឲ្យ​ប្ដូរ​កីឡាករ​បាន​រហូត​ទៅ​ដល់​ ៥នាក់​ ក្នុង​មួយ​ប្រកួត​ ចាប់​ពី​រដូវកាល​ក្រោយ​ទៅ​។ ការ​អនុញ្ញាត​ឲ្យ​ប្ដូរ​កីឡាករ​បាន​ ៥នាក់​ក្នុង​មួយ​ប្រកួត​នេះ​គឺ​ អនុញ្ញាត​ឲ្យ​ប្ដូរ​កីឡាករ​បាន​៣នាក់​ ក្នុង​កំឡុង​ពេល​ប្រកួត​ និង​អាច​​ប្ដូរ​កីឡាករ​បន្ថែម​ទៀត​ក្នុង​ពេល​សម្រាប់​​ការ​ចាប់​ផ្ដើម​លេង​តង់​ទី​២ នៃ​ការ​ប្រកួត​។ PL ក៏​បាន​អនុញ្ញាត​ឲ្យ​មាន​​កីឡាករ​បម្រុង​៩នាក់​ផង​ដែរ​ ដើម្បី​អាច​ធ្វើ​ការ​ជ្រើសរើស​៥នាក់ក្នុង​ចំណោម​ពួក​គេ​​​ដើម្បី​ប្ដូរ​ក្នុង​ការ​ប្រកួត​​។ ការ​​ឲ្យ​ក្លឹប​នីមួយៗ​ ប្ដូរ​កីឡាករ​បាន​ ៥នាក់​ក្នុង​មួយ​ប្រកួត​​ធ្លាប់​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​កាល​ពី​រដូវកាលឆ្នាំ​២០១៩/២០ ដោយ​សារ​កាល​វិភាគ​ការ​ប្រកួត​របស់​ក្លឹប​នីមួយៗ​ញឹក​ បន្ទាប់​ពី​ឈប់​សម្រាក​ក្រោយ​​ផ្ទុះ​ការ​ឆ្លង​រីករាល​ដាល​ជំងឺ​កូវីដ-១៩ ដោយ​លីគកំពូល​ធំៗ​របស់​អឺរ៉ុប​នៅ​តែ​បន្ត​អនុញ្ញាត​ឲ្យ​គោលការណ៍​បែប​នេះ​រហូត​មក​រដូវកាល​នេះ​ ខណៈ​​លីគ​កំពូល​អង់គ្លេស​​បាន​ផ្លាស់​ប្ដូរ​ដោយ​អនុញ្ញាត​ឲ្យ​ប្ដូរ​កីឡាករ​បាន​តែ​ ៣នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ប្រកួត​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២០/២១​រហូត​មក​ដល់​រដូវកាល​ឆ្នាំ​២០២១/២២នេះ៕ ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី...